មើលមួយភ្លែតស្មានថារូបគំនូរតាមពិតតំបន់ទេសចរធម្មជាតិ វាលធំ ឬភាសាតំបន់ហៅថា ត្រាញ់ទិះ សោះ។ តំបន់ទេសចរណ៍ធម្មជាតិមួយនេះស្ថិតនៅក្នុងឧទ្យានជាតិវិរៈជ័យនៃភាគឦសានប្រទេសកម្ពុជា។


តំបន់អេកូទេសចរណ៍ វាលធំ ឬ ត្រាញ់ទិះ ប្រៀបដូចជាឋានសួគ៌លើដីដែលមនុស្សគ្រប់គ្នាអាចទៅដល់ ជាមួយផ្ទាំងទស្សនីយភាពធម្មជាតិវាលស្មៅខៀវខ្ចីធំល្វឹងល្វើយយ៉ាងល្អឯករួមផ្សំនឹងអាកាសធាតុត្រជាក់ ខ្យល់បរិសុទ្ធយ៉ាងស្រស់ស្រាយ។ តំបន់អេកូទេសចរណ៍ធម្មជាតិមួយនេះគ្របដណ្ដប់ដោយវាលស្មៅពណ៌បៃតងខៀវខ្ចីនារដូវវស្សា ហើយពណ៌មាសនារដូវប្រាំង។ តំបន់នេះសម្បូរ ដោយធនធានធម្មជាតិនិងជីវៈចម្រុះគ្របដណ្ដប់ដោយព្រៃស្រោង និងវាលស្មៅ។








តំបន់ទេសចរណ៍ធម្មជាតិ «វាលធំ» មានចម្ងាយ ៣២ គីឡូម៉ែត្រពីទីរួមស្រុកតាវែង ខេត្តរតនគិរី។ អ្នកទេសចរអាចជ្រើសរើសមធ្យោបាយ ១ ក្នុងចំណោមការជិះម៉ូតូ និងថ្មើរជើង។ ចំពោះការគេងនៅលើភ្នំតង់គឺជាជម្រើសល្អបំផុតព្រោះអ្នកទេសចរអាចមើលថ្ងៃលិច ថ្ងៃរះពីលើភ្នំដែលមានទេសភាព ៣៦០ ដឺក្រេ។ រីឯការគេងនៅជិតប្រភពទឹកងាយក្នុងការដាំស្ល ងូតទឹកហើយមានដើមឈើសម្រាប់ចងអង្រឹង និងមានម្លប់ជ្រកស្រួលពេលថ្ងៃក្ដៅ៕
រូបភាព ផ្ដល់ជូនដោយ @នារីចល័តចរ – Neary Chalat Chor


















































Account
Security
Favourite Content