កម្មវិធី The VannDa Listening Party របស់កំពូលតារារ៉េប ម៉ាន់ វណ្ណដា ដែលបានកន្លងផុតទៅថ្មីៗរយៈពេល ២ ថ្ងៃ ប្រកបដោយភាពជោគជ័យ។ តាមរយៈរូបភាពដែលម្ចាស់បទ «J+o» កម្មវិធីនោះមិនមែនតែហ្វេនឡើយដែលសម្រុកទៅចូលរួម គេឃើញមានទាំងអ្នកសិល្បៈ និងអ្នកជំនួញអនឡាញល្បីៗដូចគ្នា។

ក្នុងចំណោមភ្ញៀវជាច្រើន ដែលមានទាំងអ្នកក្នុងសិល្បៈដូចគ្នា ព្រមទាំង Rapper ល្បីៗ អ្នកបង្កើតមាតិកា និងបុគ្គលល្បីៗជាច្រើនរូបទៀត តារារ៉បវ័យ ២៨ ឆ្នាំរូបនេះក៏បានអញ្ជើញអ្នកមានគុណទៅចូលរួម និងមើលឃើញពីភាពអស្ចារ្យរបស់ខ្លួនដែរ។ អ្នកដែលបានចូលរួម The VannDa Listening Party ម្នាក់ៗពិតជាសប្បាយរីករាយ បានកម្សាន្តអារម្មណ៍ជាមួយបទចម្រៀងជាច្រើនបទរបស់កំពូលតារារ៉េបលំដាប់ប្រទេសរូបនេះ។
មិនត្រឹមតែបានស្ដាប់ចម្រៀងថ្មីៗ និងមុនគេប៉ុណ្ណោះទេ អ្នកដែលបានចូលរួមក៏បានលោតរាំលេង ស្រែកហ៊ោកញ្ជ្រៀវតាមចង្វាក់ភ្លេង។ ត្បិតជាកម្មវិធី Listening Party តែអ្នកដែលបានទៅចូលរួម បាននិយាយថាព្រឹត្តិការណ៍នោះ មិនខុសពី solo concert ឡើយ ដោយការរៀបចំតុបតែងភ្លើងពណ៌ កន្លែងអង្គុយ ឆាក speaker DJ table ជាដើម ល្អគ្មានកន្លែងទាស់។
វណ្ណដា ក៏បានជជែកលេង និងឆ្លើយតបសំណួរខ្លះៗពីអ្នកគាំទ្រនៅក្នុង The VannDa Listening Party ផងដែរ។ មកមើលសកម្មភាពសប្បាយរីករាយទាំង ២ ថ្ងៃ នៃ The VannDa Listening Party កាលពីថ្ងៃ២៤ ២៥ខែមករា ឆ្នាំ ២០២៥ កន្លងទៅ៖


















រូបភាព៖ Vann Da – វណ្ណដា




















































Account
Security
Favourite Content