កាលពីចុងខែកុម្ភៈកន្លងទៅ CEO រូបសង្ហាក្រុមហ៊ុនទឹកសិទ្ធ ប្រូវីដា បានលុតជង្គង់សុំមិត្តស្រីរៀបការយ៉ាងរ៉ូមែនទិក នៅចំពោះមុខសាច់សាលោហិតទាំងសងខាង។ ក្នុងនោះអនាគតកូនក្រមុំ ត្រូវបានគេស្គាល់ថាជាបុត្រីសម្ដេចក្រុមព្រះ នរោត្តម ច័ក្រពង្ស់ គឺព្រះអង្គម្ចាស់ក្សត្រី នរោត្តម ពង្សសូរិយា ត្រូវជាមាតុលានី។


ព្រះនាង នរោត្តម ជេនណា បានចេញមក surprises ជាបទចម្រៀងទៅកាន់មាតុលានី ធ្វើឲ្យ ព្រះ អង្គ ម្ចាស់ក្សត្រី នរោត្តម ពង្សសូរិយា រំភើបរហូតស្រក់ទឹកនេត្រា។ ដ្បិតតែវីដេអូចម្រៀងដែលព្រះនាងតូច និង អលជ្ជី ខ្លីក៏ពិតមែន មានតែអត្ថន័យ ផ្អែមល្ហែម រម្យទម សម្រាប់គូស្នេហ៍ដ៏ស័ក្ដិសមទាំងវង្សត្រកូល និងរូបសម្បត្តិទាំងទ្វេនោះ។ អ្នកគាំទ្រជាច្រើនបាននិយាយដូចៗគ្នាថា បទនោះពីរោះខ្លាំង ស្ដាប់ហើយចង់តែរៀបការដែរ។
CEO វ័យក្មេងរូបសង្ហា អ៊ឹង ស៊ីវឈន់ បានរៀបចំកន្លែង Proposal សុំគូស្នេហ៍រៀបការលក្ខណៈគ្រួសារ តែមើលទៅអស្ចារ្យខ្លាំងបំផុត។ បទចម្រៀងរវាង អលជ្ជី និងព្រះនាង ជេនណា ត្រូវបានអ្នកលេងបណ្ដាញសង្គមសរសើរស័ក្តិសមប្រើក្នុងកម្មវិធីពិសេសៗដូចជា Proposal កម្មវិធីរៀបការ និងគូស្នេហ៍ដែលស្រលាញ់គ្នាខ្លាំង រហូតដល់ថ្ងៃពិសេសដែលពួកគេរង់ចាំ។ សម្រាប់កម្មវិធីនោះតារាសម្ដែងស្រី សិទ្ធី នីកា ត្រូវជាបងថ្លៃព្រះអង្គម្ចាស់ក្សត្រី នរោត្តម ពង្សសូរិយា ក៏បានចូលរួមអបអរដល់សមាជិកគ្រួសារថ្ងៃពិសេសនោះដែរ។ ៣ ៤ ថ្ងៃមកនេះ បទចម្រៀងរបស់ ព្រះនាង ជេនណា និង អលជ្ជី កំពុងផ្ទុះការគាំទ្រខ្លាំងលើ Tik Tok និងហ្វេសប៊ុក។


គួរបញ្ជាក់ថា ព្រះអង្គម្ចាស់ក្សត្រី នរោត្តម ពង្សសូរិយា ជាបុត្រីសម្ដេចក្រុមព្រះ នរោត្តម ច័ក្រពង្ស់ និងត្រូវជាមាតុលានីនៃព្រះនាង នរោត្តម ជេនណា។ ចំណែកបុរសដែលបានលុតជង្គង់សុំព្រះអង្គម្ចាស់ក្សត្រី នរោត្តម ពង្សសូរិយា ត្រូវជាកូនប្រុសឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ និងលោកជំទាវ ហេង សុខា។
លោក អ៊ឹង ស៊ីវឈន់ ជាអគ្គនាយកក្រុមហ៊ុន ដូនពេញ ត្រេឌីង ឯ.ក ហើយត្រូវបានទទួលស្គាល់ជាបុគ្គលដ៏ឆ្នើមមួយរូបក្នុងចំណោមបុគ្គលឆ្នើមទាំង ៤០ នាក់របស់ទស្សនាវដ្ដី “Prestige 40under40”។ លោកក៏ជាកូនខ្មែរមួយរូបដែលបានបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេស។ អ៊ឹង ស៊ីវឈន់ ក៏ជាប្រធានក្រុមកីឡាអេឡិចត្រូនិកម្នាក់ផងដែរ ដោយដឹកនាំក្រុម Pro Esport ប្រកួតក្នុងលីគនៅប្រទេសកម្ពុជា MPL KH។ កាលពីឆ្នាំ ២០២៤ CEO រូបនេះទើបតែបើកភោជនីយដ្ឋាន Japanese Omakase ឈ្មោះ Hangetsu Phnom Penh៕










រូបភាព៖All3gy Seav Chhuon Ing និង FAST films&photography




















Account
Security
Favourite Content