ក្រសួងវប្បធម៌បានចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសចំពោះកងកម្លាំងប្រដាប់អាវុធនៃព្រះរាជាណាចក្រថៃដែលបានរំលោភបំពានលើអនុសញ្ញាទីក្រុងឡាអេ ឆ្នាំ ១៩៥៤ និងការបំផ្លាញបេតិកភណ្ឌពិភពលោកជាមួយសកម្មភាពបាញ់បោះ និងទម្លាក់គ្រាប់បែកមកលើប្រាសាទព្រះវិហារកាលថ្ងៃទី ២៤ កក្កដា ម្សិលមិញនេះ។


ការវាយប្រហារមិនញញើតដោយការប្រើសភាវុធធន់ធ្ងន់ និងការទម្លាក់គ្រាប់បែកពីលើអាកាសរបស់កងទ័ពថៃមកលើតំបន់ប្រាសាទព្រះវិហារ រួមទាំងតំបន់ការពារប្រាសាទបានធ្វើឱ្យរចនាសម្ព័ន្ធរបស់ប្រាសាទទទួលរងការប៉ះពាល់ និងខូចខាត។
ការខូចខាតប្រាសាទព្រះវិហារជាមួយសកម្មភាពឈ្លានពានរបស់ថៃនាលើកនេះគឺជាសោកនាដកម្មផ្នែកវប្បធម៌ និងសីលធម៌ ដែលគំរាមកំហែងដល់ការខូចខាតទាំងបេតិកភណ្ឌពិភពលោកនិងអត្តសញ្ញាណជាតិរបស់ប្រជាជនកម្ពុជា។ ចំពោះសកម្មភាពបាញ់ប្លោងមកលើតំបន់ប្រាសាទព្រះវិហារ តំបន់ការពារប្រាសាទនេះក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា ថ្កោលទោសយ៉ាងម៉ឺងម៉ាត់ ហើយទាមទារឱ្យភាគីថៃបញ្ឈប់នូវសកម្មភាពខុសច្បាប់មួយនេះជាបន្ទាន់។









ជាមួយគ្នានេះដែរ ក្រសួងនឹងធ្វើការវាយតម្លៃលម្អិតចងក្រងឯកសារពាក់ព័ន្ធរួមទាំងការខូចខាតនានាស្របតាមនីតិវិធី ដើម្បីទាមទារយុត្តិធម៌ និងសំណងតាមផ្លូវច្បាប់ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរពាក់ព័ន្ធនិងអង្គការអន្តរជាតិដើម្បីអនុវត្តនូវវិធានការពារដើម្បីធានាបានសុវត្ថិភាពសម្បត្តិបេតិកភណ្ឌពីសំណាក់ចោរឈ្លានពាន៕
ប្រភព ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប:


























Account
Security
Favourite Content