តារាល្បីៗ និងអ្នកផលិតភាពយន្តមកពីជុំវិញពិភពលោកបានបង្ហាញវត្តមានលើកម្រាលព្រំក្រហមកាលពីថ្ងៃពុធ ទី១៧ ខែកញ្ញា នៃពិធីមហោស្រពភាពយន្តអន្តរជាតិប៊ូសាន ហៅកាត់ BIFF លើកទី៣០ ដែលជាមហោស្រពភាពយន្តដ៏ធំបំផុតរបស់អាស៊ី។

អ្នកដឹកនាំ Park Chan-wook បានបង្ហាញខ្លួនជាមួយនឹងតួសម្តែងក្នុងរឿងថ្មីរបស់ខ្លួន “No Other Choice” ដែលមានដូចជាតារាសម្ដែង Lee Byung Hun, Son Ye Jin, Park Hee Soon, Lee Sung Min និង Yeom Hye Ran។
ក្នុងចំណោមនោះ តារាជួរមុខដែលបានចូលរួមមានជាអាទិ៍ដួចជា Han Hyo Joo, Lee Soo Hyuk, Kim Yoo Jung, Keum Sae Rok, Lisa, Teo Yoo, Lee Jin Wook, Shin Ye Eun, Bang Minah និងតារាសម្ដែងជប៉ុន Kentaro Sakaguchi។ ផលិតករស្រី Maggie Kang ដែលជាអ្នកដឹកនាំរឿង ‘KPop Demon Hunters’ ក៏បានចូលរួមក្នុងការប្រារព្ធពិធីនេះផងដែរ។ លើសពីនេះ វត្តមានរបស់ Han So Hee, Jun Jong Seo និង YooA ក៏ទទួលបានការចាប់អារម្មណ៍យ៉ាងច្រើនដែរ។
ចំពោះភ្ញៀវអន្តរជាតិរួមមានអ្នកដឹកនាំរឿងជនជាតិម៉ិកស៊ិក Guillermo del Toro ផលិតករភាពយន្តអាមេរិក Michael Mann ដែលមានឈ្មោះល្បីតាមរយៈស្នាដៃភាពយន្ត Heat និងអ្នកដឹកនាំរឿងដ៏ល្បីវិស័យភាពយន្តអ៊ីរ៉ង់លោក Jafar Panahi ។ ផលិតករភាពយន្តស្រីតៃវ៉ាន់ Sylvia Chang បានចូលរួមក្នុងនាមជាអ្នកទទួលពានរង្វាន់ Camellia Award ឆ្នាំ ២០២៥ របស់មហោស្រព BIFF ជាពានផ្តល់កិត្តិយសដល់ស្ត្រីដែលមានការទទួលស្គាល់កម្រិតខ្ពស់នៅក្នុងឧស្សាហកម្មភាពយន្ត។ តារាសម្តែងតៃវ៉ាន់ Gwei Lun-mei បានដើរលើកម្រាលព្រំក្រហមជាមួយ Nishijima Hidetoshi សម្រាប់ខ្សែភាពយន្តរឿង ‘Dear Stranger’។
កម្មវិធីមហោស្រពនេះនឹងដំណើរការចាប់ពីថ្ងៃទី ១៧ ខែកញ្ញាដល់ថ្ងៃទី ២៦ ខែកញ្ញាឆ្នាំ ២០២៥ ដោយមានការបញ្ចាំងភាពយន្ត និងកម្មវិធីផ្លូវការជាច្រើននៅមជ្ឈមណ្ឌលភាពយន្ត Busan និងទីតាំងជាច្រើននៅសង្កាត់ Haeundae ។ មកមើលសម្រស់របស់តារាល្បីៗដែលបានចូលរួមតែម្ដង៖






































Account
Security
Favourite Content