នៅថ្ងៃទី៦ ខែមេសា នេះ នាយកដ្ឋានស៊ើបអង្កេតពិសេសរបស់ក្រសួងយុត្តិធម៌ប្រទេសថៃ បានស្នើទៅព្រះរាជអជ្ញាឱ្យកាត់ក្ដីករណីរបស់តារាស្រី Min Pechaya និងតារាប្រុស Sam Yuranunt ម្ដងទៀត ដោយបញ្ជាក់ថា នៅមានការពិតមួយចំនួនដែលគួរលើយកមកពិចារណា។

យោងតាមលិខិតរបស់ នាយកដ្ឋានស៊ើបអង្កេតពិសេស ឬហៅកាត់ DSI បានរំឭកពីដើមរឿងថា កន្លងមកនាយកដ្ឋានរបស់ខ្លួនបានធ្វើការស៊ើបអង្កេតទៅលើករណីឆបោករបស់ក្រុមហ៊ុន The Icon Group និងចាប់បានជនសង្ស័យជុំវិញករណីនេះសរុប ១៩នាក់។
ក្រោយមក នៅថ្ងៃទី៨ ខែមករា ព្រះរាជអជ្ញា បានសម្រេចដោះលែងតារាស្រី Min Pechaya និងតារាប្រុស Sam Yuranunt ឬ Boss Min និង Boss Sam ឱ្យនៅក្រៅឃុំ ដោយគ្រោងថានឹងមិនប្ដឹងបន្តទៅកាន់ Boss ទាំងពីរនាក់នេះទេ តែក៏បានបញ្ជូនករណីខាងលើឱ្យ DSI ជាអ្នកពិចារណាថា នាយកដ្ឋាននឹងយល់ព្រមលើការសម្រេចនេះ ឬក៏យ៉ាងណា។

ក្រោយពីការស៊ើបអង្កេតបន្ថែមអស់ពេលជាង ៣ខែ នៅថ្ងៃទី៦ ខែមេសានេះ លោកឧត្តមសេនីយ៍ទោ Yuthana Phraedam អគ្គនាយកនៃនាយកដ្ឋានស៊ើបអង្កេតពិសេស បានបញ្ចេញមតិជំទាស់ទៅលើការសម្រេចដើម និងស្នើសុំឱ្យព្រះរាជអជ្ញាធ្វើការពិនិត្យ និងសម្រេចក្ដីទៅលើជនសង្ស័យទាំង ២រូបនេះជាថ្មីម្ដងទៀត ផ្អែកថា នៅមានអង្គហេតុមួយចំនួនដែលគួរលើកយកមកពិចារណាបន្ថែម។
គួររំឭកផងដែរថា ករណីឆបោកប្រជាជនរបស់ក្រុមហ៊ុន The Icon Group នេះ មាន Boss Pual ជាប្រធាន និងគ្នីគ្នាចំនួន ១៨រូបទៀត រួមទាំងតារាល្បីៗទាំង ២រូបខាងលើ និងតារាប្រុស Kan Kantathavorn ផងដែរ។

តាមរយៈកាសែតក្នុងស្រុក Sanook ការដោះលែងខ្លួនរបស់ Min Pechaya និងតារាប្រុស Sam Yuranunt បានធ្វើឡើង ព្រោះមានភស្តុតាងថា កិច្ចសន្យារបស់អ្នកទាំងពី គ្រាន់តែជាអ្នកផ្សព្វផ្សាយផលិតផលប៉ុណ្ណោះ និងមិនមានភស្តុតាងអ្វីបន្ថែមទាក់ទងនឹងការរួមគំនិតឆបោកឡើយ។ ឯករណីរបស់ Kan Kantathavorn គឺមានភស្ដុតាងបញ្ជាក់ថា លោកមានជាប់ពាក់ព័ន្ធនឹងការទទួលដឹងឮ បង្កើតក្រុមហ៊ុន The Icon Group ទើបព្រះរាជអជ្ញាសម្រេចឃុំឃាំងបន្ត៕























Account
Security
Favourite Content