ស្រីស្អាត ២ គឺកញ្ញា Melia Constantin កូនខ្មែរកាត់បារាំង និង Sydney Marith កូនកាត់ខ្មែរអាមេរិក មួយរយៈចុងក្រោយនេះ អ្នកទាំង ២ គេឧស្សាហ៍ឃើញចំណាយពេលជាមួយគ្នាជាញឹកញាប់។ ដូចកាលពីម្សិលមិញស្រីស្អាតទាំង ២ ក៏បានចូលរួមការធ្វើដំណើរថ្មើរជើង «Solidarity March» ដែរ។


មិនតែប៉ុណ្ណោះ កាលគ្រា Sydney Marith ត្រូវបានប្រកាសតែងតាំងជា Miss Planet Cambodia 2025 ក៏តារាសម្ដែងស្រី កូនខ្មែរកាត់បារាំង មាលា បានទៅលើកទឹកចិត្ត និងអបអរសាទរដល់តំណែងអស្ចារ្យមួយនោះ។ ចំណែកសម្ពោធផ្លូវការរឿង «កំហឹងធ្មប់» ដែល Melia Constantin ដើរតួឯកជាមួយ ដេវីត អ៊ឹងហាវ ម្ចាស់មកុដ Miss Planet Cambodia 2025 ទៅចូលរួមផងដែរ។
កូនកាត់ទាំង ២រូបនេះ ក៏បានរួមគ្នាធ្វើសប្បុរសធម៌នៅ Cambodiachildfirst កម្មវិធីសាលាដែលផ្ដល់ថ្នាក់ភាសាអង់គ្លេស និងភាសាចិនដល់កុមារជាង ២០០ នាក់នៅក្នុងភូមិនាជនបទ ក្រៅក្រុងសៀមរាប។ តាមរយៈសកម្មភាពតារាស្រីដែលមានទាំងរូបសម្បត្តិ និងចរិយាសម្បត្តិទាំងគូនេះ ធ្វើឲ្យអ្នកគាំទ្រកោតសរសើរ។


អ្នកទាំង ២ ក៏ធ្លាប់មានដំណើរកម្សាន្ត និងការងារសិល្បៈរួមគ្នាច្រើនលើកមកហើយ។ ដោយសារតែជាមនុស្សស្រីចិត្តទូលាយ និងមានភាពរួសរាយរាក់ទាក់ និងចូលចិត្តនិយាយភាសាអង់គ្លេសដូចគ្នា ស្រីស្អាតទាំង ២ពិតជាចុះសម្រុងគ្នាបានល្អ។
Melia Constantin តារាស្រីរូបនេះបានមករស់នៅកម្ពុជាជាង ១០ ឆ្នាំមកហើយ ដោយមានមានម្ដាយជាខ្មែរ និងឪពុកជាជនជាតិបារាំង។ ចំណែក Sydney Marith វ័យ ១៩ ឆ្នាំទើបតែត្រឡប់មកខ្មែរវិញប៉ុន្មានខែនេះប៉ុណ្ណោះ ហើយកញ្ញាមានម្ដាយជាជនជាតិអាមេរិក និងឪពុកជាជនជាតិខ្មែរ៕














រូបភាព៖ Sydney Marith Melia Constantin,Miss Supranational Cambodia និង Miss Planet Cambodia























Account
Security
Favourite Content