បង្ហាញតារាកូរ៉េដែល​ទទួលពាន “សម្ដែងអន់” និង “ចរិតអន់” ជាងគេក្នុងឆ្នាំ២០២៤

បញ្ជីឈ្មោះអ្នកឈ្នះឆ្នោតសម្រាប់កម្មវិធីមហោស្រពភាពយន្ត Raspberry លើកទី ៨ ដែលជាព្រឹត្តិការណ៍ផ្តល់ពានរង្វាន់បែប “អាក្រក់បំផុត” ប្រចាំឆ្នាំក្នុងវិស័យភាពយន្តកូរ៉េ ទើបតែត្រូវបានបង្ហាញកាលពីពេលថ្មីៗ។

រៀបចំឡើងដោយសារព័ត៌មាន Sports Kyunghyang មហោស្រពនេះបានស្ទង់មតិអ្នកកាសែតភាពយន្តចំនួន ៥១ នាក់ពីបណ្តាញសារព័ត៌មានក្នុងស្រុកធំៗ ដោយផ្ដោតលើភាពយន្តខ្នាតធំកូរ៉េដែលបានចេញបញ្ចាំងនៅចន្លោះខែធ្នូ ឆ្នាំ ២០២៣ ដល់ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២៤។ ពានរង្វាន់នេះត្រូវបានបែងចែកជាបីប្រភេទគឺពានរង្វាន់ “ភាពយន្តអន់បំផុត” ពានរង្វាន់ “ការសម្ដែងអន់បំផុត” និងពានរង្វាន់ “អាកប្បកិរិយាអន់បំផុត” ។

ភាពយន្តដែលជាប់ឆ្នោតជាភាពយន្តអាក្រក់បំផុតប្រចាំឆ្នាំរួមមានភាពយន្ត “The Plot” ជាប់លេខ១ ភាពយន្ត “Amazon Bullseye” ជាប់លេខ២ និងភាពយន្ត “Project Silence” ជាប់ចំណាត់ថ្នាក់លេខ៣។

ដោយឡែកអ្នកជាប់ពានរង្វាន់ការសម្តែងអន់បំផុតមានដូចជា៖

ចំណាត់ថ្នាក់ទី ១: Kang Dong Won ក្នុងរឿង ‘The Plot’ (១១ សំឡេង)

មតិផ្សេងៗរបស់អ្នកបោះឆ្នោត៖ “ការសម្តែងគ្មានជម្រៅអារម្មណ៍” “គាត់គឺហេតុផលចម្បងសម្រាប់ការបរាជ័យរបស់ខ្សែភាពយន្ត” “ពេល​ខ្លះ​គាត់​ហាក់​ដូច​ជា​ល្អ ប៉ុន្តែ​បន្ទាប់​មក​ឆ្គង​ម្ដង​ទៀត។ ចូលសម្ដែង ២១ ឆ្នាំហើយ តែទស្សនិកជននៅតែមិនច្បាស់ថាគាត់ជាតារាសម្តែង”។

ចំណាត់ថ្នាក់ទី ២៖ “គ្មាន” (១០ សំឡេង)

មានន័យថាអ្នកបោះឆ្នោត ១០ នាក់​គិតថាអ្នកស្ថិតក្នុងបញ្ជីបេក្ខភាពគ្មានអ្នកណាស័ក្ដិសមជា​អ្នក​សម្ដែងអន់បំផុតនោះទេ។

ចំណាត់ថ្នាក់ទី ៣៖ Ju Ji Hoon ក្នុងរឿង ‘Project Silence’ (៨ សំឡេង)

មតិផ្សេងៗរបស់អ្នកបោះឆ្នោត៖ “ការសម្ដែងហួសហេតុរបស់គាត់ធ្វើឱ្យខ្ញុំចង់គេចពីរោងកុន” “តើគាត់បានសម្តែងប៉ុន្មានឆ្នាំហើយ? ការ​សម្តែងលើសៗរបស់គាត់ធ្វើឱ្យភាពយន្តត្រូវបានបំផ្លាញទាំងស្រុង”។

ចំណាត់ថ្នាក់ទី ៤៖ Song Joong Ki និង Song Seung Hun (៧ សំឡេងរៀងៗខ្លួន)

Song Joong Ki ត្រូវបានបោះឆ្នោតសម្រាប់ការសម្តែងក្នុងរឿង ‘My Name Is Loh Kiwan’ ដែលត្រូវបានរិះគន់ចំពោះ ការសម្ដែងមិនស៊ីសង្វាក់គ្នាជាមួយតួស្រី និងព្យាយាមអះអាងថាខ្លួនបានខំសម្ដែងអស់ពីសមត្ថភាពហើយ។ ទន្ទឹមនឹងនោះ ការសម្ដែងរបស់ Song Seung Hun ក្នុងរឿង ‘Hidden Face’ ត្រូវបានពិពណ៌នាថាជាការសម្តែងអាក្រក់ខ្លាំង និងអន់ជាងអ្នកសម្ដែងផ្សេងៗទៀតទាំងអស់ក្នុងរឿង។

ចំណែកអ្នកជាប់ពានរង្វាន់អាកប្បកិរិយាអាក្រក់បំផុតរួមមាន៖

ចំណាត់ថ្នាក់លេខ១៖ Jung Woo Sung (២២ សំឡេង)

Jung Woo Sung ប្រឈមមុខនឹងការរិះគន់ចំពោះភាពចម្រូងចម្រាសជុំវិញបញ្ហាព័ត៌មានដែលលោកមានកូន​ជាមួយតារាម៉ូដែល Moon Ga Bi និងការផ្ញើសារមិនសមរម្យទៅកាន់តារាស្រីជាច្រើន។

ចំណាត់​ថ្នាក់​លេខ ២៖ Youn Yuh Jung (១៨ សំឡេង)

តារាជើងចាស់​ Youn Yuh Jung ត្រូវ​បាន​គេ​រិះគន់​ចំពោះ​អាកប្បកិរិយាគ្មានការគោរព​ក្នុង​ពេល​សម្ភាសន៍ ដូចជាការនិយាយ​កំបុតៗ និង​ការ​សួរ​អាយុ​អ្នក​កាសែត។ មតិផ្សេងៗរបស់អ្នកបោះឆ្នោតមានដូចជា៖ “ប្រសិនបើគាត់ខឹងគ្រប់សំណួរបែបហ្នឹង តើយើងគួរធ្វើការងាររបស់យើងនៅពេលណា?” “រវាងការនិយាយត្រង់ និងឈ្លើយ គឺខុសគ្នា” និង “ហេតុអ្វីបានជាគាត់ត្រូវសួរអាយុអ្នកកាសែតគ្រប់ពេល?”

ចំណាត់ថ្នាក់ទី ៣៖ Jeon Do Yeon និង Lee Sun Kyun (៤ សំឡេងរៀងៗខ្លួន)

Jeon Do Yeon ប្រឈមមុខនឹងការរិះគន់ចំពោះអាកប្បកិរិយារបស់នាងកំលុងពេលសកម្មភាពផ្សព្វផ្សាយភាពយន្ត ‘Revolver’ ។ អ្នកបោះឆ្នោតម្នាក់បញ្ចេញមតិថា៖ “បើទោះជានាងមិនចូលចិត្តភាពយន្តនេះក៏ដោយ ប៉ុន្តែក្នុងនាមជាតួឯក នាងគួរតែទទួលខុសត្រូវ និងផ្សព្វផ្សាយរឿងនេះឲ្យបានត្រឹមត្រូវ”។ Lee Sun Kyun ក៏ត្រូវ​បាន​គេ​រិះគន់​ថា​បាន​រួម​ចំណែក​ធ្វើ​ឱ្យ​មានអារម្មណ៍មិនល្អកើតឡើងដូចគ្នា​ក្នុង​ការ​សម្ភាសន៍​ជា​ក្រុម ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

​កុយ អេនណា ដើរឡើងភ្នំខ្ពស់បំផុតក្នុងស្រុក បង្ហាញសម្រស់ធម្មជាតិបៃតងខៀវស្រងាត់ សត្វព្រៃកម្រៗនៃកម្ពុជា

កុយ អេនណា ជា​ការងារ​ជា​តារា​បង្ហាញ​ម៉ូដ បវរកញ្ញា ហើយ​ក៏​ត្រូវ​បាន​ទទួល​ស្គាល់​ថា​អ្នក​ធ្វើ​ដំណើរ​ផ្សងព្រេង​ស្រី​ដែល​មិន​ចេះ​ខ្លាច​ក្នុង​ការ​ធ្វើ​ដំណើរ​ថ្មើរ​ជើង​ទៅ​កាន់​រមណីយដ្ឋាន​ផ្សេង​ៗ ដើម្បី​ចូលរួម​ក្នុង​ការ​ផ្សព្វផ្សាយ​ពី​កន្លែង​ទេសចរណ៍​ខ្មែរ​គ្រប់​ខេត្ត​ក្រុង

ចង់លេងផ្លូវកាត់! បុរសកូរ៉េម្នាក់ប្រើប្រាស់វ៉ែនតាមាន AI លួចចម្លងក្នុងការប្រឡងថ្នាក់ជាតិ

រដ្ឋអាជ្ញាកូរ៉េខាងត្បូងបានចោទប្រកាន់បុរសម្នាក់ពីបទប្រើប្រាស់វ៉ែនតាឆ្លាតវៃ ដែលមានបំពាក់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដើម្បីលួចចម្លងក្នុងការប្រឡងយកវិញ្ញាបនបត្រថ្នាក់ជាតិ។ នេះជាចំណាត់ការផ្លូវ

អ៊ីតាលី ប្រទេសដំបូងគេដែលអនុញ្ញាតឱ្យបុគ្គលិកសុំច្បាប់ឈប់សម្រាកមើលថែសត្វចិញ្ចឹមឈឺដោយទទួលបានប្រាក់ឈ្នួល

ប្រទេសអ៊ីតាលីបានបង្កើតប្រវត្តិសាស្ត្រក្នុងនាមជាប្រទេសដំបូងគេបង្អស់នៅលើពិភពលោក ដែលបានចែងជាផ្លូវការនូវសិទ្ធិរបស់បុគ្គលិកក្នុងការសុំច្បាប់ឈប់សម្រាកដើម្បីមើលថែសត្វចិញ្ចឹមមានជំងឺ ដោយនៅតែទទួលបានប្រាក់ឈ្នួល។

ដាណែត មេក្រុមរាំ OMG កំពុងវិវឌ្ឍន៍ខ្លួនទៅជាមេក្រុមហ៊ុន Agency

​ក្រុម​រាំ OMG ដ៏​ល្បី​ដែល​មាន​បទពិសោធន៍​ជាង ១០ ឆ្នាំ និង​ធ្លាប់​តំណាង​ឲ្យ​កម្ពុជា​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅ​ប្រទេស ហើយទទួល​បាន​ជោគជ័យ​ថែម​ទៀត​ផង កំពុងតែ​បោះជំហ៊ាន​ថ្មី​លើ​វិស័យ​សិល្បៈ​ដដែល តែ​ជា​ជំនាញ​ដ៏​ល្អ។ ដោយ​មិន​ចង់​ទុក​ចោល​បទពិសោ

មានលុយទិញទុកមើលបាន! គ្រោងឆ្អឹង T-rex លក់ចេញក្នុងតម្លៃ ៥០.១ លានដុល្លារ នៅការដេញថ្លៃរបស់ Sotheby’s

កាលពីថ្ងៃទី១៤ ខែកក្កដានេះ ក្រុមហ៊ុនដេញថ្លៃ Sotheby’s បានដាក់ដេញថ្លៃគ្រោងឆ្អឹងផូស៊ីលដាយណូស័រ Tyrannosaurus rex ក្នុងទីក្រុងញូវយ៉ក ដោយបានលក់ចេញក្នុងតម្លៃ ៥០.១ លានដុល្លារ ក្លាយជាគ្រោងឆ្អឹងថ្លៃបំផុត

ជូរី ល្អហួស នឹងអង្រួនឆាក Miss Teen icon international 2026 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ

ទី​បំផុត​ឆាក​បវរកញ្ញា​អន្តរជាតិ ដែល ជូរី ល្អហួស នឹង​តំណាង​ឲ្យ​កម្ពុជា ត្រូវ​បាន​ប្រកាស​ឲ្យដឹងហើយ។ ដោយ​យុវតី​រូប​នេះ​ត្រូវ​បាន​តែងតាំង​ឲ្យ​ចូលរួម​ប្រកួតប្រជែង Miss Teen icon international 2026 ដែល​ជា​ជា​វេទិកា​ដ៏​

កូនចិញ្ចឹមខ្មែររបស់ Angelina Jolie និងប្អូនស្រីប្រកាសតាមកាសែត ស្នើសុំឈប់ប្រើប្រាស់នាមត្រកូលឪពុកជាផ្លូវការ

Maddox និង Zahara កូនចិញ្ចឹមរបស់ Angelina Jolie និង Brad Pitt ដែលពួកគេបានទទួលចិញ្ចឹមបីបាច់កាលពីពេលនៅរស់នៅជាប្តីប្រពន្ធជាមួយគ្នា បានដើរទៅមុខមួយជំហានទៀតក្នុងការបំពេញនីតិវិធីដើម្បី

ក្រសួង​ប្រើធម៌​ក្ដៅដល់​​អាជីវករ​ជួល​ឈុត​បុរាណ​ច្នៃ​ខុស​ទម្រង់​ដើម និង​ការប្រើកំណាត់សម្លៀកបំពាក់​​ថៃ

ក្រសួង​បាន​ចាប់​ផ្ដើម​ប្រើ​ធម៌​ក្ដៅ​ដល់​អាជីវករ​ដែល​ប្រកប​របរ​ជួល​ឈុត​បុរាណ​ក្នុង​ខេត្ត​សៀមរាប​ដែល​ច្នៃ​ខុស​ទម្រង់​ដើម និង​ប្រកាស​បិទ​ការ​ប្រើប្រាស់​កំណាត់​ដែល​មាន​ប្រភព​មក​ពី​ប្រទេស​ថៃ យ៉ាង​យូរ​ត្រឹម​ដើម​ឆ្នាំ ២០២៧។

ប្រេន ALmée Couture បានបង្ហាញខ្លួនក្នុងកម្មវិធី Bilibili World នៅចិន គ្រងដោយព្រះនាង ជេនណា

សិល្បករ និង​ជា​សែ​រាជវង្ស​ខ្មែរ​ព្រះនាង នរោត្តម ជេនណា បាន​ចូលរួម​កម្មវិធី Bilibili World ឆ្នាំ ២០២៦ កាលពី​ថ្ងៃ ១០ ខែ​កក្កដា ឆ្នាំ ២០២៦ កន្លង​ទៅ​នៅ នៅ​មជ្ឈមណ្ឌល​ពិព័រណ៍ និង​សន្និបាត​ជាតិ​ក្នុង​ទីក្រុង​សៀងហៃ ប្រទេស​ចិន។ ទ្រង់​ទទួល​បាន​ការ​ចាប់

Kon Ant នាំបវរកញ្ញា Catalina Duque ទស្សនាចម្លាក់នៅជញ្ជាំងប្រាសាទអង្គរវត្ត និងបញ្ជាក់ពីស្បៃខ្មែរ ដែលមានតាំងពីយូរលង់

បន្ទាប់​ពី​បញ្ចប់​ការ​បំពាក់​មកុដ​ដល់​បវរកញ្ញា​ខ្មែរ សុខគា គីមលាង ជា Miss International Cambodia 2026 ផ្លូវ​ការ​ហើយ​នោះ ក៏​ជា​ពេល​ដែល​នាំ​ឲ្យ​បវរកញ្ញា Catalina Duque ជនជាតិ​កូឡុំប៊ី​រូបនេះ​បាន​ឃើញ និង​បាន​ស្គាល់​ពី​អច្ឆរិយ​វត្ថ​ដ៏​អស្ចារ្យ​របស់​ពិភពលោក

Leave a Reply

Your email address will not be published.Required fields are marked *