មិនចង់ឱ្យមិត្តភាពល្អក់កករ កុំបណ្ដោយឱ្យគេខ្ចីរបស់ ៣ យ៉ាងនេះឱ្យសោះ

ជាការពិតមនុស្សរាប់អានគ្នាតែងតែព្យាយាមបោះដៃផ្ដល់ជំនួយជានិច្ចរាល់ពេលដែលមិត្តយើងត្រូវការ ឬបង្កើតបរិយាកាសសប្បាយៗជាដើម។ ប៉ុន្តែក្នុងចំណងមិត្តភាពមួយមិនអាចចេះតែរលូនទៅមុខរហូតនោះទេ ពេលខ្លះក៏អាចនឹងឈានដល់ការបែកបាក់មិត្តភាពដោយសាររឿងបន្ដិចបន្តួចបានដែរ។ ឆ្លៀតពេលនេះ AMS សូមចែករំលែកនូវរបស់ ៣ ដែលមិនគួរឱ្យគេខ្ចី ប្រសិនបើមិនចង់បាត់បង់មិត្តភាព៖

១. ប្រាក់

តាមពិតការឱ្យអ្នកណាខ្ចីប្រាក់ពិតជាប្រឈមជាមួយនឹងហានិភ័យជាច្រើន ជាក់ស្ដែងពេលខ្លះយើងថែមមិនអាចបានប្រាក់កម្ចីទាំងនេះត្រលប់មកវិញទៀតផង។ ពេលខ្លះនៅពេលដែលយើងឱ្យអ្នកណាម្នាក់ខ្ចីប្រាក់ក៏នឹងធ្វើឱ្យយើងស្ថិតក្រោមសម្ពាធច្រើន និងងាយធ្លាក់ចូលក្នុងស្ថានភាពលំបាកផងដែរ។ ដូច្នេះហើយប្រាក់ជាបញ្ហាដ៏រសើបបំផុតមិនថាតែនៅក្នុងមិត្តភាពប៉ុណ្ណោះទេ ហើយមួយវិញទៀតសម្រាប់អ្នកដែលខ្ចីប្រាក់មិនសងគឺប្រៀបដូចជាព្យាយាមទាញយកលាភសំណាង ឬក្ដីសុខចេញពីយើងដែរ។

២. ទំនាក់ទំនង

បន្ទាប់ពីលុយ របស់ទីពីរដែលមិនគួរឱ្យគេខ្ចីគឺទំនាក់ទំនង។ ជាការពិតនៅពេលរាប់អានគ្នាយើងតែងតែចង់ឱ្យមនុស្សជុំវិញខ្លួនរីករាយ និងស្និទ្ធស្នាលគ្នាមិនថាម្នាក់នោះមកពីណានោះទេ។ ប៉ុន្តែស្របពេលនេះក៏មានមនុស្សមួយចំនួនឆ្លៀតឱកាសខ្ចីទំនាក់ទំនងដែលយើងខំប្រឹងបង្កើតឡើងឱ្យពួកគេធ្វើជាឈ្នាន់ទៅទាក់ទងមនុស្សម្នាក់ទៀតដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួន បន្ទាប់មកគេនឹងទុកយើងចោលនៅម្ខាងជាមិនខាន។

៣. ពេលវេលា​ និងកម្លាំង

ក្នុងចំណោមរបស់មានតម្លៃបំផុតសម្រាប់មនុស្សក្រៅពីលុយ និងទំនាក់ទំនងហើយ ក៏នៅមានពេលវេលា និងថាមពលផងដែរ។ ប៉ុន្តែប្រសិនបើមានអ្នកណាម្នាក់ចង់ទាញយកប្រយោជន៍របស់គេពីពេលវេលា និងថាមពលរបសយើងដោយឥតគិតថ្លៃ នោះមានន័យថាយើងគួរតែប្រយ័ត្នជាមួយមនុស្សម្នាក់នោះឱ្យខ្លាំងមែនទែន។ ជាពិសេសរឿងបែបនេះច្រើនតែកើតឡើងរវាងសាច់ញាតិ និងមិត្តភក្ដិជាញឹកញាប។ ដូច្នេះមនុស្សបែបនេះនឹងមិនចេះគោរព លោភលន់គ្មានព្រំដែន និងចេះតែមើលឃើញប្រយោជន៍ពីយើងតែប៉ុណ្ណោះ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

រូបភាពផ្លូវការរបស់អ្នកអង្គម្ចាស់​ក្សត្រិយ៍ នរោត្តម ចេណ្ណា ក្នុងឈុតទេព្ដាឆ្នាំថ្មី ឆ្នាំមមី « ព្រះនាង «រាក្យសាទេវី»

កាលពី​ម្សិលមិញ ចំពោះ​សែ​រាជវង្ស​មាន​ដំណឹង​ល្អ​ដែល កែវ នរោត្តម​ ចេណ្ណា ដែល​មហជន​ស្គាល់​ថា ព្រះនាង នរោត្តម ជេនណា ត្រូវ​បាន​ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះ​មហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រោស​ព្រះរាជទាន​ដំឡើង​ព្រះឋានៈ

ជិតដល់ថ្ងៃចូលឆ្នាំថ្មី គួរដឹងពីរបៀបរៀប “រណ្ដាប់ទទួលទេវតាឆ្នាំមមី ព្រះនាងរាក្យសាទេវី” កុំឱ្យរំលង

នៅថ្ងៃទី១៤ ខែមេសា ខាងមុខ គឺជាដំណើរមកដល់នៃការផ្លាស់ឆ្នាំចាស់ប្ដូរចូលឆ្នាំថ្មី​ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ជាការយាងចុះមកជម្ពូទ្វីបរបស់ទេវតាឆ្នាំថ្មី ព្រះនាម ព្រះនាងរាក្យសាទេវី វេលាម៉ោង ១០ និង ៤៨

Cha Eun Woo ចេញមុខទទួលខុសត្រូវ ចំពោះរឿងអាស្រូវគេចពន្ធជាង ១៣ លានដុល្លារ

នៅថ្ងៃទី៨ ខែមេសា នេះ Cha Eun Woo បានចេញមុខបកស្រាយអំពីបញ្ហាពន្ធដារនាពេលថ្មីៗនេះ និងបានបញ្ជាក់ថា ខ្លួនបានបង់បង្គ្រប់លើប្រាក់ពន្ធ ២០ប៊ីលានវ៉ុន ឬ ១៣លានដុល្លារដែលមានបញ្ហា រួចរាល់ហើយ។

ចាប់ផ្ដើមជំពូកថ្មី Heeseung អតីតសមាជិកក្រុម ENHYPEN ប្តូរឈ្មោះទៅជា EVAN

ក្រោយចាកចេញពីក្រុម ENHYPEN តារាខេប៉ុបប្រុស Heeseung បានចាប់ផ្ដើមជំពូកថ្មីក្នុងអាជីពដដែលនេះ ដោយណែនាំខ្លួនជាសិល្បករទោល ក្រោមឈ្មោះថា EVAN។

ព្រះនាង នរោត្តម អេម៉ា នឹងសហការជាមួយ Immersion Community រៀបចំព្រឹត្តិការណ៍ពិសេសមួយនៅកម្ពុជា

ថ្មី​ៗ​នេះ​ព្រះនាង នរោត្តម អេម៉ា ដែល​ត្រូវជា​ម្ចាស់​បង​របស់​ព្រះនាង ជេនណា កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍ និង​ត្រូវ​បាន​ក្លាយ​ជា​តំណាង​នៃ​កម្ពុជា​ផង​ដែរ។ ដោយ​នៅ​ពេល​ខាង​មុខ​នេះ ទ្រង់​នឹង​សហការ​ជាមួយ Immersion

បទ «Pop Out» របស់ N.John កំពុងផ្អើលនៅកូរ៉េ ល្បីរហូតសូម្បី G-dragon ក៏ចូលចិត្ត

កាលពីម្សិលមិញនេះ ​អ្នក​គាំទ្រ​វិស័យ​ចម្រៀង K-Pop នៅ​ខ្មែរភ្ញាក់ផ្អើល ព្រោះតែ​ឃើញ​កំពូល​តារា K-Pop G-dragon បាន​ចុច Like លើ​ផុស​បទ «Pop Out» របស់ N.John។ នោះ​ក៏​ដោយសារ​តែ​មួយ​រយៈ​នេះ​តារា K-Pop ជាច្រើន​ទាំង​ស្រី​ទាំង​ប្រុស​បាន​រាំលេង

វត្ថុបុរាណខ្មែរ «ពិធី» ដែលបានប្រគល់មកវិញកំពុងដាក់បង្ហាញនៅសាលាបុរីកោះពេជ្រ

បន្ទាប់ពីការប្រារព្ធកម្មវិធីដោយជោគជ័យជាមួយការប្រគុំតន្រ្តី «Carnegie in Cambodia» ការតាំងពិព័រណ៍វត្ថុបុរាណខ្មែរ «ពិធី» នៅសាលាបុរីកោះពេជ្រ

ទំនាក់ទំនងរវាង Yeonjun និង Soobin ធ្លាប់រកាំរកូស តែបាន RM ជាអ្នកជួយណែនាំឱ្យត្រូវរ៉ូវគ្នាវិញ

Yeonjun និង Soobin សមាជិកក្រុម Tomorrow X Together (TXT) បានទម្លាយឱ្យដឹងថា ពួកគេធ្លាប់ឆ្លងកាត់ដំណាក់កាលរកាំរកូស និងមិនសូវចុះសម្រុងនឹងគ្នាក្នុងទំនាក់ទំនងមិត្តភាព ប៉ុន្តែពួកគេអាចជម្នះវា

រឿង Painter of the Night បញ្ចប់ដំណាក់កាលថតជាស្ថាពរ ត្រៀមចាក់បញ្ចាំងឆាប់ៗនេះ

ប្រលោមលោករូបភាព BL រឿង Painter of the Night ដែលបានផលិតចេញជារឿងភាគខ្នាតខ្លី បានបញ្ចប់ការថតជាស្ថាពរ ខណៈគ្រោងចាក់បញ្ចាំងក្នុងពេលឆាប់ៗខាងមុខ។

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)
Leave a Reply

Your email address will not be published. Required fields are marked *