Fantagio ដែលជាទីភ្នាក់ងាររបស់ Cha Eun-woo បានប្រកាសចាត់វិធានការផ្លូវច្បាប់ជាលើកដំបូង ដើម្បីជាការការពារទៅដល់ Cha Eun-woo ក្រោយមានការចោទប្រកាន់ថា តារាប្រុសរូបនេះបានប្រើប្រាស់មរណភាពរបស់ Moonbin ដើម្បីធ្វើឱ្យខ្លួនល្បីល្បាញ រួមទាំងព័ត៌មានមិនពិតដទៃទៀត។

ផ្អែកតាមការសែត Kbizoom ទីភ្នាក់ងារដែលជាតំណាងរបស់សមាជិក ASTRO បានចេញសេចក្តីថ្លែងការណ៍ផ្លូវការមួយ ដោយបញ្ជាក់ថាពួកគេនឹងចាត់វិធានការផ្លូវច្បាប់ប្រឆាំងនឹងអ្នកដែលបានបង្ខូចកេរ្តិ៍ឈ្មោះ និងបៀតបៀនសិល្បកររបស់ខ្លួនតាមអ៊ីនធឺណិត។ ជាពិសេសគឺ Cha Eun-woo ដែលជាប្រធានបទនៃពាក្យចចាមអារ៉ាមក្លែងក្លាយ ដែលបច្ចុប្បន្ននេះ វាកាន់បន្តធ្ងន់ធ្ងរជាងមុនទៅទៀត។
ជាក់ស្ដែង មានការបង្ហោះនៅលើសហគមន៍អនឡាញ Pann មួយ បានចង្អុលបង្ហាញថា ដើមចមនៃបណ្ដឹងនេះអាចកើតចេញពីការចោទប្រកាន់ដែលកើតឡើងអស់ពេលជាងទសវត្សរ៍មកហើយ រួមមានការលើកឡើងថា តារាប្រុសវ័យ ២៨ឆ្នាំរូបនេះមិនមែនជាជនជាតិកូរ៉េតែជាជនជាតិចិន ការចោទប្រកាន់ថា លោកមានជាប់ពាក់ព័ន្ធនឹងការស្លាប់របស់សមាជិករួមក្រុម Moonbin ក៏ដូចជាការប្រតិដ្ឋពីទំនាក់ទំនងស្នេហា និងការយោងតារាប្រុសរូបនេះឱ្យជាប់ពាក់ព័ន្ធជាមួយនឹងបញ្ហាមតិនយោបាយជាដើម។

គួរឱ្យដឹងផងដែរថា សកម្មភាពរបស់ Fantagio នៅគ្រានេះ ក៏ជាការឆ្លើយតបមួយ ទៅតាមតម្រូវការរបស់អ្នកគាំទ្រដែរ។ ជាក់ស្ដែងនៅថ្ងៃទី២១ ខែមេសាកន្លងទៅ អ្នកគាំទ្ររបស់ Cha Eun-woo បាននាំគ្នាធ្វើបាតុកម្មតវ៉ានៅមុខទីស្នាក់ការកណ្តាលរបស់ Fantagio ក្នុងតំបន់ Gangnam ទីក្រុងសេអ៊ូល ដោយពួកគេបានសរសេរពីគោលបំណងរបស់ខ្លួននៅលើអេក្រង់ LED ឱ្យចាត់វិធានការតាមផ្លូវច្បាប់ និងអំពាវនាវឱ្យទីភ្នាក់ងារចេញមកការពារសិល្បកររបស់ខ្លួន៕





















































Account
Security
Favourite Content