តារាចម្រៀងស្រី រ៉េត ស៊ូហ្សាណា កាន់តែស្រស់ស្អាតឡើងពីមួយថ្ងៃទៅមួយថ្ងៃ ក្រោយផ្លាស់ចូលផលិតកម្មថ្មី។ ប្រឡូកក្នុងវិស័យសិល្បៈជិត១០ ឆ្នាំមកណេះ ម្ចាស់បទ «សង្ស័យ» បានផ្លាស់ប្ដូររូបរាង និងការតុបតែងខ្លួនប្លែកខ្លាំងជាងកាលចូលប្រឡង The Voice Cambodia ឆ្នាំ ២០១៦។

ហ្សាណា កំពុងតែមមាញឹកទាំងចម្រៀង និងការ review ផលិតផល ក៏ដូចជាអ្នកតំណាងផ្សព្វផ្សាយឲ្យប្រេនមួយចំនួនទៀតផង។ ដូចរដូវកាលចូលឆ្នាំថ្មីប្រពៃណីខ្មែរកន្លងទៅ កញ្ញាក៏មានបទចម្រៀងថ្មីមួយចំនួនផងដែរ ហើយខែកក្កដា ឆ្នាំ ២០២៥ ខាងមុខ ហ្សាណា នឹងលាកម្ពុជាមួយរយៈ ដើម្បីទៅសម្ដែងនៅកម្មវិធី Sabaidee Fest រៀបចំធ្វើឡើងនៅ Gloria Molina Grand Park ទីក្រុង Los Angeles សហរដ្ឋអាមេរិក រយៈពេល២។
រូបភាពដែល រ៉េត ស៊ូហ្សាណា បង្ហោះមួយរយៈនេះ ភាគច្រើនជាការរស់នៅប្រចាំថ្ងៃ និងការធ្វើដំណើរកម្សាន្តផ្សេងៗ ហើយ style ស្លៀកពាក់របស់កញ្ញាមើលទៅពិតជាឡូយសមនឹងរាងស្រឡូន ក្បាលពោះរាបស្មើ ហើយឃើញរាងរៅឡើងខ្ពស់ស្រឡះតែម្ដង។ Style crop top និង corset ធ្វើឲ្យតារាស្រីវ័យ ២៥ រូបនេះ ស្រស់ស្អាត ស៊ិចស៊ី និងទាន់សម័យជាមួយខោខោវប៊យជើងធំ។
មកមើលពី ឈុត crop top និង corset របស់ រ៉េត ស៊ូហ្សាណា ទាំង ១០ នេះ ធានាថាស្អាតហើយ អាចយកជាត្រាប់បានថែមទៀត៖


















រូបរាង៖ Suzana Reth





















































Account
Security
Favourite Content