ក្រោយទៅបួសអស់រយៈពេល ១ ខែកន្លះ ពេលនេះ ស៊ីន យូប៊ីន បានចាប់ផ្ដើមវាយលុយការងារសិល្បៈឡើងវិញហើយ ដោយកាលពីដើមខែកុម្ភៈ ឆ្នាំ ២០២៥ កន្លងទៅ ហើយម្សិលមិញតារាសម្ដែងលំដាប់ជួរមុខស្រុកខ្មែរ បានរៀបចំកម្មវិធី Fan Meeting នៅផ្សារទំនើប Chip Mong 271 Mega Mall ជាន់ផ្ទាល់ដី។

អ្នកគាំទ្រកំពូលតារាស្រីវ័យក្មេងក្រសោបបានទាំងការងារក្នុង និងក្រៅស្រុករូបនេះ ពិតជាមានច្រើន ដោយសុខចិត្តមករង់ចាំមុនកម្មវិធីចាប់ផ្ដើមទៅទៀត។ អ្នកគាំទ្ររបស់ ស៊ីន យូប៊ីន បានមកដល់កន្លែងរៀបចំកម្មវិធីរាប់ម៉ោង ដើម្បីត្រៀមខ្លួនក្នុងការជួប Idol របស់គេឲ្យបាត់នឹកនា ហើយក៏ត្រៀមខ្លួនលេងហ្គេម ដើម្បីមានឱកាសឈ្នះរង្វាន់ដែរ។
ក្នុងកម្មវិធី Fan Meeting Galaxy S25 Ultra X Shin Yubin កាលពីល្ងាចថ្ងៃ ៩ ខែកុម្ភៈម្សិលមិញ តារាស្រីវ័យ ២៩ ឆ្នាំបានសំណេះសំណាលរឿងរ៉ាវជាច្រើនជាមួយអ្នកគាំទ្រ ក៏ដូចជាចែករំលែកការចេញទៅបួសមួយរយៈផងដែរ។ កម្មវិធីចាប់ផ្ដើមពីម៉ោង ៤ កន្លះ រហូតដល់ម៉ោង ៦ កន្លះល្ងាច តែមានអារម្មណ៍ថាឆាប់រហ័ស និងពោរពេញទៅដោយភាពសប្បាយរីករាយទាំង Idol និងអ្នកគាំទ្រ។


ស៊ីន យូប៊ីន បានបញ្ជាក់ម្ដងហើយម្ដងទៀតពីអារម្មណ៍រីករាយ ពេលឃើញអ្នកគាំទ្រច្រើនមកចូលរួម ដោយបានត្រឡប់មកជួបជុំគ្នា។ តួឯកស្រីដ៏បានបញ្ជាក់ទៀតថាការបើកក្បាលឆ្នាំថ្មី ធ្វើ Fan Meeting នេះភ្លាមតែម្ដង ព្រោះទាំងអ្នកគាំទ្រ និងនាងគឺមានការនឹករលឹកគ្នាជាខ្លាំង។
ផ្ដល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានក្នុងស្រុកជាច្រើននាថ្ងៃ Fan Meeting ស៊ីន យូប៊ីន បញ្ជាក់ពីរឿងការងារកន្លងមក និងនាពេលខាងមុខ។ សម្រាប់តំណែង BA សង្សារសំណព្វចិត្ត វ៉ៃហាំង ឲ្យដឹងថា ពីឆ្នាំមុនមានការងារប៉ុន្មាន មកដល់ ២០២៥ នេះក៏នៅប៉ុណ្ណឹងដដែល គ្មានការផ្លាស់ប្ដូរទេ រួមទាំងការងារធ្វើឲ្យប្រេនល្បីៗលំដាប់ពិភពលោកដូចគ្នា។
ចំណែកការទៅចូលរួមកម្មវិធីនៅលើឆាកអន្តរជាតិ ដំបូងកញ្ញាគិតថាផ្អាកសិន ប៉ុន្តែនៅតែត្រូវបានខាងបរទេសអញ្ជើញឲ្យចូលរួមដដែល ដូចនេះមិនអាចចោលបានឡើយ។ កញ្ញា ក៏បង្ហើបពីការងារដ៏ធំមួយនាថ្ងៃ ២១ ខែកុម្ភៈខាងមុខនេះ នឹងមានព្រឹត្តិការណ៍អស្ចារ្យ៕























































Account
Security
Favourite Content