ព្រឹត្តិការណ៍ប្រគល់ពានរង្វាន់ Billboard Music Awards ឆ្នាំ២០២៤ បានប្រារព្ធឡើងនាយប់ថ្ងៃទី១២ ខែធ្នូ នៅវេទិកាក្នុងទីក្រុង West Hollywood រដ្ឋកាលីហ្វញ៉ា ខណៈតារាចម្រៀង Taylor Swift បានក្លាយជាម្ចាស់ជយលាភីធំជាងគេ ដោយទទួលបានពានរង្វាន់ ១០ម្នាក់ឯងត្រលប់ទៅផ្ទះវិញ រួមទាំងពានរង្វាន់ធំជាងគេក្នុងកម្មវិធី Top Artist។

មិនខុសពីឆ្នាំកន្លងទៅដែរ កម្មវិធីពានរង្វាន់របស់ Billboard ឆ្នាំនេះក៏មានការចូលរួមពីសំណាក់ក្រុមចម្រៀងខេប៉ុប ដោយឆ្នាំនេះគឺក្រុម Stray Kids និង Seventeen។


ក្នុងនោះក្រុមចម្រៀងពីផលិតកម្ម JYP Stray Kids បានឈ្នះពាន Top Global Kpop Artist និងបានសម្ដែងបទ “Chk Chk Boom” និងបទ “JJAM” ខណៈក្រុមចម្រៀងសមាជិក ១៣នាក់ Seventeen បានឈ្នះពានរង្វាន់ Top Kpop Touring Artist និងបានសម្ដែងបទ “Love, Money, Fame”។




ដោយឡែកសមាជិក BTS Jungkook ក៏បានឈ្នះពានរង្វាន់ ១ ដែរគឺ Top Kpop Album ប៉ុន្តែមិនបានបង្ហាញវត្តមានក្នុងកម្មវិធីឡើយដោយជាប់បំពេញកាតព្វកិច្ចយោធា។

វត្តមានសិល្បករលេចធ្លោជាច្រើនទៀតនៅឆ្នាំនេះមានដូចជា តារាចម្រៀងរ៉េប Shaboozey បានសម្ដែងបទ “A Bar Song” ដែលជាបទចម្រៀងជាប់ចំណាត់ថ្នាក់លេខមួយ ១៩ សប្ដាហ៍លើតារាង Billboard Hot 100 និងធ្វើឱ្យ Shaboozey ឈ្នះពាន ៣ ពានរង្វាន់។

តារាចម្រៀង Teddy Swims បានសម្ដែងបទ “Lose Control” ខណៈបានឈ្នះពានត្រលប់ទៅផ្ទះវិញចំនួន ២។

ក្រៅពីនេះក្រុមចម្រៀងរ៉ក់ Coldplay និង Linkin Park ក៏បានឈ្នះពានរង្វាន់ និងឡើងសម្ដែងក្នុងកម្មវិធីនារាត្រីនោះដែរ ៕



























Account
Security
Favourite Content