មិននឹកស្មានសោះ ក្រោយរៀបការសាងគ្រួសារជាច្រើនឆ្នាំតារាស្រីល្បីៗក្នុងវិស័យសិល្បៈទាំង ៧ ដួងនេះ បង្កើតបានកូនស្រីសុទ្ធតែមានសម្រស់ស្រស់ស្អាត និងចម្រើនវ័យធំទន្ទឹមខ្លួន ថែមទាំងមានទេពកោសល្យសិល្បៈមិនចាញ់អ្នកម្ដាយ។ ថ្ងៃនេះ AMS នឹងនាំអារម្មណ៍មហាជនមកស្គាល់ពីកូនស្រីតារាល្បីៗ ក្នុងស្រុកទាំង៧ដួងខាងក្រោមនេះ៖
១. អ្នកនាង ខៀវ សានសាណា



ប្រភពរូបភាព ៖ ហ្វេសបុក ខៀវ សានសាណា
ពិធីការិនីពូកែវោហារសព្ទ និងអាចប្រើប្រាស់ភាសាបានយ៉ាងល្អទាំងជាតិ និងអន្តរជាតិនៅក្នុងកម្មវិធីលំដាប់ធំៗនៅក្នុងស្រុក។ ពិធីការនីល្បីឈ្មោះរូបនេះបានរៀបការ និងមានកូនស្រីដ៏គួរឱ្យស្រលាញ់ដែលបច្ចុប្បន្ន Donna Helen Bowser ចម្រើនវ័យកាន់តែធំ ចំណែកមុខមាត់ក៏ស្អាតបែបកូនកាត់ខ្មែរ-កាដាណា ឯរូបរាងក៏ស្រឡូនខ្ពស់ស្រឡះ ជាមួយទម្រង់កូនកាត់។ Donnaតែងត្រូវបានអ្នកម៉ាក់សរសើរជារឿយៗថាចូលចិត្តរាំ មិនតែប៉ុណ្ណោះនាងតូចក៏អាចនិយាយភាសាខ្មែរបានច្បាស់ៗថែមទៀតផង។ ហើយម្ដាយក៏ជំរុញឲ្យប្រកួតបវរកញ្ញាផងដែរ។
២. អ្នកនាង ម៉េង កែវពេជ្ជតា



ប្រភពរូបភាព ៖ ហ្វេសបុក ម៉េង កែវពេជ្ជតា
ម៉េង កែវពេជ្ជតា ត្រូវបានមហាជនដាក់ងារថាជា «រាជិនីសំឡេង» ក៏ព្រោះតែទឹមដមដ៏ក្រអួនក្រអៅមិនចេះរីងស្ងួតរបស់អ្នកនាង។ តារាចម្រៀងដែលរក្សាបានប្រជាប្រិយភាពក្នុងបេះដូងមហាជនរូបនេះក៏មានកូនស្រីតូចច្រឡឹងម្នាក់ដែលមិនត្រឹមមានរូបសម្បត្តិសមសួន ថែមទាំងជាតន្ត្រីករថែមទៀតផង។ ម៉េង ពេជ្ជតាសង្វាពេជ្រ ហៅ ផ្អែម មិនត្រឹមមានរូបឆោមស្រស់ស្អាត ថែមទាំងមានដុងសិល្បៈកាត់ទៅរកអ្នកម្ដាយ ដោយកុមារីរូបនេះអាចច្រៀង និងប្រើប្រាស់ឧបករណ៍តន្ត្រីមួយចំនួនទាំងសម័យ និងបុរាណបានទៀតផង។
៣. អ្នកនាង គង់ សុជាតិ



ប្រភពរូបភាព ៖ ហ្វេសបុក គង់ សុជាតិ
ពិធីការិនីឆ្នើមដែលនៅតែរក្សាបានតំណែងក្នុងកម្មវិធីមង្គលការធំៗជាច្រើន និងក្នុងកម្មវិធីទូរទស្សន៍ដ៏ធំក្នុងស្រុក។ ពិធីការិនីចាស់វស្សារូបនេះក៏មានកូនស្រីដ៏ស្រស់ស្អាត និងស៊ិចស៊ីម្នាក់ដែលទើបឡើងបង្ហាញសមត្ថភាពលើឆាកកណ្ដាលកម្មវិធីមង្គលដ៏ធំមួយជាមួយលោកប៉ាអ្នកម៉ាក់។ ម៉ៅ សាលភាពនែលលី ហៅ Nimo មិនត្រឹមជាក្មេងស្រីពូកែវោហារសព្ទមិនខុសពីម្ដាយ ប៉ុន្តែយុវតីស្រស់ស្អាតរូបនេះថែមទាំងជាសិស្សពូកែដែលតែងទទួលបានចំណាត់ថ្នាក់ល្អនៅក្នុងការសិក្សាថែមទៀតផង។
៤. អ្នកនាង ចន ច័ន្ទលក្ខិណា



ប្រភពរូបភាព ៖ ហ្វេសបុកចន ច័ន្ទលក្ខិណា
ជាតារាសម្ដែងជើងចាស់ល្បីឈ្មោះដែលរក្សាបានទាំងប្រជាប្រិយភាព និងភាពល្បីល្បាញ ជាពិសេសនោះគឺនៅតែអាចរក្សាបាននូវភាពស្រស់ស្អាត និងស៊ិចស៊ីមិនចេះជិនណាយ។ តារាសម្ដែងស្រីខ្ពស់ស្រឡះរូបនេះក៏មានកូនស្រីដែលធំទន្ទឹមខ្លួន ជូលី ដែលមានឈ្មោះពិត នី ហង្សាជូលី។ ជាកូនស្រីត្រួយបណ្ដូលចិត្តដែលមានទាំងរូបសម្រស់ និងទេពកោសល្យកាត់ទៅរកអ្នកម្ដាយ ដោយយុវតីរូបនេះបានបង្ហាញមុខក្នុងការថតប្រូម៉ូតផលិតផលជួយម៉ាក់ទៀតផង។ កូនស្រីតារាសម្ដែងថ្ពាល់ខួចរូបនេះតែងត្រូវបានអ្នកនៅក្នុងចង្កោមសិល្បៈពោលសរសើរថាជាក្មេងស្រីសុភាពរាបសារទន់ភ្លន់ និងមានចំណេះដឹងគួរឱ្យសរសើរ។
៥. អ្នកនាង ស៊ឹម សូលីកា



ប្រភពរូបភាព ៖ ហ្វេសបុកPhirak Nochta (ណុច)
ស្រីដ៏គួរឱ្យស្រលាញ់ផងដែររបស់ ពិធីការិនីឆ្នើមរូបនេះឈ្មោះថា សុកាន ភីរៈណុច ចូលវ័យ ២៣ ឆ្នាំដោយកូនស្រីពិធីការិនីរូបស្រស់ខាងលើភ្ជាប់ពាក្យ និងជិតចូលរោងការហើយ។ សុកាន ភីរៈណុច ថែមទាំងមានមុខមាត់កាត់ទៅរកអ្នកម្ដាយប្រៀបបីដូចជាកូនភ្លោះយ៉ាងអ៊ីចឹង។
៦. អ្នកនាង យុគ ចិន្តា



ប្រភពរូបភាព ៖ ផេកAorm Tailor អម រចនាម៉ូត
គ្រាន់តែបានឮឈ្មោះមហាជនប្រាកដជាស្គាល់បានយ៉ាងច្បាស់ថាជាពិធីការិនីដ៏ឆ្នើមមួយរូបប្រចាំទូរទស្សន៍ប៉ុស្តិ៍លេខ៥។ បច្ចុប្បន្នពិធីការិនីរូបនេះហាក់មានភាពមមាញឹកខ្លាំងនៅក្នុងមុខជំនួញជាម្ចាស់ភោជនីយដ្ឋានផង និងហាងកាត់ដេរសម្លៀកបំពាក់ផង។ ជានិច្ចកាលអ្នកនាងតែងបង្ហាញវត្តមានបង្ហោះវីដេអូជាមួយកូនស្រីរូបស្រស់ដែលតែងបណ្ដើរគ្នាត្រសងចូលរួមកម្មវិធីតូចធំជាមួយគ្នា។ កូនស្រីពិធីការិនីរូបនេះមានឈ្មោះថា យុគ ដាពេជ្រ ហៅ អម ទាំងរូបសម្រស់សម្ដីសំដៅគឺមិនខុសពីម្ដាយនោះឡើយ។ អម ជាកូនស្រីដោយគន្លងធម៌ម្នាក់ដែលតែងជួយការងារអ្នកនាងជាពិសេសក្នុងហាង អមរចនាម៉ូត តែម្ដង។
៧. អ្នកនាង សុខ សោម៉ាវត្តី



ប្រភពរូបភាព ៖ ហ្វេសបុក Sok somavotey
មិននឹកស្មានសោះថាអ្នកម៉ាក់សាច់ចាំមិនចេះចាស់រូបនេះមានកូនស្រីស្រស់ស្អាតទន្ទឹមខ្លួនបែបនេះ។ បង្ហាញមុខជាមួយម្ដាយនាថ្ងៃមង្គលការប្អូនស្រីរបស់ សុខ សោម៉ាវត្តី Jasmine កាន់តែស្រស់ស្អាតទាក់ភ្នែកតែម្ដង។ កូនស្រីតារាស្រីវ័យជាង ៣០ ឆ្នាំរូបនេះមានមុខមាត់គួរឱ្យស្រលាញ់ កម្ពស់វិញជិតស្មើ វត្តី ទៅហើយ៕

















































Account
Security
Favourite Content