ស្ថិតក្នុងឈុតសម្លៀកបំពាក់ពណ៌ខ្មៅទាំង Coach និងបេក្ខភាព Rapper Fighter ទាំង ៨ រូបបាននាំគ្នាឈរច្រៀងរំឭកទៅដល់ Ruth Ko ទាំងទឹកមុខស្រពាប់ស្រពោនមុនឈានដល់ការប្រកួតនៅក្នុងវគ្គ Semi Final ។

មហាជនប្រាកដជាបានស្គាល់គ្រូបង្វឹកម្នាក់នៅក្នុងកម្មវិធី Rapper Fighter និងជាតារារ៉េប Ruth Ko ដែលបានបាត់បង់ជីវិតនៅក្នុងគ្រោះថ្នាក់ចរាចរណ៍កាលពីខែមករាកន្លងទៅនេះ។ ការបាត់បង់ធនធាននៅក្នុងវិស័យចម្រៀងរ៉េបមួយនេះបានធ្វើឱ្យមហាជន និងបណ្ដាអ្នកសិល្បៈជាច្រើននាក់បានបង្ហាញការសោកស្ដាយជាពន់ពេកព្រមជាមួយការចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំទៅដល់ក្រុមគ្រួសាររបស់លោកថែមទៀតផង។ យ៉ាងណាមិញ ថ្មីៗនេះបេក្ខភាពទាំង ៨ រូបដែលបានឆ្លងដល់វគ្គ Semi Final នៃកម្មវិធី Rapper Fighter បានបង្ហាញការនឹករឭកទៅដល់ Ruth Ko ដែលជាគ្រូបង្វឹកម្នាក់ក្នុងកម្មវិធីប្រឡងចម្រៀងរ៉េបមួយនេះជាមួយការឈរច្រៀងព្រមជាមួយ Coach ទាំង ៤ រូបបានធ្វើឱ្យមហាជនមានភាពក្ដុកក្ដួលនឹកស្រណោះទៅដល់ Ruth Ko ដែលបានបាត់បង់ជីវិតទាំងវ័យក្មេងបែបនេះ។






គួរឱ្យដឹងដែរថា ម្ចាស់បទ បងមកពីលិច (WestSide) រូបនេះបានបាត់បង់ជីវិតដោយសារគ្រោះថ្នាក់ចរាចរណ៍លើផ្លូវ ៦០ ម៉ែត្រកាលពីថ្ងៃទី០៥ មករា ២០២៥ កន្លងទៅនេះ៕























Account
Security
Favourite Content