Mina Cover បទ Golden ក្នុងរឿងកំពុងល្បី KPop Demon Hunters ហ្វេនសរសើរថាពីរោះគ្រប់គ្នា

កញ្ញា មីណា បង្ហើរ​សំនៀង​យ៉ាង​ក្រអួន Cover បទ Golden ក្នុង​រឿង KPop Demon Hunters ដែល​ជា​ខ្សែ​រឿង​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ក្នុង​ស្រទាប់​យុវវ័យ។ ដោយ​ឡែកសំឡេង​របស់​តារា​ចម្រៀង​វ័យ​ក្មេង​រូប​នេះ​ធ្វើ​ឱ្យ​ហ្វេន​លាន់​ម៉ាត់​វ៉ោវ​គ្រប់​គ្នា។

តារា​ចម្រៀង​ស្រីដែលមាន​ក្បាច់​រាំ​រស់រវើក កំពុង​ធ្វើ​ឱ្យ​បណ្ដា​អ្នក​គាំទ្រ​ទាំង​ក្នុង​ និង​ក្រៅ​ស្រុក​លាន់​មាត់​សរសើរ​ខណៈ​តារា​ចម្រៀង​មក​ពី​ផលិតកម្ម K’ve Entertainment រូប​នេះ​បាន​បង្ហើរ​សំនៀង Cover ចម្រៀង​បែប Kpop ដោយ​ពុំ​មាន​ការ​បញ្ចេញ​ក្បាច់​រាំ​ ឬ​ការ​តុបតែង​លើ​សម្លៀកបំពាក់​តែ​បាន​ឆក់​យក​បេះដូង​អ្នក​ស្ដាប់​រាប់​ពាន់​នាក់​នៅ​លើ​បណ្ដាញ​សង្គម​ឱ្យ​ពេញ​ចិត្ត​ ក្រឺត​ខ្នាញ់​ ​សំឡេង​ដ៏​ឆ្វាច​របស់​ខ្លួន​នៅ​ក្នុង​បទ Golden របស់ KPop Demon Hunters។ នេះ​ជា​ចម្រៀង​ទី ២ បន្ទាប់​ពី​បទ​ទី១ ដែល មីណា បាន​​លើក​យក​មក Cover ft B.O ដែល​មាន​ចំណង​ជើង​ថា Free ។ ទាំង​២​ បទ​នេះ​សុទ្ធ​សឹង​ជា​បទ​ចម្រៀង​នៅ​ក្នុង​រឿង KPop Demon Hunters។

ពិត​ណាស់​ សម្រាប់​អ្នក​ដែល​បាន​ទស្សនា​ខ្សែ​រឿងKPop Demon Hunters ប្រាកដ​ជា​​ស្គាល់​បទ​ចម្រៀង​ទាំង ២ ក៏​ដូច​គ្នា​នឹង​បទ​ចម្រៀង​ជា​ច្រើន​​ទៀត​ដែល​មាន​វត្តមាន​ក្នុង​ខ្សែ​រឿង​មួយ​នេះ។ ដោយ​ឡែក ហ្វេន​ដែល​បាន​ស្ដាប់​ចម្រៀង Cover ទាំង២ របស់ មីណា មិន​ត្រឹម​សរសើរ​នូវ​ទឹក​ដម​សំឡេង​របស់​តារា​ស្រី​រូប​នេះ​ប៉ុណ្ណោះ​ទេ ថែម​ទាំងនិយាយ​ថា​នាង​ពិត​ជា​ដូច​តួ​ឯក​ស្រី​ដែល​មាន​ឈ្មោះ​ថា Rumi ទៀត​ផង៕

បទ​ទី១៖ Free Cover by Mina ft B.O

បទ​ទី២៖ Golden Cover by Mina

រូបភាព ៖ Sony Pictures Animation

Leave a Reply

Your email address will not be published.Required fields are marked *