ការលក់អាល់ប៊ុមខេប៉ុបធ្លាក់ចុះ ២២ លានបន្ទះនៅមួយឆ្នាំចុងក្រោយ ខណៈ​ផ្ទុះរឿងអាស្រូវឥតល្ហែ

ថ្វីត្បិតតែមួយឆ្នាំកន្លងទៅ មានចម្រៀង​ខេប៉ុប​ជាច្រើនបានល្បីផ្ទុះពេញពិភពលោក​ដូចជាបទ “Supernova” របស់ក្រុម Aespa និង “APT” របស់ Rosé ប៉ុន្តែការ​លក់​អាល់ប៊ុម​ខេប៉ុប​ក្នុងរយៈពេល​មួយ​ឆ្នាំ​ចុង​ក្រោយ​នេះ​បែរ​ជាមាន​ការ​ធ្លាក់​ចុះ​ខ្លាំង​​បំផុត​សម្រាប់​រយៈពេល​៩ឆ្នាំ​ចុង​ក្រោយ។

របាយការណ៍ពីសមាគមមាតិកាតន្ត្រីកូរ៉េ​ចេញផ្សាយ​ថ្ងៃ​៣១ ខែធ្នូ ​បាន​បង្ហាញ​ថា ការលក់អាល់ប៊ុមក្នុងខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២០២៤ មានចំនួន ៩៣,១៤ លាន​បន្ទះ ពោល​គឺ​ធ្លាក់ចុះ ១៩ ភាគរយ​បើធៀបទៅនឹងកំណត់ត្រាឆ្នាំ២០២៣ ដែលមានរហូតដល់ ១១៦ លាន​បន្ទះ។

ពេញមួយឆ្នាំ២០២៤ ​មាន​អាល់ប៊ុម​ ២០ ប៉ុណ្ណោះ​ដែល​អាច​លក់​ដាច់​ដល់​ខ្ទង់​លាន​បន្ទះ ខណៈ​កាល​ពី​ឆ្នាំ​២០២៣ មាន​ដល់ ៣៣ អាល់ប៊ុម។ ទន្ទឹមនេះ ការលក់អាល់ប៊ុមសម្រាប់ក្រុម Seventeen និង Stray Kids ធ្លាប់​​សុទ្ធ​តែ​ធ្លាប់​ឈាន​ដល់ ៥ លាន​បន្ទះ​កាល​ពី​ឆ្នាំ​២០២៣ នៅ​ឆ្នាំ​នេះ​ថយ​ចុះ​ត្រឹម ២ និង ៣ លាន​បន្ទះ។

អគ្គលេខាធិការ​សមាគមមាតិកាតន្ត្រីកូរ៉េ លោក Choi Kwang-ho បាននិយាយ​ថា លោក​បាន​រំពឹង​ទុក​ខ្លះ​ដែរ​ថា​តួលេខ​ឆ្នាំ​២០២៤​​អាច​មាន​ការ​ថយ​ចុះ ព្រោះឆ្នាំ​២០២៣ គឺ​ជាឆ្នាំ​ដែល​ខេប៉ុប​ហក់​ឡើង​ខ្លាំង​ដល់​កំពូល ប៉ុន្តែ​ការ​ធ្លាក់​ចុះ​រហូត​ដល់​ជិត ២០ ភាគរយ​គឺ​ចាត់​ទុក​ថា​ជាវិបត្តិ​ធ្ងន់ធ្ងរ​ណាស់​សម្រាប់​ឧស្សាហកម្ម​នេះ។​

ហេតុផលមួយផ្នែកនៃ​ការថយចុះចំនួន​លក់អាល់ប៊ុម K-pop អាច​បណ្តាល​មកពីព័ត៌មាន​អវិជ្ជមាន​ជាច្រើន​នៅក្នុងឧស្សាហកម្ម​នេះ​ក្នុង​រយៈពេល​មួយឆ្នាំចុងក្រោយ។ តួយ៉ាង​ជម្លោះ​រវាង​ក្រុមហ៊ុន HYBE និងក្រុមចម្រៀង NewJeans បាន​អូសបន្លាយ​រយៈពេល​ជាយូរ និង​នាំ​ឱ្យមានការ​បញ្ចេញព័ត៌មាន​អវិជ្ជមានជាបន្តបន្ទាប់ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​មុខមាត់​និង​ជំនឿទុកចិត្តលើវិស័យ​នេះ​ទាំងមូល។

យ៉ាងណាមិញ ឧស្សាហកម្ម K-pop នៅតែត្រូវបានគេរំពឹងថានឹងងើបឡើងវិញនៅឆ្នាំក្រោយ ខណៈក្រុម BTS អាចនឹងចេញបទចម្រៀងនៅឆមាសទីពីរនៃ ឆ្នាំ ២០២៥នេះ បន្ទាប់ពី​សមាជិកគ្រប់គ្នាបញ្ចប់កាតព្វកិច្ចយោធា ហើយក្រុម Blackpink និង G-Dragon ក៏នឹងចេញបទចម្រៀងថ្មីនៅឆ្នាំក្រោយដែរ។ លើសពីនេះ ក្រុម K-pop ល្បីៗ​ជំនាន់ទី៤ដូចជា aespa, IVE, Riize និង ZeroBaseOne ក៏ត្រូវបាន​រំពឹងថា​នឹងត្រលប់​មកវិញជាមួយ​បទចម្រៀងថ្មីនៅឆ្នាំ ២០២៥ ដែរ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

បារាំងក្លាយជាប្រទេសដំបូងគេនៅអឺរ៉ុប ដែលចេញច្បាប់ហាមឃាត់កុមារមិនឱ្យប្រើបណ្ដាញសង្គម

សមាជិកសភាបារាំងបានបោះឆ្នោតកាលពីថ្ងៃអង្គារដើម្បីហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារដែលមានអាយុក្រោម ១៥ ឆ្នាំ ដោយធ្វើឱ្យប្រទេសនេះក្លាយជាប្រទេសដំបូងគេនៅក្នុងសហភាពអឺរ៉ុបដែលដាក់ចេញនូវ

យុវជនចិនសម្រុកបង្ហោះសារ “បែកបាក់ស្នេហា” បន្ទាប់ពីរដ្ឋាភិបាលចេញច្បាប់ថ្មី ហាមឃាត់ទំនាក់ទំនងស្និទ្ធស្នាលជាមួយ AI

រដ្ឋាភិបាលចិន បានចេញបទបញ្ញត្តិថ្នាក់ជាតិចូលជាធរមានកាលពីថ្ងៃទី១៥ ខែកក្កដា កន្លងទៅ ដើម្បីការពារកុំឱ្យប្រជាជនធ្លាក់ក្នុងអន្លង់ស្នេហ៍ជាមួយ AI និងដើម្បីដោះស្រាយបញ្ហាអត្រាកំណើតទាប។

ឆ្នាំនេះកម្ពុជានៅតែជាម្ចាស់ផ្ទះរៀបចំ Miss Planet International ដដែល

កម្ពុជា​នៅតែ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​កម្មវិធី Miss Planet International ដដែល ដែល​នឹង​ធ្វើ​ឡើង​នៅ​ រោង​មហោស្រព​កោះ​ពេជ្រ​នា​វគ្គ​ផ្ដាច់ព្រ័ត្រ។ ការ​រៀបចំ​នេះ​ជួយ​ឲ្យ​កម្ពុជា​ចំណេញ​រឿង​ជាច្រើន​ទាំង​ថវិកា កេរ្តិ៍ឈ្មោះ វប្បធម៌​ប្រពៃណី

Kaylee Hottle តួស្រីក្នុងភាពយន្ត Godzilla ត្រូវបាត់បង់ជីវិតក្នុងអាយុ 18 ឆ្នាំ ដោយគ្រោះថ្នាក់ចរាចរណ៍

Kaylee Hottle តារាសម្តែងស្រីគថ្លង់ ដែលត្រូវបានស្គាល់យ៉ាងច្បាស់បំផុតតាមរយៈការសម្ដែងក្នុងខ្សែភាពយន្ត Godzilla ចំនួនពីរភាគ បានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍រថយន្តមួយកន្លែងក្នុងរដ្ឋ Maryland សហរដ្ឋអាមេរិក កាលពីព្រឹកព្រលឹមថ្ងៃអង្គារ ទី

ជប៉ុនត្រៀមមានវិធានការការពារ “សំឡេង” បុគ្គលល្បីៗពី AI

ក្នុងសម័យកាលដែល AI អាចត្រាប់តាមសំឡេងរបស់នរណាក៏បាន រហូតដល់ពេលខ្លះស្ទើរតែមិនអាចបែងចែកបានថា ជាសំឡេងពិត ឬជាសំឡេងក្លែងក្លាយ តើច្បាប់អាចការពារម្ចាស់សំឡេងបានដោយរបៀបណា?

គ្រូ​មួយ​ថ្ងៃ គ្រូ​មួយ​ជីវិត! លោកស្រី​ សុភា បុត្រឈរ ​ជូន​ប្រាក់​ ១៨​ ម៉ឺន​ដុល្លារ​ ដល់​គ្រូ​១៨​នាក់​ដែល​ធ្លាប់​បង្រៀន​កាលពីក្មេង

ដូច​ពាក្យ​ដែល​គេ​តែង​និយាយ ​គ្រូ​មួយ​ថ្ងៃ​គ្រូ​មួយ​ជិវិត ​គឺ​មន​ខុស​ពិត​មែន។ ជាក់​ស្ដែង ​លោកស្រី សុភា ​បុត្រឈរ ទោះ​ជា​ទៅ​ដល់​ទី​ណា​ក៏​មិន​ដែល​ភ្លេច​គ្រូ​បង្រៀន​ដែល​ធ្លាប់​បង្រៀន​លោក​ស្រី​កន្លង​មក​នោះ​ទេ។

BTS ចូលរួមបង្កើតប្រវត្តិសាស្ត្រក្នុងកម្មវិធី The 2026 FIFA World Cup Final Halftime Show!

ក្រុមចម្រៀងបុរស BTS បានឡើងសម្តែងនៅលើឆាកនៅ New Jersey Stadium សម្រាប់កម្មវិធី World Cup Halftime Show ជាលើកដំបូងបង្អស់ក្នុងប្រវត្តិសាស្ត្រ World Cup កំលុងពេលប្រកួតផ្តាច់ព្រ័ត្ររវាង Spain និង Argentina

ធុញនឹងការងារពេក អ្នកបើកយន្តហោះម្នាក់ចំណាយពេលជាង ២ ម៉ោង បើកបរយន្តហោះចេញជាអក្សរថា “ខ្ញុំធុញ”

នរណាក៏ធ្លាប់មានអារម្មណ៍ធុញទ្រាន់នឹងការងារដែរ ក៏ប៉ុន្តែអ្នកបើកយន្តម្នាក់នៅក្នុងចក្រភពអង់គ្លេស បានរំសាយភាពធុញទ្រាន់នេះទៅជាស្នាដៃដ៏ប្លែកមួយ ដោយបានចំណាយពេលជាង ២ ម៉ោងនៅលើផ្ទៃមេឃដើម្បី

​កុយ អេនណា ដើរឡើងភ្នំខ្ពស់បំផុតក្នុងស្រុក បង្ហាញសម្រស់ធម្មជាតិបៃតងខៀវស្រងាត់ សត្វព្រៃកម្រៗនៃកម្ពុជា

កុយ អេនណា ជា​ការងារ​ជា​តារា​បង្ហាញ​ម៉ូដ បវរកញ្ញា ហើយ​ក៏​ត្រូវ​បាន​ទទួល​ស្គាល់​ថា​អ្នក​ធ្វើ​ដំណើរ​ផ្សងព្រេង​ស្រី​ដែល​មិន​ចេះ​ខ្លាច​ក្នុង​ការ​ធ្វើ​ដំណើរ​ថ្មើរ​ជើង​ទៅ​កាន់​រមណីយដ្ឋាន​ផ្សេង​ៗ ដើម្បី​ចូលរួម​ក្នុង​ការ​ផ្សព្វផ្សាយ​ពី​កន្លែង​ទេសចរណ៍​ខ្មែរ​គ្រប់​ខេត្ត​ក្រុង

ចង់លេងផ្លូវកាត់! បុរសកូរ៉េម្នាក់ប្រើប្រាស់វ៉ែនតាមាន AI លួចចម្លងក្នុងការប្រឡងថ្នាក់ជាតិ

រដ្ឋអាជ្ញាកូរ៉េខាងត្បូងបានចោទប្រកាន់បុរសម្នាក់ពីបទប្រើប្រាស់វ៉ែនតាឆ្លាតវៃ ដែលមានបំពាក់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដើម្បីលួចចម្លងក្នុងការប្រឡងយកវិញ្ញាបនបត្រថ្នាក់ជាតិ។ នេះជាចំណាត់ការផ្លូវ

Leave a Reply

Your email address will not be published.Required fields are marked *