កំពូលអ្នកច្នៃម៉ូតកម្ពុជា អូលីវ៉ា គង់ ប្រើពេលមិនដល់១ខែអាចច្នៃសំលៀកបំពាក់ដែលរំលេចដល់ទៅ ៥ សម័យកាលនៃអាណាចក្រខ្មែរដើរបង្ហាញលើឆាកក្នុងស្រុកដ៏អស្ចារ្យកាលពីថ្ងៃសៅរ៍កន្លងទៅនេះ។

ការដើរ Show បង្ហាញប្រ៊េន KALKIN ដែលច្នៃម៉ូតដោយ អូលីវ៉ា គង់ បានបញ្ចប់ទៅយ៉ាងរលូនដោយមានតារាម៉ូដែលប្រុសស្រីល្បីៗប្រមាណជា ៤០ រូបបានចូលរួមដើរដោយផ្ទាល់កាលពីថ្ងៃទី ២៥ មករា កន្លងទៅថ្មីៗនេះ។ ខូលិកសិនថ្មីមួយនេះត្រូវបានអ្នកច្នៃម៉ូត អូលីវ៉ា គង់ ប្រាប់ឱ្យដឹងថាជាប្រ៊េនដែលបានដាក់បញ្ចូលគ្នាដល់ទៅប្រាំសម័យកាលនៃអាណាចក្រខ្មែរដែលមានដូចជា ការកកើតភពផែនដី សម័យអាណាចក្រអង្គរ សម័យបែកបាក់ក្រុងអង្គរ របបប្រល័យពូជសាសន៍ និងសម័យអរគុណសន្តិភាព (សម្ដេចតេជោ)។ គំនិតច្នៃប្រឌិតនៃការបង្កើតខូលិកសិនដើមឆ្នាំ២០២៥នេះជាការឆ្លុះបញ្ចាំងនូវវប្បធម៌ អរិយធម៌ ព្រមជាមួយរឿងរ៉ាវដ៏សែនឈឺចាប់ក្នុងសម័យសង្គមរាស្ត្រនិយម (ប៉ុលពត) រហូតមកដល់សម័យសម្ដេចតេជោដែលមានការអភិវឌ្ឍយ៉ាងពេញលេញគួរឱ្យកោតសរសើរយ៉ាងក្រៃលែង។





















គួរឱ្យដឹងដែរថា អ្នកច្នៃម៉ូតជំនាញរូបនេះបានចំណាយរយៈពេលត្រឹមតែ ២០ ថ្ងៃប៉ុណ្ណោះក្នុងការរៀបចំ និងរចនាច្នៃម៉ូតសំលៀកបំពាក់ ខណៈដែលលោកទើបទទួលបញ្ហាបាក់ទឹកចិត្តបន្ទាប់ពីអ្នកម្ដាយជាទីស្រលាញ់បានលាចាកលោកទៅហើយក្ដី។ តែទោះជាយ៉ាងនេះលោកក៏នៅតែតស៊ូមិនព្រមចុះចាញ់ក្រោយឈរជម្នះនូវបញ្ហាមួយនេះជាមួយជោគជ័យគួរឱ្យកោតសរសើរនៃការចេញខូលិកសិនដើមឆ្នាំ២០២៥នេះ៕
ប្រភពរូបភាព ៖ FB Oliva Kong






















































Account
Security
Favourite Content