ពិតជារំភើប និងពិសេសរកអ្វីប្រៀបមិនបាន កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានធ្វើការចែករង្វាន់ពិតៗជាច្រើនសន្ធឹកសន្ធាប់ មានទាំងខុនដូ រថយន្តស៊េរីទំនើបជាច្រើនគ្រឿង ព្រមទាំងមានអ្នកឈ្នះរង្វាន់លុយសុទ្ធជាច្រើនទៀត។ កម្មវិធីជួបជុំអ្នកឈ្នះរង្វាន់ដ៏មហាសាលនេះបានធ្វើឡើងកាលពីថ្ងៃទី ៥ កុម្ភៈ នៅឯរោងចក្ររបស់ ខ្មែរ ប៊ែវើរីជីស ដោយផ្ទាល់តែម្ដង។ ក្នុងនោះមានការចូលរួមពីសំណាក់អ្នកឈ្នះរង្វាន់ពិតៗ និងមានវត្តមានភ្ញៀវកិត្តិយសជា Influencer ល្បីៗជាច្រើនរូបដើម្បីធ្វើជាសក្ខីភាពនៃការប្រគល់រង្វាន់ខ្នាតយក្សនេះ។


សូមអបអរអតិថិជនមហាសំណាង ទទួលបានការចែកលាភមហាសាលឈ្នះរង្វាន់ ពី ខ្មែរ ប៊ែវើរីជីស ទុកជួបជុំគ្រួសារ សាងអនុស្សវរីយ៍ក្នុងថ្ងៃនៃក្តីស្រឡាញ់។ នេះជាការផ្ដល់ជូនយ៉ាងពិសេសបំផុតចំពោះអតិថិជនទាំងអស់ ដែលតែងតែគាំទ្រផលិតផលពីក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលជាផលិតផលរបស់សហគ្រិនខ្មែរ មានគុណភាពខ្ពស់ ស្តង់ដារអន្តរជាតិ។


ដោយឡែកអតិថិជនមហាសំណាងឈ្នះរង្វាន់ទាំងអស់រួមមាន៖ ខុនដូដ៏ប្រណិត ជីប ម៉ុង លែន ចំនួន ១ និងរថយន្ត Mitsubishi X-Force ទំនើបចុងក្រោយ ចំនួន ៣ នាក់ ពី CAMBODIA LITE, រថយន្ត Ford Ranger ថ្មីទំនើប ចំនួន ៤ នាក់ ពី CAMBODIA PREMIUM, ក្រៅពីនេះក៏មានអ្នកឈ្នះរង្វាន់ធំលុយសុទ្ធ $28,888 ចំនួន ១, រង្វាន់លុយ $11,111 និងរថយន្តគាស់កេស Mitsubishi Xpander ចំនួន ៣ គ្រឿង ពីភេសជ្ជៈប៉ូវកម្លាំង វើក, រថយន្ត Toyota Raize ស៊េរីថ្មី ចំនួន ២ ពីភេសជ្ជៈ EXPREZ រសជាតិស្ត្រប៊ែរី ព្រមទាំងរថយន្ត Toyota Raize ស៊េរីថ្មី ចំនួន ១ ពីទឹកក្រូចអាយស៍ កូឡា។

រង្វាន់យក្សសន្ធឹកសន្ធាប់នេះនៅមិនទាន់បញ្ចប់ទេ ខុនដូ លុយសុទ្ធ រថយន្តជាច្រើនគ្រឿង ទៀតកំពុងរង់ចាំអ្នក។ ដូច្នេះរាល់ការទទួលទាន CAMBODIA BEER និងភេសជ្ជៈពី ខ្មែរ ប៊ែវើរីជីស សូមកុំភ្លេចអ៊ុតមើលក្រោមក្រវិលកំប៉ុង ឬគម្របដប ព្រោះសំណាងធំអាចជារបស់អ្នក។
ក្នុងពិធីជួបជុំអ្នកត្រូវរង្វាន់រថយន្តពី ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស កាលពីព្រឹកថ្ងៃទី៥ កុម្ភៈកន្លងទៅនេះ AMS ក៏បានជួបជាមួយនឹងអ្នកត្រូវរង្វាន់ធំជាច្រើននាក់ផងដែរ។ ពួកគេម្នាក់ៗបានបង្ហាញពីអារម្មណ៍រំភើបក្រៃលែងរកអ្វីប្រៀបផ្ទឹមពុំបាន និងបានថ្លែងអំណរគុណដល់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលបានផ្ដល់រង្វាន់ពិតប្រាកដមែន៕




















































Account
Security
Favourite Content