តួប្រុសចិត្តល្អ!​ Byeon Woo Seok ចែកកាដូធំជូនក្រុមការងារមុនថ្ងៃដាច់ឆ្នាំមកដល់

តារាសម្ដែងកូរ៉េខាងត្បូង Byeon Woo Seok បានបង្ហាញទឹកចិត្តដ៏ល្អរបស់ខ្លួនសាជាថ្មី​ តាមរយៈការជូនកាដូជាទូរស័ព្ទ​ និង iPad ដល់ក្រុមការងារ​ក្នុងឱកាសបុណ្យឆ្លងឆ្នាំសកល។

នៅថ្ងៃទី២៦ ខែធ្នូដែលទើបតែរំលងទៅនេះ​ អ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមជាច្រើនរូបបានបង្ហាញការភ្ញាក់ផ្អើល​ ក្រោយពីមានក្រុមការងារ​ព្រមទាំងជាងធ្វើសក់​ និងផាត់មុខរបស់ Byeon Woo Seok​ បានចែករំលែករូបភាពកាដូដែលសិល្បកររូបនេះបានផ្ដល់ជូនពួកគេនៅចុងឆ្នាំ ២០២៤នេះ។

ក្នុងគោលបំណងបង្ហាញការដឹងគុណ និងអរគុណដែលបានខិតខំធ្វើការងារអស់ពេលមួយឆ្នាំពេញជាមួយខ្លួន​ តារាសម្ដែងវ័យ ៣៣ឆ្នាំបានទិញទូរស័ព្ទ​ និង iPad​​ ជាកាដូជូនដល់ក្រុមការងារជាការតបស្នង។ ជាក់ស្ដែង​ បុគ្គលិកម្នាក់បានចែករំលែកថា៖ “Woo Seok​ បានជូន iPhones ដល់បុគ្គលិកក្រុមហ៊ុនដើម្បីអបអរសាទរសម្រាប់ឆ្នាំ២០២៤។ អរគុណខ្លាំងណាស់”។

គួរបញ្ជាក់ផងដែរថា​ នេះមិនមែនជាលើកទីមួយទេ ដែលតួឯកប្រុសពីរឿងភាគ​ Lovely Runner ធ្វើបែបនេះ ព្រោះកន្លងមកលោកតែងតែងតែឆ្លៀតបង្ហាញពីទឹកចិត្ត និងការយកចិត្តទុកដាក់ជាមួយនឹងក្រុមការងារជាប្រចាំ។ បន្ថែមពីនេះទៀត​ កាលពីដើមខែវិច្ឆិកាកន្លងទៅ​ Byeon Woo Seok​ ក៏ទើបតែបានបរិច្ចាគទឹកប្រាក់ចំនួន​ ៣០០លានវ៉ុន ឬប្រមាណ​២១ម៉ឺនដុល្លារអាមេរិក ដល់មន្ទីរពេទ្យ Severance Hospital ដើម្បីជួយចេញថ្លៃព្យាបាលដល់អ្នកជំងឺកុមារដែលមានជីវភាពខ្វះខាតផងដែរ។​

នៅពេលខាងមុខនេះ​ Byeon Woo Seok នឹងមានស្នាដៃភាពយន្តភាគថ្មីរួមគ្នាជាមួយនឹងតារាស្រីពហុជំនាញ IU នៅលើកញ្ចក់ទូរទស្សន៍ MBC ដោយបច្ចុប្បន្ននេះ 21st Century Grand Prince’s Wife (ចំណងជើងបណ្ដោះអាសន្ន) កំពុងស្ថិតនៅដំណាក់កាលរៀបចំផលិតសម្រាប់ចាក់បញ្ចាំងនៅចុងឆ្នាំ ២០២៥៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ចាប់ផ្ដើមជំពូកថ្មី Heeseung អតីតសមាជិកក្រុម ENHYPEN ប្តូរឈ្មោះទៅជា EVAN

ក្រោយចាកចេញពីក្រុម ENHYPEN តារាខេប៉ុបប្រុស Heeseung បានចាប់ផ្ដើមជំពូកថ្មីក្នុងអាជីពដដែលនេះ ដោយណែនាំខ្លួនជាសិល្បករទោល ក្រោមឈ្មោះថា EVAN។

ព្រះនាង នរោត្តម អេម៉ា នឹងសហការជាមួយ Immersion Community រៀបចំព្រឹត្តិការណ៍ពិសេសមួយនៅកម្ពុជា

ថ្មី​ៗ​នេះ​ព្រះនាង នរោត្តម អេម៉ា ដែល​ត្រូវជា​ម្ចាស់​បង​របស់​ព្រះនាង ជេនណា កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍ និង​ត្រូវ​បាន​ក្លាយ​ជា​តំណាង​នៃ​កម្ពុជា​ផង​ដែរ។ ដោយ​នៅ​ពេល​ខាង​មុខ​នេះ ទ្រង់​នឹង​សហការ​ជាមួយ Immersion

បទ «Pop Out» របស់ N.John កំពុងផ្អើលនៅកូរ៉េ ល្បីរហូតសូម្បី G-dragon ក៏ចូលចិត្ត

កាលពីម្សិលមិញនេះ ​អ្នក​គាំទ្រ​វិស័យ​ចម្រៀង K-Pop នៅ​ខ្មែរភ្ញាក់ផ្អើល ព្រោះតែ​ឃើញ​កំពូល​តារា K-Pop G-dragon បាន​ចុច Like លើ​ផុស​បទ «Pop Out» របស់ N.John។ នោះ​ក៏​ដោយសារ​តែ​មួយ​រយៈ​នេះ​តារា K-Pop ជាច្រើន​ទាំង​ស្រី​ទាំង​ប្រុស​បាន​រាំលេង

វត្ថុបុរាណខ្មែរ «ពិធី» ដែលបានប្រគល់មកវិញកំពុងដាក់បង្ហាញនៅសាលាបុរីកោះពេជ្រ

បន្ទាប់ពីការប្រារព្ធកម្មវិធីដោយជោគជ័យជាមួយការប្រគុំតន្រ្តី «Carnegie in Cambodia» ការតាំងពិព័រណ៍វត្ថុបុរាណខ្មែរ «ពិធី» នៅសាលាបុរីកោះពេជ្រ

ទំនាក់ទំនងរវាង Yeonjun និង Soobin ធ្លាប់រកាំរកូស តែបាន RM ជាអ្នកជួយណែនាំឱ្យត្រូវរ៉ូវគ្នាវិញ

Yeonjun និង Soobin សមាជិកក្រុម Tomorrow X Together (TXT) បានទម្លាយឱ្យដឹងថា ពួកគេធ្លាប់ឆ្លងកាត់ដំណាក់កាលរកាំរកូស និងមិនសូវចុះសម្រុងនឹងគ្នាក្នុងទំនាក់ទំនងមិត្តភាព ប៉ុន្តែពួកគេអាចជម្នះវា

រឿង Painter of the Night បញ្ចប់ដំណាក់កាលថតជាស្ថាពរ ត្រៀមចាក់បញ្ចាំងឆាប់ៗនេះ

ប្រលោមលោករូបភាព BL រឿង Painter of the Night ដែលបានផលិតចេញជារឿងភាគខ្នាតខ្លី បានបញ្ចប់ការថតជាស្ថាពរ ខណៈគ្រោងចាក់បញ្ចាំងក្នុងពេលឆាប់ៗខាងមុខ។

មិនដែលរំលង! ឱក សុគន្ធកញ្ញា តែងថតទេវតារៀងរាល់ឆ្នាំមិនដែលខាន

ឱក សុគន្ធកញ្ញា ជា​តារា​ស្រី​​ដែល​តែងតែ​ត្រូវ​បាន​គេ​កោតសរសើរ​ពី​ការ​ស្លៀកពាក់​បាន​ស្អាត​បំផុត ពិសេស​ក្នុង​ឈុត​បុរាណ។ ក្នុង​នោះ ការ​គ្រង​ឈុត​ជា​តួអង្គ​ទេវតា​ឆ្នាំ​ថ្មី រៀងរាល់​ឆ្នាំ ក៏​តែង​តែ​លេចធ្លោ​ជាង​តារា​ស្រី​ណា​ទាំងអស់

កម្ពុជា ទទួលបានសមុច្ច័យ ២០ រូបពីអ្នកកាន់កាប់ឯកជននៅតំបន់អាស៊ី

មុន​នេះ ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ បាន​បង្ហោះ​ជូន​ដំណឹង​លើ​ផេក​ផ្លូវ​ការ ពី​ការ​វិល​ត្រឡប់​នៃ​វត្ថុ​បុរាណ​ខ្មែរ​ចំនួន ២០ រូប​មក​កាន់​មាតុភូមិ​កំណើត ពោល​គឺ​ប្រទេស​កម្ពុជា ក្រោយ​ឃ្លាត​ចាក​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​

ក្រសួងវប្បធម៌ បើកបង្រៀនជំនាញវិជ្ជាជីវៈដូនតា ឥតគិតថ្លៃ នៅខេត្តទាំង ៩ នេះ

ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​បាន​រៀប​ចំ​កម្មវិធី​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ​ដូនតា ដោយ​ឥត​បង់​ថ្លៃ សម្រាប់​ឆ្នាំ ២០២៦ ជូន​ដល់​អ្នក​ជំនាន់​ក្រោយ​ដែល​មាន​បំណង​ចង់​បន្ត​វេន ក៏​ដូច​ជា​ថែរក្សា ការពារ ចំណេះ​ជំនាញ​ពី​អ្នក​

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)
Leave a Reply

Your email address will not be published. Required fields are marked *