រៀបការពេញច្បាប់! Tao អតីតសមាជិក EXO និងភរិយាបង្អួតសំបុត្រអាពាហ៍ពិពាហ៍ដល់អ្នកគាំទ្រ

កាលពីថ្ងៃទី២ ខែធ្នូ កន្លងទៅ Tao អតីតសមាជិកក្រុមចម្រៀងបុរស EXO បានប្រកាសពីដំណឹងអាពាហ៍ពិពាហ៍នៅលើគណនី Weibo ផ្ទាល់ខ្លួន ដោយភ្ជាប់ជាមួយនឹងឃ្លាខ្លីអត្ថន័យជ្រៅថា “Goal achieved”។

នៅក្នុងរូបភាពដែលភ្ជាប់មកជាមួយនឹងការបង្ហោះនោះ តារាប្រុសវ័យ ៣១ បានថតរូបជាមួយនឹងភរិយាដែលទស្សនិកជនស្គាល់ថា ជាតារាសម្ដែងស្រី Xu Yiyang ដោយមានកាន់សំបុត្រអាពាហ៍ពិពាហ៍នៅក្នុងដៃរៀងខ្លួនផង។ នេះជាដំណឹងល្អមួយសម្រាប់អ្នកទាំងពីរ ក៏ដូចជាអ្នកគាំទ្រដែលតែងតែតាមដានទំនាក់ទំនងរបស់គូស្នេហ៍មួយនេះកន្លងមក។​

ប្រវត្តិស្នេហារបស់អ្នកទាំងពីរ បានចាប់ផ្ដើមដោយជួបគ្នាជាលើកដំបូងតាំងតែពីឆ្នាំ ២០១៤ មកម៉្លេះ ជាពេលដែល Tao និង Xu Yiyang នៅច្រកក្រោមទ្រនំ SM Entertainment នៅឡើយ មុននឹងមានដំណឹងលេចឮពីទំនាក់ទំនងស្នេហារវាងតារាទាំងពីរដួងខ្ទង់ឆ្នាំ ២០២០។ ក្រោយទាក់ទងមើលចិត្តគ្នាអស់ពេលជាច្រើនឆ្នាំ កាលពីខែសីហា ឆ្នាំ២០២៤ តារាសិស្សច្បងបានសម្រេចចិត្តសុំតារាសិស្សប្អូនរៀបការ ក្នុងបរិយាកាសដែលអមដោយប្រាសាទ និងផ្កាពណ៌ផ្កាឈូកជាច្រើនទង។

សូមរំឭកផងដែរថា Xu Yiyang ក៏ជាអតីតសិល្បកររបស់ផលិតកម្ម SM មួយរូបដែរ ដោយសាធារណជនបានចាប់អារម្មណ៍ទៅលើលោកស្រីខ្លាំងនៅក្នុងឆ្នាំ ២០១៦ នៅពេលដែលគាត់បានលេចមុខទន្ទឹមគ្នានឹង​ Ningning សមាជិកក្រុម aespa។ ដោយឡែកនៅក្នុងឆ្នាំ ២០១៩ Xu Yiyang បានសម្រេចចិត្តមកប្រឡូកការងារសិល្បករនៅក្នុងប្រទេសកំណើតរបស់ខ្លួនវិញ ក្នុងនាមជាសមាជិកក្រុមនារី Legal High។

បច្ចុប្បន្នគូស្វាមីភរិយាថ្មីកំពុងតែស្នាក់នៅ និងបម្រើការងារនៅក្នុងប្រទេសចិន។ ក្រោយពីត្រឡប់មកប្រទេសកំណើតវិញ អតីតសមាជិក EXO រូបនេះបានបង្កើតក្រុមហ៊ុន L.TAO Entertainment ដោយមាន Xu Yiyang ជាអ្នកចម្រៀងប្រចាំផលិតកម្មមួយរូបផងដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

រឿង ប្រវត្តិស្នេហ៍នាងនាថ វគ្គ២ ទទួលបានពានរង្វាន់ Best Cinematography ពីមហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី ៤

នាល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ មហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី៤ បានប្រារព្ធកម្មវិធីចែកពានរង្វាន់ជូនដល់ស្នាដៃភាពយន្ត និងសិល្បករ សិល្បការិនីឆ្នើមៗមកពីបណ្តា

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ នាំយករឿងរ៉ាវ វប្បធម៌ និងទស្សនៈថ្មីៗពីបណ្តាប្រទេសអាស៊ីទៅកាន់ពិភពលោក

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ បានបញ្ចប់ជាមួយពិធីកម្រាលព្រំក្រហម និងចែកពានរង្វាន់ដែលរៀបចំឡើងយ៉ាងអធិកអធមកាលពីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទ

រោងភាពយន្តចិន កែច្នៃសាលបញ្ចាំងកុនទំនេរទៅជា “កន្លែងសម្រាកថ្ងៃត្រង់” ជាវិធីសាស្រ្តបង្កើនចំណូលនៅពេលថ្ងៃត្រង់

រោងភាពយន្តមួយកន្លែងនៅភាគពាយ័ព្យនៃប្រទេសចិនបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម តាមរយៈការបង្កើតសេវាកម្មសម្រាកថ្ងៃត្រង់

ស្នាដៃដឹកនាំលោក លី ប៉ូឡែន រឿង «ជាតិជាមនុស្សា» ជាប់ជម្រើសប្រកួតយកពានរង្វាន់អូស្ការ

រឿង «ជាតិជាមនុស្សា» របស់​អ្នក​ដឹកនាំ លី ប៉ូឡែន បាន​ជាប់ជម្រើសប្រកួតយក​ពាន​រង្វាន់​អូស្ការ ដែល​ត្រូវ​បាន​ទស្សនាវដ្ដី Variety ថា ខ្សែភាពយន្ត​ដំបូង​របស់ លី ប៉ូឡែន

តារាអាស៊ីល្បីៗបង្ហាញវត្តមាននៅសាលសន្និសីទចតុម្មុខ ចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦

វត្តមានតារាចិនល្បីៗ ដូចជា Jiang Yiyi, Yang chaoyue, Wang Ziwei, និង Xiong Ziqi រួមជាមួយតារាកម្ពុជា ពេជ្រ សូលីកា, ស៊ីន យូប៊ីន, ប្រាសាទ​ ដាវីន​, ទេព បូព្រឹក្ស

តារាចិនកំពុងឡើងកូដ Yang Chaoyue បង្អួតពានសម្រស់ នៅសារមន្ទីរជាតិ គ្រាមកចូលរួម មហោស្រពភាពយន្តអាស៊ីកម្ពុជា

តារា​ស្រី​វ័យ​ក្មេង​របស់​ចិន Yang Chaoyue ដែល​មក​កម្ពុជា​ក្នុង​កម្មវិធី មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជាលើកទី៤ ​ដែល​ទើប​បញ្ចប់​ថ្មី​ៗ​នេះ ហើយ​នាង​ក៏​ទទួល​បានពាន

ស្វាគមន៍មកកាន់កម្ពុជា! តារាសម្ដែងចិន Li Meng និង Jiang Yiyi នឹងចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦ ក្នុងនាមទូតសុច្ឆន្ទៈ

តារាសម្ដែងស្រីចិនពីររូបគឺ Li Meng និង Jiang Yiyi ត្រូវបានប្រកាសតែងតាំងជាទូតសុច្ឆន្ទៈ និងទូតសុច្ឆន្ទៈយុវជននៃមហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ ដែលរៀបចំឡើង

លោកអភិបាលក្រុងឡុងប៊ិច Rex Richardson ទទួល​ស្វាគមន៍ ព្រះនាង ជេនណា យ៉ាងកក់ក្ដៅ

កាលពី​ជាង ១ សប្ដាហ៍​មុន ព្រះនាង នរោត្តម ជេនណា បាន​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋអាមេរិក និង​បាន​ទៅ​កាន់​ទីក្រុង​ឡុងប៊ិច ហើយ​លោក Rex Richardson បាន​ទទួល​ស្វាគមន៍​យ៉ាង

Dolly Parton និងកេរតំណែលនៃទឹកចិត្តដ៏សប្បុរសដែលពិភពលោកនឹងបន្តចងចាំ

នៅថ្ងៃទី២៥ ខែសីហានេះ គឺជាថ្ងៃមួយដែលពិភពលោកបានបាត់បង់នារីដ៏សប្បុរសម្នាក់ ឈ្មោះថា Dolly Parton។

អ្នកវិទ្យាសាស្ត្របកស្រាយមូលហេតុបង្កឱ្យមានទឹកជំនន់បាក់ដីដ៏សាហាវនៅព្រំដែនទីបេ-នេប៉ាល់

មូលហេតុនៃការរអិលបាក់ដី និងទឹកជំនន់ដ៏សាហាវនៅតាមបណ្តោយព្រំដែននេប៉ាល់-ទីបេមិនទាន់មានសេចក្ដីបញ្ជាក់ប្រាកដ ១០០% នៅឡើយទេ ប៉ុន្តែអ្នកជំនាញនិយាយថា ហានិភ័យនៃ



Leave a Reply

Your email address will not be published.Required fields are marked *