ស្អែកនេះ នៅសួនច្បារមុខព្រះរាជដំណាក់ ខេត្តសៀមរាប នឹងមានរៀបចំព្រឹត្តិការណ៍សម្ដែងសិល្បៈអន្តរជាតិ សៀមរាប-អង្គរ ពីបណ្ដាសិល្បករសិល្បការិនីមកពីបណ្ដាប្រទេសជាច្រើន ព្រមជាមួយទស្សនីយភាពសិល្បៈមិនធ្លាប់មានពីមុននៅកម្ពុជា។

តាមរយៈការបង្ហោះជូនដំណឹងលើកផេកផ្លូវការរបស់ក្រសួងទេសចរណ៍បានឱ្យដឹងថា នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ ស្អែកនេះនឹងមានការសម្ដែងសិល្បៈអន្តរជាតិ សៀមរាប-អង្គរ នៅបរិវេណសួនច្បារខាងមុខព្រះរាជដំណាក់ ខេត្តសៀមរាប។ នៅក្នុងព្រឹត្តិការណ៍សិល្បៈអន្តរជាតិនេះដែរមានការបង្ហាញជូននូវទស្សនីយភាពជាច្រើនដូចជា៖ សិល្បៈរបាំកូរសមុទ្រទឹកដោះ(សម្ដែងដោយសិល្បករសិល្បការិនីកម្ពុជា) ,ទស្សនីយភាពសិល្បៈនៃសាធារណរដ្ឋឥណ្ឌូណេស៊ី (សម្ដែងដោយសិល្បករសិល្បការិនីឥណ្ឌូណេស៊ី) , ទស្សនីយភាពសិល្បៈនៃសាធារណរដ្ឋហ្វីលីពីន (សម្ដែងដោយសិល្បករសិល្បការិនី ហ្វីលីពីន) , ទស្សនីយភាពសិល្បៈនឹកស្រុក (សម្ដែងដោយសិល្បករសិល្បការិនីមកពីសហភាពអឺរ៉ុបនិងសិល្បករកម្ពុជា) , ទស្សនីយភាពសិល្បៈនៃសាធារណរដ្ឋប្រជាមានិតចិន (សម្ដែងដោយសិល្បករសិល្បការិនី នៃសាធារណរដ្ឋប្រជាមានិតចិន) , ទស្សនីយភាពសិល្បៈនៃសាធារណរដ្ឋឥណ្ឌា (សម្ដែងដោយសិល្បករសិល្បការិនី នៃសាធារណរដ្ឋឥណ្ឌា) , ទស្សនីយភាពសិល្បៈរបាំក្រមាខ្មែរ (សម្ដែងដោយសិល្បករសិល្បការិនីកម្ពុជា) , ទស្សនីយភាពសិល្បៈនៃសាធារណរដ្ឋឥណ្ឌូណេស៊ី (សម្ដែងដោយសិល្បករសិល្បការិនីឥណ្ឌូណេស៊ី) , ការប្រគំភ្លេង បទ ក្រវាន់សៀមរាប (ប្រគំភ្លេងរួមគ្នាដោយសិល្បករសិល្បការិនីមកពីសហភាពអឺរ៉ុបនិងកម្ពុជា) , ទស្សនីយភាពសិល្បៈរបាំមរតកដូនតា (សម្ដែងដោយសិល្បករសិល្បការិនីកម្ពុជា) , ចម្រៀង បទ ផ្កាសារ៉ាយ ។

តាមរយៈការបង្ហាញជូននូវទស្សនីយភាពចម្រុះជាតិសាសន៍នៅលើឆាកតែមួយក្នុងព្រឹត្តិការណ៍សម្ដែងសិល្បៈអន្តរជាតិ សៀមរាប-អង្គរ នាលើកនេះត្រូវបានចាត់ទុកជាឱកាសនៃការបើកឱ្យមានការផ្លាស់ប្ដូរវប្បធម៌រវាងប្រទេសដែលបានចូលរួមនាលើកនេះ៕
ប្រភពរូបភាព ៖ ក្រសួងទេសចរណ៍ Ministry of Tourism, Cambodia


























Account
Security
Favourite Content