ផ្ទុះព័ត៌មានមរណភាពរបស់តារាសម្ដែងចិន Yu Menglong ខណៈរង់ចាំការបញ្ជាក់ផ្លូវការ

នៅថ្ងៃទី១១ ខែកញ្ញានេះ នៅលើបណ្ដាញទំនាក់ទំនងសង្គមក្នុងប្រទេសចិនកំពុងតែផ្ទុះមានប្រធានបទ ទាក់ទងនឹងការប្រទះឃើញរាងកាយរបស់តារាសម្ដែងចិន Yu Menglong បានដេកស្លាប់ក្នុងទីតាំងមួយកន្លែងនៅក្នុងទីក្រុងប៉េកាំង ខណៈមានការលើកឡើងថា លោកបានលោតសម្លាប់ខ្លួន។

ដ្បិតបច្ចុប្បន្ននេះ សាធារណជនកំពុងតែរង់ចាំការបញ្ជាក់ពីសាមីខ្លួន ក្រុមគ្រួសារ ឬទីភ្នាក់ងារទាក់ទឹងពាក្យចចាមអារ៉ាមនេះក្តី តែបើតាមសម្ដីរបស់បុគ្គលជិតស្និទ្ធនឹងតួប្រុសពីរឿង​ The Legend of White Snake បានឱ្យដឹងថា កាលពីថ្ងៃទី១០ ខែកញ្ញានេះ តារាប្រុសវ័យ ៣៧ឆ្នាំ បានអញ្ចើញមិត្តភក្តិមួយក្រុមទៅទទួលទានអាហារពេលល្ងាចជុំគ្នា​។ បន្ទាប់ពីនោះ នៅម៉ោង ២យប់លោកបានចូលគេង ដោយចាក់សោរបន្ទប់។

បន្តមកដល់ម៉ោង ៦ព្រឹក នៅពេលដែលក្រុមមិត្តភក្តិកំពុងតែត្រៀមខ្លួនចេញពីផ្ទះតារាប្រុស ពួកគេមិនបានឃើញ Yu Menglong ទេ មុននឹងមកជួបរាងកាយរបស់តារារូបនេះនៅជាន់ខាងក្រោម។ យ៉ាងណាមិញ មានការឱ្យដឹងបន្ថែមទៀតថា អ្នកជិតខាងម្នាក់ដែលបានចេញមកបណ្ដើរឆ្កែនៅពេលព្រឹក ជាអ្នកឃើញហេតុការណ៍នេះ និងបានទាក់ទងទៅកាន់ប៉ូលិស​។ ព័ត៌មានផ្សេងទៀតបានរាយការណ៍ថា នៅជាប់នឹងខ្លួនរបស់ Yu Menglong គេបានប្រទះឃើញមាននាឡិកា Rolex របស់មិត្តភក្តិចំនួន ២នៅក្នុងហោប៉ៅរបស់លោក ស្របពេលដែលបង្អួចបន្ទប់ក៏បានបើកចំហរចោល។

បន្ថែមពីនេះក៏មានពាក្យចចាមអារ៉ាមបន្តទៀតថា បច្ចុប្បន្ន ប៉ូលិសបានមិនបានចាត់ទុកសកម្មភាពជាអំពើឧក្រិដ្ឋកម្មនោះទេ ក៏ប៉ុន្តែដើមហេតុជាក់លាក់កំពុងតែស្ថិតនៅក្រោមការស៊ើបអង្កេតនៅឡើយ ខណៈនៅលើបណ្ដាញសង្គមរបស់ចិនមានការលើកឡើងថា Yu Menglong បានលោតសម្លាប់ខ្លួន។

តាមរយៈសារព័ត៌មាន​ Sohu ក៏មានអ្នកគាំទ្របានទាក់ទងទៅនឹងកាន់ប៉ុស្តិ៍ប៉ូលិស​ Jiangtai ក្នុងស្រុក Chaoyang ដើម្បីសាកសួរពីហេតុការណ៍នេះដែរ តែប៉ូលិសមិនបានបញ្ជាក់ថា ហេតុការនេះជារឿងពិតឬយ៉ាងណាទេ ដោយឱ្យអ្នកគាំទ្ររូបនោះរង់ចាំមើលព័ត៌មាន។

សូមរំឭកផងដែរថា កន្លងមកក៏ធ្លាប់មានពាក្យចចាមអារ៉ាមថា Yu Menglong បានកើតមានជំងឺបាក់ទឹកចិត្ត តែសាមីខ្លួនបានឆ្លើយតបវិញថា លោកគ្រាន់តែជាមនុស្សមិនសូវចេះនិយាយ និងឆាប់មានប្រតិកម្មខាងផ្លូវអារម្មណ៍។ យ៉ាងណាមិញ អ្នកគាំទ្រដែលបានសង្កេតរូបរាងរបស់តួប្រុសរូបនេះ តាមរយៈរូបភាពនៅលើគណនីបណ្ដាញសង្គម បានយល់ឃើញថា លោកបានស្រកគីឡូច្រើន តាមបែបមនុស្សដែលមានបញ្ហាផ្លូវចិត្ត មិនមែនដូចរូបរាងរបស់តារាដែលចង់ថែរាងឱ្យស្គមនោះទេ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

នាដកា-សមាគមកាយឫទ្ធិនារីកម្ពុជាហាត់សម ត្រៀមស្វាគមន៍គណៈប្រតិភូក្នុងនាមជាម្ចាស់ផ្ទះ

កម្ពុជា​មាន​សេចក្ដី​រីករាយ​និង​មោទកភាព​បំផុត​ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ​នៃ​ការ​រៀប​ចំ មហា​សន្និបាត​កាយឫទ្ធិ​នារី​ពិភពលោក លើកទី៣៩ និង​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ លើកទី៤២ របស់​សហគមន៍ OB-PS ក្រោម​ប្រធានបទ «យើង​

Ariana Grande ពន្លះសេតវិមានធ្ងន់ៗ ក្រោយយកចម្រៀងនាងដាក់ក្នុងវីដេអូវាយខ្នោះជនអន្តោប្រវេសន៍

តារាចម្រៀងប៉ុបអាមេរិក Ariana Grande បានស្នើឱ្យសេតវិមានកុំប្រើប្រាស់តន្ត្រីរបស់នាង បន្ទាប់ពីស្ថាប័ននេះបានយកបទចម្រៀងរបស់នាងទៅប្រើក្នុងវីដេអូលើបណ្ដាញសង្គម ដើម្បីផ្សព្វផ្សាយអំពីគោលនយោបាយអន្តោប្រវេសន៍។ វីដេអូខ្លីលើ TikTok ដែលបានបង្ហោះកាលពីថ្ងៃច័ន្ទ បានបង្ហាញរូបភាពភ្នាក់ងារព្រំដែនកំពុងដាក់ខ្នោះលើមនុស្សជាច្រើន ដោយប្រើបទចម្រៀង “Bye” ដែលជាបទល្បីប្រចាំឆ្នាំ ២០២៤ របស់ Grande ជាភ្លេងអម។ វីដេអូនោះមានចំណងជើងថា៖ “Bye-bye… ប្រធានាធិបតី

ការសម្ដែងដ៏លេចធ្លោពី Shakira ញ៉ាំងឱ្យពិធីបើកការប្រកួត World Cup 2026 នៅម៉ិកស៊ីកូកាន់តែអធិកអធម

វត្តមានរបស់កំពូលតារាចម្រៀង Shakira, លោក Andrea Bocelli, តារាចម្រៀង K-pop Ejae ពីរឿង ‘Kpop Demon Hunters’ និងការបង្ហាញខ្លួនដ៏ភ្ញាក់ផ្អើលពីសំណាក់តារាស្រីហូលីវូដ Salma Hayek បានធ្វើឱ្យពិធី

ត្រៀមហើយនៅ? រត់ជាមួយ អេនណា ដើម្បីផ្សព្វផ្សាយទេសចរណ៍រដូវកាលបៃតង និងជួយកុមារកម្ពុជា

ត្រៀម​ខ្លួន​ហើយ​ឬ​នៅ? ចូល​រួម​រត់​ជាមួយ​បវរ​កញ្ញា​ស្រអែម​ស្រស់ កុយ អេនណា លើ​កំពូល​ភ្នំ​គិរីរម្យ នៅ​ក្នុង​ព្រឹត្តិការណ៍​រត់​ដើម្បី​ផ្សព្វផ្សាយ​ទេសចរណ៍​ក្នុង​រដូវ​កាល​​បៃតង និង​រត់​ដើម្បី​ជួយ​ដល់​កុមារ​កម្ពុជា។

ទីបំផុត JayX ម្ចាស់​ជយលាភី The Next Level: RapStar រដូវកាលទី១ ប្រកាសចូលជាតារាក្រោមផលិតកម្មបារមី

បន្ទាប់​ពី​ប្រកួតប្រជែងយ៉ាងស្វិតស្វាញ​អស់​ជាច្រើន​ខែ ហើយ​​ក្លាយ​ជា​ម្ចាស់​ជយលាភី The Next Level: RapStar រដូវកាលទី១កាលពីជាង ១ ខែមុន ពេលនេះ JayX ត្រូវ​បាន​ប្រកាស​ជា​ផ្លូវការ​ក្នុង​ការ​ចូល​ជា​តារា​របស់​ផលិតកម្ម​

បំបែកកំណត់ត្រាផ្ទួនៗ! “Lemonade” ក្លាយជាអាល់ប៊ុមទី ៨ ជាប់ៗគ្នារបស់ aespa ដែលលក់ដាច់ខ្ទង់លានបន្ទះ

អាល់ប៊ុមខ្នាតពេញទី ២ របស់ក្រុមចម្រៀងនារី aespa មានចំណងជើងថា "Lemonade" អាចលក់ដាច់បានជាង ១.០៣ លានបន្ទះ គិតត្រឹមថ្ងៃព្រហស្បតិ៍ ទី១១ ខែមិថុនា។ នេះបើតាមការប្រកាសរបស់ផលិតកម្ម SM Entertainment

YouTuber Susanna ដែលជាប្អូនជីដូនមួយរបស់ Seulgi ទទួលមរណភាព

បងប្អូនជីដូនមួយរបស់ Seulgi សមាជិកក្រុម Red Velvet និងជាម្ចាស់គណនី YouTube ឈ្មោះ Susanna បានទទួលមរណភាពក្នុងវ័យ ៣០ ឆ្នាំ កាលពីថ្ងៃទី ៧ ខែមិថុនា កន្លងទៅ ដោយបានបន្សល់ទុកវីដេអូចុងក្រោយរួមគ្នា។

វ័យចូល ៤៥ ឆ្នាំ Bosco Wong បញ្ជាក់ថាគ្មានគម្រោងរៀបការឡើយ ខណៈមានក្តីសុខជាមួយជីវិតបច្ចុប្បន្ន

តារាសម្តែងហុងកុង Bosco Wong បានទម្លាយឱ្យដឹងថា លោកគ្មានបំណងនឹងរៀបការនោះទេ ដោយបានពន្យល់ថា ទស្សនៈរបស់លោកចំពោះទំនាក់ទំនងស្នេហា និងគ្រួសារ ត្រូវបានជះឥទ្ធិពលយ៉ាងជ្រៅពីបទពិសោធន៍

ក្រសួងវប្បធម៌ នឹងរៀបចំកម្មវិធីមហោស្រពល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦ ក្រោមប្រធានបទ «ចង្កឹះមួយបាច់»

ក្រសួងវប្បធម៌ និង​វិចិត្រ​សិល្បៈ នឹង​រៀបចំ​កម្មវិធី​មហោស្រព​ល្ខោន​និយាយ​ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ក្រោម​ប្រធានបទ «ចង្កឹះ​មួយ​បាច់» រយៈពេល ២ ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ ១-២ ខែ​តុលា ឆ្នាំ ២០២៦ ខាង​មុខ​នេះ នៅ​រាជធានី​ភ្នំពេញ

សម្រាកអស់ ២ឆ្នាំ Red Velvet ជុំគ្នាម្ដងទៀត បញ្ចេញអាល់ប៊ុមថ្មីជូន ReVeluv

ក្រុមចម្រៀង Red Velvet បច្ចុប្បន្នកំពុងផលិតស្នាដៃអាល់ប៊ុមថ្មី ដោយគ្រោងនឹងត្រឡប់មកវិញនៅក្នុងខែ សីហា ខាងមុខ។ នេះបើផ្អែកតាមការចុះផ្សាយរបស់ Allkpop នៅថ្ងៃទី១១ ខែ មិថុនា នេះ។

Leave a Reply

Your email address will not be published.Required fields are marked *