តស៊ូរាប់ឆ្នាំ ទីបំផុត HYBE ព្រមចុះចាញ់ដោយលក់ភាគហ៊ុនទាំងអស់ដែលខ្លួនមាននៅ SM ឱ្យក្រុមហ៊ុនចិនក្នុងតម្លៃ ១៧៧ លានុដុល្លារ

ក្រុមហ៊ុនចម្រៀងកូរ៉េ HYBE បានប្រកាសលក់ភាគហ៊ុនរបស់ខ្លួនទាំងអស់ក្នុងផលិតកម្ម SM ឱ្យក្រុមហ៊ុនចិន Tencent ក្នុងតម្លៃ ១៧៧ លានដុល្លារ ក្រោយការតស៊ូដណ្ដើមភាគហ៊ុននេះមករាប់ឆ្នាំ។

អាណាចក្រក្រុមហ៊ុនចម្រៀងធំជាងគេរបស់កូរ៉េនិងជាទ្រនំរបស់ក្រុម BTS មួយនេះបាន​ប្រកាស​កាលពីថ្ងៃទី ២៧ ខែឧសភា ថាក្រុមហ៊ុន Tencent Music Entertainment របស់ប្រទេសចិន នឹងទិញយកភាគហ៊ុន SM របស់ខ្លួនទាំងអស់ចំនួន 2,21 លានភាគហ៊ុន ក្នុងតម្លៃប្រហែល 80 ដុល្លារក្នុងមួយហ៊ុន ដូច្នេះតម្លៃសរុបទាំងអស់គឺប្រហែល 177 លានដុល្លារ។

កិច្ច​ព្រម​ព្រៀង​នេះ​នឹង​ត្រូវ​បាន​អនុវត្ត​បន្ទាប់​ពី​ទីផ្សារ​បិទ​នៅ​ថ្ងៃ​ទី 30 ខែ​ឧសភា ដោយ​ភាគ​ហ៊ុន​នឹងត្រូវ​បាន​ផ្ទេរ​ទៅ​ឱ្យ​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់ Tencent Music នៅ​ហុងកុង។ នៅពេលប្រតិបត្តិការបានបញ្ចប់ Tencent Music នឹងក្លាយជាម្ចាស់ភាគហ៊ុនធំទីពីររបស់ SM Entertainment បន្ទាប់ពីក្រុមហ៊ុន Kakao ជំនួសឱ្យ HYBE។

សូមរំឭកថា HYBE បានចូលប្រឡូកក្នុងសមរភូមិទិញយកផលិតកម្ម SM ជាលើកដំបូងនៅដើមឆ្នាំ 2023 ដោយបានទិញភាគហ៊ុន 14.8 ភាគរយពីស្ថាបនិក SM គឺផលិតករ Lee Soo Man ។ ទោះយ៉ាងណា បន្ទាប់ពីចាញ់ Kakao ក្នុងការដេញថ្លៃទិញភាគហ៊ុននេះ ខាង HYBE ក៏បានលក់ភាគហ៊ុន SM ពាក់កណ្តាលរបស់ខ្លួនទៅឱ្យ Kakao ។ តាមរយៈប្រតិបត្តិការចុងក្រោយនេះទៀត បង្ហាញថាពួកគេបានដកខ្លួនទាំងស្រុងពី SM ។

ពាក់ព័ន្ធការលក់នេះ HYBE បាននិយាយថា៖ “ការបោះជំហានថ្មីនេះគឺជាផ្នែកមួយនៃយុទ្ធសាស្រ្តរបស់យើងក្នុងការសម្រួលទ្រព្យសកម្មដែលមិនមែនអាជីវកម្មស្នូល។ ទឹកប្រាក់ដែលបានមកនឹងត្រូវយកទៅប្រើដើម្បីគាំទ្រគំនិតផ្តួចផ្តើមថ្មីៗនាពេលអនាគត”។

អ្នកលេងអ៊ិនធឺណិតកូរ៉េជាច្រើនបានបញ្ចេញមតិវិជ្ជមានដែលទីបំផុត HYBE បោះបង់គំនិតលេបយកក្រុមហ៊ុន SM ដែលអាចឱ្យការប្រកួតប្រជែងក្នុងវិស័យខេប៉ុបនៅមានភាពផុលផុស ជាជាងការមានក្រុមហ៊ុនធំតែមួយក្នុងទីផ្សារ។ ទន្ទឹមនឹងនោះ ការចូលរួមរបស់ក្រុមហ៊ុនចិន ក៏ជាការពង្រីកឱកាសទីផ្សារសម្រាប់សិល្បករ SM ក្នុងប្រទេសចិនផងដែរ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មង្គលការកូនស្រីម្ចាស់សម្អាងការ ប៉ារ៉ាឌី តារាល្បីៗជ្រើសប្រើឈុតប្រណីតច្នៃដោយ ប៉ារ៉ាឌី ផ្ទាល់

ផ្ទុះ​ការ​ចាប់​អារម្មណ៍​ជា​ថ្មី​នៅ​លើ​បណ្ដាញ​សង្គម ក្នុង​ពិធី​មង្គល​ការ​កូន​ស្រី​ម្ចាស់​សម្អាង​ការ ប៉ារ៉ាឌី ដែល​បង្ហាញ​វត្តមាន​ចូល​រួម​សុទ្ធ​សឹង​តែ​តារា​ល្បីៗ​នៅ​ក្នុង​ស្រុក ក្នុង​ឈុត​សម្លៀកបំពាក់​ប្រណីតៗ ដែល​ច្នៃ​ដោយ​ផ្ទាល់​ពី​ម្ចាស់​ហាង​តែ​

បង្ហាញវត្តមាននៅសារមន្ទីរ ព្រះស្រីឦសានវរ្ម័ន ព្រះនាង ជេនណា កាន់តែស្រស់ស្អាត និង ស្រគត់ស្រគំ

ព្រះនាង នរោត្តម ជេនណា បាន​ចូល​រួម​ពិធី​សម្ពោធ​ពិព័រណ៍​មិន​អចិន្ត្រៃយ៍ « អង្កេតលើវាក្យសព្ទ៖ ពេល​ភាសា​ខ្មែរ​ជួប​ភាសា​បារាំង» នៃ​សារមន្ទីរ​សេដ្ឋកិច្ច និង​រូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា កាលពី​ពេល​កន្លង​ទៅ​ថ្មី​ៗ​នេះ។ បង្ហាញ​វត្តមាន​នៅ​សារមន្ទីរ ព្រះ​ស្រី​ឦសាន​វរ្ម័ន ថ្មី​ៗ​នេះ ព្រះនាង ជេនណា បាន​គ្រង​ឈុត​សម្លៀកបំពាក់​បុរាណ និង​បន្ថែម​ដោយ​ការ make

RM មេក្រុម BTS ត្រូវបានតែងតាំងជាទូតសុច្ឆន្ទៈសកលដំបូងក្នុងប្រវត្តិសាស្រ្តសម្រាប់សារមន្ទីរជាតិកូរ៉េ

កាលពីថ្ងៃទី ២០ ខែមិថុនា ខាងសារមន្ទីរបានប្រកាសថា RM ត្រូវបានតែងតាំងជាទូតសុឆន្ទៈសកលរបស់ខ្លួន ដោយនេះជាលើកដំបូងបង្អស់ក្នុងប្រវត្តិសាស្ត្រដែលសារមន្ទីរមួយនេះបានផ្តល់តួនាទីបែបនេះដល់បុគ្គលណាម្នាក់

Felix ដាក់របស់ដេញថ្លៃ រួមរកថវិកាបរិច្ចាគជូនអង្គការ UNICEF

កាលពីថ្ងៃទី១៨ ខែមិថុនា កន្លងទៅ កូនបាល់ម៉ាក Louis Vuitton ដែល Felix បានបរិច្ចាគ រួមជាមួយហត្ថលេខារបស់លោក បានលក់ចេញនៅក្នុងពិធីដេញថ្លៃសប្បុរសធម៌របស់ក្រុមហ៊ុន Sotheby's ដើម្បីប្រមូលថវិកាបរិច្ចាគជូនដល់

Stray Kids ប្រកាសវិលត្រលប់ជាមួយអាល់ប៊ុមថ្មីក្នុងខែសីហា និងការប្រគំតន្ត្រីទេសចរណ៍ទូទាំងពិភពលោក

ក្រុមចម្រៀងបុរសដ៏ពេញនិយម Stray Kids នឹងចេញផ្សាយអាល់ប៊ុមថ្មីមួយនៅក្នុងខែសីហាខាងមុខនេះ ព្រមទាំងចាប់ផ្តើមដំណើរប្រគំតន្ត្រីទេសចរណ៍ពិភពលោកថ្មីមួយទៀតផងដែរ។ នេះបើយោងតាមការបញ្ជាក់របស់

មេរៀនពី BTS ទៅ ARMY៖ «ដួលហើយ ត្រូវក្រោកឈរ» ព្រោះភាពជោគជ័យមិនមែនជាការលោតផ្លោះត្រឹមតែមួយយប់

ពីក្រុមដែលគ្មានអ្នកស្គាល់ធ្លាប់ដើរអង្វរគេឱ្យមកមើលការសម្ដែងរបស់ខ្លួនដោយឥតគិតថ្លៃនៅលើដងផ្លូវមួយនៅទីក្រុង Los Angeles ថ្ងៃនេះក្លាយជាមនុស្ស

ម្ដងនេះ N.John លេងមែនទែនហើយ ដោយសង្ស័យត្រៀមចាប់ដៃជាមួយតារា K-Pop ស្រីរូបនេះ

ជា​ថ្មី​ម្ដង​ទៀត ដែល N.John ធ្វើឲ្យ​អ្នក​គាំទ្រ​ក្រោយ​ប្រកាស​សហការ​ជាមួយ​តារា K-Pop នារី​ទោល បន្ទាប់ពី​មាន​ការ Challenge រាំ​បទ «Pop Out» ជាមួយ​សិល្បករ​កូរ៉េ​ជាច្រើន​រូប​ទាំង​បុរស និង​នារី។ មិន​តែ​ប៉ុណ្ណោះ​តារា​ប្រុស​ដែល​

ត្រចៀកខាងឆ្វេងរបស់ Olivia Rodrigo បាត់បង់សមត្ថភាពក្នុងការស្តាប់ឮជាង ៦០%

មានវត្តមានចូលរួមក្នុងកម្មវិធីវិទ្យុ Kiss FM តារាចម្រៀង Olivia Rodrigo បានផ្តល់បទសម្ភាសន៍ដើម្បីផ្សព្វផ្សាយអាល់ប៊ុម “You Seem Pretty Sad for a Girl So in Love” ដែលទើបតែចេញផ្សាយកាលពីថ្ងៃទី១២ ខែមិថុនា កន្លងទៅ

វិលមកសិល្បៈវិញត្រឹម ៦ ខែ Zhao Lusi ក្ដាប់បានកុងត្រាផ្សាយពាណិជ្ជកម្ម ១៤ ប្រេនម្នាក់ឯង

តារាសម្ដែងចិន Zhao Lusi កំពុងតែរីករាយនឹងការងើបឡើងវិញយ៉ាងខ្លាំងក្លានៃអាជីពសិល្បៈ បន្ទាប់ពីបានឆ្លងកាត់ការតស៊ូជាមួយបញ្ហាសុខភាព និងជម្លោះជាមួយក្រុមហ៊ុនគ្រប់គ្រង ដោយនៅក្នុងនោះនាងក្តោបបានកិច្ច

ENHYPEN ត្រៀមវិលត្រឡប់ក្នុងនាមជាក្រុមមានសមាជិក ៦ នាក់លើកដំបូង បន្ទាប់ពីការចាកចេញរបស់ Heeseung

បន្ទាប់ពីមានការសង្ស័យអស់រយៈពេលជាច្រើនខែជុំវិញការចាកចេញរបស់សមាជិកម្នាក់រួចមក ក្រុមចម្រៀងបុរស K-pop ដ៏ល្បីល្បាញ ENHYPEN ត្រូវបានកំណត់ថានឹងធ្វើការវិលត្រឡប់មកវិញជាលើកដំបូងក្នុងនាមជាក្រុម

Leave a Reply

Your email address will not be published.Required fields are marked *