តាមរយៈវីដេអូដែលបង្ហោះដោយម្ចាស់បទ «១ណា» នរិទ្ធ បានសំណូមពរដល់បណ្ដាសប្បុរសជនឱ្យបន្តបរិច្ចាគជួយដល់បងប្អូនខ្មែរដែលជាជនភៀសសឹកដែលរត់គេចពីសង្គ្រាមឈ្លានពានរបស់សៀម ខណៈពួកគាត់នៅពុំទាន់អាចវិលទៅកាន់លំនៅឋានបានក្នុងពេលនេះ។

ទោះបីជាស្ថានភាពនៃការឈ្លានពាននៃកងទ័ពសៀមមកលើកម្ពុជាហាក់មានភាពស្ងប់ស្ងាត់បន្ទាប់ពីមានការចរចាក៏ពិតមែនប៉ុន្តែស្ថានភាពនាពេលនេះមិនទាន់អាចអនុញ្ញាតឱ្យបងប្អូនខ្មែរដែលភៀសសឹកវិលត្រឡប់ទៅកាន់លំនៅឋាននោះទេ។
ក្នុងអំឡុងពេលនេះបណ្ដាជនភៀសសឹកដែលកំពុងស្នាក់នៅតាមជំរំសុវត្ថិភាពក៏កំពុងជួបប្រទះនូវការលំបាកមួយចំនួនដូចជា អាហារហូបចុក សម្លៀកបំពាក់ ការស្នាក់នៅ និងការទាំសុខភាពជាដើម។ ការណ៍នេះដែរតម្រូវឱ្យមានការបន្តជួយពីសំណាក់បងប្អូនសប្បុរសជនមិនថាជាលុយកាក់ ស្បៀងអាហារ មិងសម្ភារៈប្រើប្រាស់ផ្សេងៗដើម្បីសម្រួលដល់ការរស់នៅរបស់ពួកគាត់។








ជាមួយគ្នានេះដែរតារាចម្រៀងប្រុសនៃផលិតកម្ម បារមី លោក នរិទ្ធ បានសំណូមពរឱ្យបងប្អូនខ្មែរបន្តចូលរួមជួយម្នាក់បន្តិចទៅតាមលទ្ធភាព ព្រោះពេលនេះពួកគាត់នៅមិនទាន់ហ៊ានត្រឡប់ទៅកាន់លំនៅឋានដោយរង់ចាំមើលស្ថានភាពជាក់ស្ដែង និងការជូនដំណឹងជាបន្តបន្ទាប់ពីរដ្ឋាភិបាល។
គួរឱ្យដឹងដែរថា ក្រោយត្រឡប់ពីបំពេញបេសកកម្មនៅសហរដ្ឋអាមេរិកតារាចម្រៀងរ៉េបរូបនេះបានរៀបចំជំនួយដែលទទួលបានពីបងប្អូនមហាជនមានដូចជា ស្បៀងអាហារ សម្លៀកបំពាក់ ថ្នាំសង្កូវ ដើម្បីផ្ដល់ជូនបងប្អូនភៀសសឹកចំនួន ៥ កន្លែងក្នុងខេត្តសៀមរាប៕
ចុចទីនេះដើម្បីទស្សនាវីដេអូ ៖ https://www.facebook.com/norith24/videos/768931978945435
រូបភាព៖Norith – នរិទ្ធ



















































Account
Security
Favourite Content