២០២៥ ផលិតកម្មយក្សទាំង ៤ របស់ខេប៉ុបមានគម្រោងធំៗអ្វីខ្លះដែលហ្វេនៗមិនគួររំលង?

២០២៥នឹងជាឆ្នាំដ៏គួរឱ្យរំភើបមួយទៀតសម្រាប់អ្នកគាំទ្រខេប៉ុបទូទាំងពិភពលោក ខណៈមហាអំណាច K-pop ទាំងបួនរួមមាន YG Entertainment, HYBE, SM Entertainment និង JYP Entertainment បាននិងកំពុងត្រៀមខ្លួនជាស្រេចសម្រាប់បេសកកម្មឆ្នាំ២០២៥ ដែលមានទាំងការវិលត្រលប់ជាក្រុមពេញលេញ និងដំណើរប្រគំតន្ត្រីទេសចរណ៍ពិភពលោកទ្រង់ទ្រាយធំជាច្រើន។

YG Entertainment

រយៈពេលប្រហែល ៣ ឆ្នាំហើយដែលក្រុមចម្រៀងស្រីរបស់ YG Entertainment BLACKPINK មិនបានចេញអាល់ប៊ុមចម្រៀងរួមគ្នា បន្ទាប់ពីការចេញអាល់ប៊ុមចុងក្រោយមានចំណងជើងថា “Born Pink” ។ ទោះបីជាសមាជិកទាំង ៤ រួមមាន Rose, Jennie, Lisa និង Jisoo បានបន្តកុងត្រាថ្មីជាមួយ YG ក៏ដោយ ប៉ុន្តែមួយរយៈចុងក្រោយពួកគេម្នាក់ៗបាននិងកំពុងផ្តោតលើសកម្មភាពទោលរៀងៗខ្លួននៅក្រោមក្រុមហ៊ុនដាច់ដោយឡែក។

ប៉ុន្តែនៅឆ្នាំ២០២៥ នេះ BLACKPINK បានគ្រោងនឹងធ្វើការវិលត្រលប់ជុំគ្នាឡើងវិញជាក្រុមពេញលេញ ដោយទទួលបានការទន្ទឹងរង់ចាំខ្ពស់ពីអ្នកគាំទ្រទូទាំងពិភពលោក។ ប្រធាន​ផលិតករ និង​ជា​ស្ថាបនិក​របស់ YG Entertainment លោក Yang Hyun-suk បាន​ប្រកាស​កាល​ពី​ខែ​កក្កដាឆ្នាំមុន​ថា នៅ​ឆ្នាំ ២០២៥ សិល្បករ​ជាច្រើន​របស់​ខ្លួន​នឹងមានសកម្មភាព​ព្រមៗ​គ្នា ហើយវានឹងក្លាយជាឆ្នាំដែលការត្រលប់មកវិញរបស់ BLACKPINK និងការប្រគំតន្ត្រីទេសចរណ៍ពិភពលោករបស់ពួកគេចាប់ផ្តើមម្ដងទៀត។

ទោះយ៉ាងណា ព័ត៌មានលម្អិត និងពេលវេលានៃការចេញអាល់ប៊ុមថ្មីរបស់ក្រុម និងការប្រគំតន្ត្រីទេសចរណ៍នេះមិនទាន់ត្រូវបានបង្ហាញនៅឡើយទេ ខណៈការត្រលប់មកវិញរបស់ក្រុមនារីមួយនេះត្រូវបានគេរំពឹងថានឹងរួមចំណែកយ៉ាងសំខាន់ដល់ភាពជោគជ័យផ្នែកហិរញ្ញវត្ថុរបស់ YG នៅឆ្នាំ២០២៥។

ជាមួយគ្នានោះ YG ក៏គ្រោងនឹងចេញអាល់ប៊ុមថ្មីសម្រាប់ក្រុមបុរសរបស់ខ្លួនគឺ TREASURE ផងដែរបន្ទាប់ពីមានការផ្លាស់ប្ដូរអ្នកដឹកនាំក្រុម ដោយ Choi Hyun-suk និង Jihoon នឹងប្រគល់តំណែងអ្នកដឹកនាំក្រុមរបស់ពួកគេទៅឱ្យ Junkyu និង Asahi ហើយក្រុម​របស់ពួកគេនឹង​មាន​អាល់ប៊ុម​តូច​ថ្មី​​គ្រោងចេញនៅ​ខែ​កុម្ភៈ និង​អាល់ប៊ុម​ពេញ​នៅ​ខែ​កក្កដា ឬ​សីហា ព្រមជាមួយព្រឹត្តិការណ៍ផ្សេងៗ រួមទាំងការប្រគំតន្ត្រីទេសចរណ៍ពិភពលោកនៅក្នុងតុលា។

HYBE

ចាប់តាំងពីសមាជិក BTS បានចាប់ផ្តើមកាតព្វកិច្ចយោធារបស់ពួកគេម្តងម្នាក់ៗក្នុងឆ្នាំ ២០២២ ផលិតកម្ម BigHit Music ដែលជាបុត្រសម្ព័ន្ធរបស់ HYBE ក៏បានខិតខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីបំពេញចន្លោះដោយបានចេញអាល់ប៊ុមទោលដែលសមាជិកបានថតទុកមុនពេលចូលបម្រើជាតិ។

Jungkook និង Jimin បានគ្របដណ្តប់តារាងតន្ត្រីក្នុងស្រុក និងពិភពលោកជាមួយនឹងអាល់ប៊ុមរបស់ពួកគេមានចំណងជើងថា “Golden” និង “Muse” ទោះបីជាកំពុងបម្រើក្នុងជួរយោធាក៏ដោយ។ ដោយឡែក Jin និង J-hope បានចាប់​ផ្ដើម​ការងារ​ទោល​របស់​ពួក​គេ​វិញហើយ បន្ទាប់​ពី​បាន​បញ្ចប់កាតព្វកិច្ចកាល​ពី​ឆ្នាំ​មុន។

ក្រោយរយៈពេលប្រហែល ៣ ឆ្នាំ សមាជិកទាំង ៧ នាក់នឹងត្រូវបញ្ចប់កាតព្វកិច្ចទាំងអស់គ្នា ដោយ RM, Suga, V, Jimin និង Jungkook គឺជាសមាជិកចុងក្រោយដែលនឹងត្រូវចេញពីជួរកងទ័ពនៅខែមិថុនានេះ ហើយការវិលត្រលប់ជាក្រុមរបស់ពួកគេត្រូវបានរំពឹងថានឹងកើតឡើងក្នុងឆ្នាំ២០២៥នេះ បើសិនជាគ្មានការផ្លាស់ប្ដូរ។

ភ្នាក់ងារក្រោម HYBE មួយទៀតគឺ Pledis Entertainment នឹងមានគម្រោងធំៗដូចជាក្រុម Seventeen នឹងបញ្ចប់ដំណើរប្រគំតន្ត្រីទេសចរណ៍ពិភពលោក “Right Here” នៅឆមាសទីមួយឆ្នាំនេះ ហើយគ្រោងនឹងសម្តែងនៅឯមហោស្រពតន្ត្រី Tecate Pa’l Norte របស់ប្រទេសម៉ិកស៊ិកក្នុងខែមេសា។

ដោយឡែក NewJeans មកពីក្រុមហ៊ុនបុត្រសម្ព័ន្ធ HYBE មួយផ្សេងទៀតគឺ Ador ត្រូវបានគេរំពឹងថានឹងឆ្លងកាត់ការតស៊ូផ្លូវច្បាប់ជាមួយទីភ្នាក់ងាររបស់ខ្លួន បន្ទាប់ពីសមាជិកទាំង ៥ បានប្រកាសបញ្ចប់កិច្ចសន្យាផ្តាច់មុខរបស់ខ្លួននៅក្នុងខែវិច្ឆិកា ប៉ុន្តែខាងក្រុមហ៊ុនបានបដិសេធ។

SM Entertainment

SM Entertainment ត្រូវបានគេស្គាល់ថាជាសសរស្តម្ភដ៏សំខាន់បំផុតមួយនៅក្នុងប្រវត្តិសាស្ត្រ K-pop ចាប់តាំងពីត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៥។ ក្រុមហ៊ុនបានផលិតសិល្បករ K-pop ជំនាន់ដំបូងដូចជា H.O.T និង S.E.S ហើយក៏បន្តភាពជោគជ័យរបស់ខ្លួនជាមួយនឹងតារាជំនាន់ទី ៥ដូចជា aespa និង NCT

ក្នុងខែកុម្ភៈឆ្នាំនេះ SM នឹងប្រារព្ធខួបលើកទី ៣០ របស់ខ្លួន ជាមួយនឹងការប្រគំតន្ត្រីធំរយៈពេលពីរថ្ងៃគឺ “SM Town Live 2025” ។ ការប្រគំតន្ត្រីដែលនឹងប្រារព្ធឡើងនៅថ្ងៃទី ១១ ខែមករា និងថ្ងៃទី ១២ ខែមករា នៅ Gocheok Sky Dome ក្នុងសង្កាត់ Guro ទីក្រុងសេអ៊ូល នឹងអញ្ជើញសិល្បករសំខាន់ៗដែលស្ថិតនៅក្រោម SM ជាច្រើនទសវត្សរ៍កន្លងមក ដូចជា Tony An មកពី H.O.T. និង Bada មកពី S.E.S. BoA និង TVXQ ក៏ដូចជា Red Velvet, NCT 127, aespa និងសិល្បករនិម្មិតដំបូងគេគឺ Naevis ។

ការប្រគំតន្ត្រីនឹងចាប់ផ្តើមនៅទីក្រុងសេអ៊ូល ហើយបន្ទាប់មកនឹងមានការប្រគំតន្ត្រីទេសចរណ៍នៅទីក្រុងចំនួនបួនទៀត ដូចជាទីក្រុងម៉ិកស៊ិក ឡូសអេនជឺលេស ឡុងដ៍ និងតូក្យូ រហូតដល់ខែសីហា។ នៅឆ្នាំនេះដែរ SM ក៏គ្រោងនឹងបង្ហាញខ្លួនក្រុមចម្រៀងស្រីថ្មីជាលើកដំបូងរបស់ខ្លួនក្នុងរយៈពេល ៥ ឆ្នាំ ខណៈក្រុមចម្រៀងអង់គ្លេសដំបូងបង្អស់របស់ពួកគេគឺ dearALICE ក៏គ្រោងបង្ហាញខ្លួនផ្លូវការក្នុងឆ្នាំនេះដូចគ្នា។

JYP Entertainment

បើកក្បាលឆ្នាំ២០២៥ JYP Entertainment បានបង្ហាញខ្លួនក្រុមចម្រៀងបុរសថ្មីរបស់ខ្លួនមួយហើយគឺក្រុម KickFlip ដែលមានសមាជិកសរុប ៧ នាក់។ បន្ទាប់ពីបទចម្រៀងបង្ហាញខ្លួនដំបូងរបស់ពួកគេមានចំណងជើងថា “Umm Great” បានចេញកាលពីថ្ងៃទី៦ ខែមករា មីនីអាល់ប៊ុមដំបូងរបស់ពួកគេមានចំណងជើងថា “Flip it, Kick it!” នឹងចេញនៅថ្ងៃទី២០ ខែមករា។

ក្នុងឆ្នាំនេះដែរ JYP ក៏នឹងដំណើរការការប្រគំតន្ត្រីធំៗទូទាំងពិភពលោកសម្រាប់សិល្បករល្បីៗដូចជា Stray Kids និង Day6។ ក្រុមចម្រៀងបុរស Stray Kids ដែលបានសាងជោគជ័យជាប្រវត្តិសាស្ត្រក្លាយជាសិល្បករដំបូងគេដែលមានអាល់ប៊ុម ៦ ជាប់គ្នាឈរនៅលើកំពូលតារាង Billboard 200 នឹងចាប់ផ្តើមដំណើរទេសចរណ៍ពិភពលោកកាន់តែធំ ដោយនឹងចាប់ផ្តើមការប្រគំតន្ត្រី ” dominATE” ជុំទី២ នៅក្នុងខែមីនា ដោយបន្ថែមគោលដៅនៅអាមេរិកឡាទីនចំនួន ៥ និងតំបន់អឺរ៉ុបចំនួន ៥ រួមជាមួយនឹងទីក្រុងចំនួន ១០ នៅអាមេរិកខាងជើង។ ដំណើរប្រគំតន្ត្រីទេសចរណ៍​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ទាក់ទាញ​ទស្សនិកជន​ជា​មធ្យម​ចំនួន ៥ ម៉ឺននាក់​ក្នុង​មួយ​កម្មវិធី​ ​ខណៈ​អ្នក​ចូល​រួម​សរុបអាចនឹង​ជិត ១ លាន​នាក់។

ចំណែកក្រុម Day6 ក៏គ្រោងនឹងរៀបចំការប្រគំតន្ត្រីទេសចរណ៍ពិភពលោករបស់ខ្លួន ដើម្បីពង្រីកមូលដ្ឋានអ្នកគាំទ្រទូទាំងពិភពលោក ដោយធ្វើដំណើរទៅកាន់ទីក្រុងនានាដូចជា ហ្សាកាតា អូសាកា ម៉ានីល ស៊ីដនី ឡូស អាន់ជឺឡេស និងញូវយ៉ក ពេញមួយខែឧសភា សម្រាប់ដំណើរទេសចរណ៍ពិភពលោកលើកទីបី “Forever Young” ដែល ចាប់ផ្តើមនៅខែកញ្ញានៅ Incheon ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្ដល់អនុសាសន៍បំផុសគំនិតលើកស្ទួយមង្គលការខ្មែរ

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រី​ទី​១​នៃ​កម្ពុជា​បាន​បង្ហាញ​វត្តមាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​ពិព័រណ៍​អាពាហ៍ពិពាហ៍ លើក​ទី៣។ ជាមួយ​គ្នា លោក​ជំទាវ​ក៏​បាន​ផ្ដល់​ជា​អនុសាសន៍​សំខាន់ៗ ៥ ចំណុច​ដើម្បី​ឱ្យ​មង្គលការ​

ប្រជាជនជប៉ុនពិចារណាទិញ “ផ្ទះមានខ្មោច” ក្នុងពេលទីផ្សារអចលនទ្រព្យឡើងថ្លៃ

ប្រសិនបើដឹងថាផ្ទះមួយនេះធ្លាប់មានប្រវត្តិគួរឱ្យខ្លាច តើអ្នកនៅតែហ៊ានទិញ ឬជួលដែរឬទេ? សម្រាប់ប្រជាជនជប៉ុន សំណួរនេះអាចមិនមែនត្រឹមតែជាជំនឿទាក់ទងនឹងរឿងខ្មោចនោះទេ ប៉ុន្តែវាក៏ជះឥទ្ធិពលដល់ទីផ្សារ

Julia Russell បវរកញ្ញាកូនកាត់ខ្មែរ-អង់គ្លេស មានទាំងចំណេះដឹង និងរូបសម្រស់ អាចចេញទៅប្រកួតលើឆាកអន្តរជាតិម្ដងទៀតឬទេ?

រ៉ូសស្យែល ហ្សូលីយ៉ា កូន​ខ្មែរ​កាត់​អង់គ្លេស​ដែល​មាន​ទាំង​ចំណេះដឹង រូប​សម្រស់ និង​ធ្លាប់​តំណាង​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ទៀត​នោះ បាន​វិល​មក​កាន់​ឆាក​ប្រកួត​បវរកញ្ញា​ក្នុង​ស្រុក​ម្ដង​ទៀត​ហើយ ដើម្បី​អាច​មាន​ឱកាស​ចេញ​ទៅ​តំណាង​កម្ពុជា លើ​ឆាក​បវរកញ្ញា​

Angelina Jolie បង្ហាញអារម្មណ៍ក្ដុកក្ដួលចំពោះប្រជាជនកម្ពុជា ក្នុងគម្រប់ខួបមួយឆ្នាំនៃការផ្ទុះអាវុធនៅព្រំដែន

នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ដែលជាគម្រប់ខួបមួយឆ្នាំនៃការឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា កំពូលតារាសម្ដែងស្រីអាមេរិក Angelina Jolie បានបង្ហោះសារបង្ហាញពីការលំបាករបស់ប្រជាជនកម្ពុជាដែលមិនទាន់

មូលនិធិម៉ាដក្សរបស់ Angelina Jolie ជួយប្រជាជនសំឡូតអស់ពេលជាង ២៣ ឆ្នាំ

នៅថ្ងៃទី២៣​ ខែកក្កដា នេះ តារាសម្ដែងហូលីវូដ Angelina Jolie បានចែករំលែកព័ត៌មានពីមូលនិធិម៉ាដក្សភ្ជាប់ជាមួយនឹងរូបភាពកាលដែលលោកស្រីបានធ្វើដំណើរមកកាន់ទឹកដីស្រុកសំឡូត ខេត្តបាត់ដំបង។

ហេតុផលគួរឱ្យភ្ញាក់ផ្អើលដែល Madonna, Shakira, BTS និង Justin Bieber មិនទទួលបានប្រាក់ឈ្នួលសូម្បី ១ ដុល្លារពីការសម្ដែងនៅ World Cup

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រដែលការប្រកួតផ្តាច់ព្រ័ត្រ FIFA World Cup ឆ្នាំ 2026 បានបង្ហាញនូវកម្មវិធីសម្តែងពេលសម្រាកពាក់កណ្តាលតង់តាមបែប Super Bowl។ ខណៈដែលអេស្ប៉ាញ និងអាហ្សង់ទីនចាកចេញពី

ស្ថានីយប៉ូលិសចិន ទទួលចិញ្ចឹមឆ្មាគ្មានផ្ទះសម្បែង និងឱ្យធ្វើជា «ប៉ូលិសឆ្មា» ជួយចាប់សត្វកណ្តុរ

ស្ថានីយប៉ូលិសជាច្រើននៅប្រទេសចិន បានចាប់ផ្តើមទទួលចិញ្ចឹមសត្វឆ្មាគ្មានផ្ទះសម្បែងដែលត្រាច់ចរតាមដងផ្លូវជិតស្ថានីយ និងបានធ្វើការតែងតាំងក្រៅផ្លូវការឱ្យឆ្មាទាំងនេះធ្វើជា «ប៉ូលិសឆ្មា» ប្រចាំការនៅតាមស្ថានីយ

យុវជន Gen Z ចិនយកសម្លៀកបំពាក់បុរាណ ជាការរត់គេចពីភាពហត់នឿយនឹងពិភពបច្ចុប្បន្ន

ការរស់នៅក្នុងសង្គមដែលទីផ្សារការងារមានការប្រកួតប្រជែងកាន់តែខ្លាំង ជាការដាក់សម្ពាធលើបញ្ហាសេដ្ឋកិច្ច រហូតដល់ប្រជាជនចិនជាច្រើនបានសម្រេចចិត្តពន្យារពេលរៀបការ និងមានកូន ទុក្ខលំបាកទាំងនេះបានរុញច្រានឱ្យឧស្សាហកម្មសម្លៀកបំពាក់

មណ្ឌលវិបស្សនាខេត្តកំពង់ឆ្នាំង ដែល ហេង វិសាល និងគ្រួសារប្រគេនដី ៤ ហិកតា ពេលនេះរៀបចំបុកគ្រឹះសាងសង់ហើយ

កាលពី​ប៉ុន្មាន​ខែ​មុន​អ្នក​បង្កើត​មាតិកា​ ហេង វិសាល និង​គ្រួសារ បាន​ប្រគេន​ដី ៤ ហិកតា​ដល់​ព្រះ​សង្ឃ ដើម្បី​កសាង​មណ្ឌល​វិបស្សនា​ថ្មី ដើម្បី​ជា​ប្រយោជន៍​ដល់​សង្គម និង​ជួយ​ឲ្យ​មនុស្ស​ម្នា​ជាច្រើន​មាន​ពេល​គ្រប់​គ្រាន់​ជាមួយ​

បារាំងក្លាយជាប្រទេសដំបូងគេនៅអឺរ៉ុប ដែលចេញច្បាប់ហាមឃាត់កុមារមិនឱ្យប្រើបណ្ដាញសង្គម

សមាជិកសភាបារាំងបានបោះឆ្នោតកាលពីថ្ងៃអង្គារដើម្បីហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារដែលមានអាយុក្រោម ១៥ ឆ្នាំ ដោយធ្វើឱ្យប្រទេសនេះក្លាយជាប្រទេសដំបូងគេនៅក្នុងសហភាពអឺរ៉ុបដែលដាក់ចេញនូវ

Leave a Reply

Your email address will not be published.Required fields are marked *