អ្នកជំនាញបារម្ភខ្លាចវិស័យខេប៉ុបបាត់បង់អត្តសញ្ញាណ ក្រោយអ្នកវិនិយោគចិនមានភាគហ៊ុនច្រើនកន្លែង

បន្ទាប់ពីក្រុមហ៊ុន HYBE បានលក់ភាគហ៊ុនរបស់ខ្លួននៅ SM ទាំងអស់ទៅឱ្យក្រុមហ៊ុនចិន Tencent Music នៅថ្ងៃទី ២៩ ខែឧសភានេះ អ្នកវិភាគវប្បធម៌ម្នាក់បានចែករំលែកជាមួយនឹងសារព័ត៌មាន Ten Asia ថា វត្តមានរបស់ក្រុមហ៊ុនចិននៅក្នុងវិស័យកម្សាន្តកូរ៉េខាងត្បូងអាចនឹងផ្ដោតលើកម្រៃក្នុងរយៈពេលខ្លី តែប៉ះពាល់ដល់វិស័យនេះក្នុងរយៈពេលវែង។

យោងតាមរបាយការណ៍របស់ Financial Supervisory Service ក្រុមហ៊ុនតន្ត្រីដ៏ធំរបស់កូរ៉េខាងត្បូង HYBE បានសម្រេចលក់ភាគហ៊ុននៅ SM Entertainment ទាំងអស់ចំនួន ២.២១ លានហ៊ុនទៅឱ្យក្រុមហ៊ុនសញ្ជាតិចិន Tencent Music Entertainment ក្នុងតម្លៃ ២៤៣.៣ ពាន់លានវ៉ុន ឬប្រមាណ ១៧០លានដុល្លារអាមេរិក។

កិច្ចព្រមព្រៀងនេះ បានធ្វើឱ្យ Tencent Music ក្លាយ​ជា​ម្ចាស់​ភាគ​ហ៊ុន​ធំ​ទី​បី​ក្នុង​ផលិតកម្ម SM Entertainment ជាមួយនឹងភាគហ៊ុនចំនួន ៩.៣៨ ភាគរយ ដោយអ្នកក្នុងវិស័យហិរញ្ញវត្ថុបានចាត់ទុកថា ក្រុមហ៊ុននេះគឺជាម្ចាស់ភាគហ៊ុនដែលមានអំណាចលំដាប់លេខ ២ បន្ទាប់ពី Kakao និង Kakao Entertainment។

នៅក្នុងរយៈពេលចុងក្រោយនេះ Tencent Music Entertainment មានកេរ្តិ៍ឈ្មោះល្បីល្បាញ ក្នុងនាមជាអ្នកវិយោគចិននៅក្នុងឧស្សាហកម្មកម្សាន្តកូរ៉េខាងត្បូងដ៏សំខាន់មួយរូប ដោយអ្នកជំនាញក្នុងឧស្សាហកម្មនេះ បានប៉ាន់ស្មានថា ការបន្តវិយោគរបស់ក្រុមហ៊ុនចិនអាចនឹងជាសញ្ញានៃការលុបចោលការហាមឃាត់ មាតិកាកម្សាន្តរបស់កូរ៉េពីរដ្ឋាភិបាលចិន តាំងតែពីឆ្នាំ ២០១៦។ ជាក់ស្ដែង ក្រៅពី SM ក្រុមហ៊ុននេះក៏ជាម្ចាស់ភាគហ៊ុននៅក្នុងក្រុមហ៊ុនដូចជា Kakao​, Kaoko Entertainment និង YG Entertainment ផងដែរ។

ផ្អែកតាមហេតុនេះ អ្នកជំនាញបានយល់ឃើញថា វត្តមានរបស់ក្រុមហ៊ុនចិនខាងលើ អាចនឹងមកផលប៉ះពាល់ដល់ការប្រកួតប្រជែងក្នុងស្រុក។​ លើសពីនេះ​ ក៏អាចប៉ះពាល់ដល់អត្តសញ្ញាណនៃវិស័យខេប៉ុប ឥទ្ធិពលនៃយីហោ K-branding និងផលអវិជ្ជមានទៅលើរូបភាពរបស់វិស័យកម្សាន្តរបស់កូរ៉េទាំងមូលផងដែរ។

ជាក់ស្ដែងលោក Kim Heon-sik ដែលជាអ្នកវិភាគខាងវប្បធម៌បានរៀបរាប់ថា៖ “ហេតុការណ៍នេះ យើងអាចនឹងមិនទទួលបានផលប្រយោជន៍នោះទេ ហើយថែមទាំងត្រូវចែកប្រាក់ចំណេញជាមួយនឹង Tencent Music ទៀតផង”។

លោកបានបង្ហាញការព្រួយបារម្ភថា៖ “នៅក្នុងប្រទេសចិន មាតិកាដែលទាក់ទងនឹងរឿងនយោបាយ គឺត្រូវបានប្រើប្រាស់ជាគោល អ៊ីចឹង តើ K-pop និង K-content នឹងទទួលបានជោគជ័យក្នុងទីផ្សារបែបនេះទេ? ចិន គឺខុសពីទីផ្សារដទៃ រឿងនយោបាយគឺសំខាន់ណាស់”។

លោក Kim Heon-sik បានបន្ថែមថា វត្តមានរបស់​ Tencent Music អាចនឹងប៉ះពាល់ដល់ទស្សនៈរបស់ថ្នាក់គ្រប់គ្រងទាំងមូល។ លោកបន្តទៀតថា ក្រុមហ៊ុនចិន ក៏មានកេរ្តិ៍ឈ្មោះអវិជ្ជមាននៅក្នុងទីផ្សារក្នុងស្រុក និងសហរដ្ឋអាមេរិកដែរ ឯរឿងបញ្ហាហានិភ័យទិន្នន័យផ្ទាល់ខ្លួនរបស់ក្រុមហ៊ុន ក៏ជារឿងដែលគួរ​ឱ្យគិតដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មេរៀនពី BTS ទៅ ARMY៖ «ដួលហើយ ត្រូវក្រោកឈរ» ព្រោះភាពជោគជ័យមិនមែនជាការលោតផ្លោះត្រឹមតែមួយយប់

ពីក្រុមដែលគ្មានអ្នកស្គាល់ធ្លាប់ដើរអង្វរគេឱ្យមកមើលការសម្ដែងរបស់ខ្លួនដោយឥតគិតថ្លៃនៅលើដងផ្លូវមួយនៅទីក្រុង Los Angeles ថ្ងៃនេះក្លាយជាមនុស្ស

ម្ដងនេះ N.John លេងមែនទែនហើយ ដោយសង្ស័យត្រៀមចាប់ដៃជាមួយតារា K-Pop ស្រីរូបនេះ

ជា​ថ្មី​ម្ដង​ទៀត ដែល N.John ធ្វើឲ្យ​អ្នក​គាំទ្រ​ក្រោយ​ប្រកាស​សហការ​ជាមួយ​តារា K-Pop នារី​ទោល បន្ទាប់ពី​មាន​ការ Challenge រាំ​បទ «Pop Out» ជាមួយ​សិល្បករ​កូរ៉េ​ជាច្រើន​រូប​ទាំង​បុរស និង​នារី។ មិន​តែ​ប៉ុណ្ណោះ​តារា​ប្រុស​ដែល​

ត្រចៀកខាងឆ្វេងរបស់ Olivia Rodrigo បាត់បង់សមត្ថភាពក្នុងការស្តាប់ឮជាង ៦០%

មានវត្តមានចូលរួមក្នុងកម្មវិធីវិទ្យុ Kiss FM តារាចម្រៀង Olivia Rodrigo បានផ្តល់បទសម្ភាសន៍ដើម្បីផ្សព្វផ្សាយអាល់ប៊ុម “You Seem Pretty Sad for a Girl So in Love” ដែលទើបតែចេញផ្សាយកាលពីថ្ងៃទី១២ ខែមិថុនា កន្លងទៅ

វិលមកសិល្បៈវិញត្រឹម ៦ ខែ Zhao Lusi ក្ដាប់បានកុងត្រាផ្សាយពាណិជ្ជកម្ម ១៤ ប្រេនម្នាក់ឯង

តារាសម្ដែងចិន Zhao Lusi កំពុងតែរីករាយនឹងការងើបឡើងវិញយ៉ាងខ្លាំងក្លានៃអាជីពសិល្បៈ បន្ទាប់ពីបានឆ្លងកាត់ការតស៊ូជាមួយបញ្ហាសុខភាព និងជម្លោះជាមួយក្រុមហ៊ុនគ្រប់គ្រង ដោយនៅក្នុងនោះនាងក្តោបបានកិច្ច

ENHYPEN ត្រៀមវិលត្រឡប់ក្នុងនាមជាក្រុមមានសមាជិក ៦ នាក់លើកដំបូង បន្ទាប់ពីការចាកចេញរបស់ Heeseung

បន្ទាប់ពីមានការសង្ស័យអស់រយៈពេលជាច្រើនខែជុំវិញការចាកចេញរបស់សមាជិកម្នាក់រួចមក ក្រុមចម្រៀងបុរស K-pop ដ៏ល្បីល្បាញ ENHYPEN ត្រូវបានកំណត់ថានឹងធ្វើការវិលត្រឡប់មកវិញជាលើកដំបូងក្នុងនាមជាក្រុម

Tom Holland យល់ថា Owen Cooper ស័ក្តិសមសម្រាប់បន្តវេនតួអង្គ Spider-Man តពីលោក

Tom Holland បានចែករំលែកពីចក្ខុវិស័យរបស់លោកនាពេលអនាគតសម្រាប់តួអង្គ Spider-Man ដោយយល់ថា តារាជំនាន់ប្អូន Owen Cooper ស័ក្តិសមនឹងទទួលបានឱកាសសម្ដែងជាតួអង្គវីរបុរសមួយនេះបន្តពីលោក។

លោកស្រី សុភា បុត្រឈរ ឧបត្ថម្ភ​ថវិកា ១ ម៉ឺនដុល្លារ ដល់អតីតតារាសម្ដែងជើងចាស់ ចាន់រិទ្ធ មេធានី

លោកស្រី សុភា បុត្រឈរ ដែល​ទើប​ទទួល​បាន​ងារ​ជា​ឧកញ៉ា ណូ សុភា កាលពីពេលថ្មីៗនេះ ក្រោយ​បាន​ឃើញ​ពី​ទុក្ខ​លំបាក​របស់​អតីត​តារា​សម្ដែង​ប្រុស​លោក ចាន់រិទ្ធ មេធានី ជួប​ការ​លំបាក​ក្នុង​ជីវិត ព្រម​ទាំង​មាន​ជំងឺ​ប្រចាំ​កាយ​

ឱក សុគន្ធកញ្ញា បង្ហាញវត្តមានក្នុងព្រឹត្តិការណ៍ថ្នាក់ជាតិរបស់ក្រសួងអប់រំកម្ពុជា

ក្នុង​នាម​ជា​ទូត​សុឆន្ទៈ​កាយ​រិទ្ធិ​ជាតិ តារា​ចម្រៀង ឱក សុគន្ធ​កញ្ញា បាន​បង្ហាញ​វត្តមាន​ចូល​រួម​សម្ដែង និង​ច្រៀង​នៅ​ក្នុង​ព្រឹត្តិការណ៍​ជាតិ​មួយ​ដែល​រៀប​ចំ​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា របស់​កម្ពុជា នៅ​ក្នុង​ពហុកីឡាដ្ឋាន​

រឿង Teach You a Lesson ត្រូវចិត្តទស្សនិកជន ដោយសារឆ្លុះបញ្ចាំងពីវិបត្តិពិតក្នុងប្រព័ន្ធអប់រំ

ខ្សែភាពយន្តភាគរបស់ Netflix ចំណងជើង Teach You a Lesson កំពុងទទួលបានប្រជាប្រិយភាពលំដាប់សកល ដោយមានសាច់រឿងបានឆ្លុះបញ្ចាំងពីបញ្ហាក្នុងប្រព័ន្ធអប់រំពីសង្គមពិត ព្រមទាំងបង្ហាញដំណោះស្រាយដែល

Dilraba Dilmurat ធ្វើឱ្យអ្នកគាំទ្រចំហមាត់ជាមួយការត្រឡប់មកកម្រាលព្រំក្រហមវិញក្រោយបាត់មុខជិត ២ ឆ្នាំ

តារាសម្តែងស្រីចិនលំដាប់ជួរមុខ Dilraba Dilmurat បានធ្វើការវិលត្រឡប់មកកាន់ពន្លឺភ្លើងកាមេរ៉ាវិញយ៉ាងកក្រើក នៅក្នុងកម្មវិធីរាត្រីភាពយន្ត និងទូរទស្សន៍ចិនឆ្នាំ ២០២៦ (China Film & Television Night) នាទី

Leave a Reply

Your email address will not be published.Required fields are marked *