សៀមរាបមិនត្រឹមតែសម្បូររមណីយដ្ឋានទេសចរណ៍ប្រវត្តិសាស្ត្រនោះទេ ខេត្តមួយនេះក៏សម្បូរទៅដោយហាងទំនើបផ្សេងៗមិនថាជាហាងអាហារ ហាងកាហ្វេ រីកស្គុះស្គាយដូចផ្សិត ព្រមជាមួយការដេគ័រប្លែក ស្អាត និងមិនដូចជាហាងដទៃឡើយ។ ហាងនីមួយៗសុទ្ធតែមាន concert ផ្សេងពីគ្នា ព្រមទាំងមានការតុបតែងយ៉ាងប្រណីត ទាំងក្នុងនិងក្រៅ។

សម្រាប់ហាងកាហ្វេ ដែលកំពុងទទួលបានការចាប់អារម្មណ៍មួយកន្លែងទៀតហើយក្នុងខេត្តសៀមរាប បរិយាកាសស្រស់ស្រាយ ហើយអាចសម្រាកលំហែកាយជាមួយក្លិនរុក្ខជាតិប្រសើរ ជួយឲ្យអារម្មណ៍ល្អ បាត់អស់ទុក្ខកង្វល់មួយរយៈ។ «ផ្កាព្រៃអង្គរ» ទទួលបានភ្ញៀវទេសចរច្រើន ចូលទស្សនា និងញ៉ាំអាហារផ្សេងៗដែលជា menu ក្នុងហាងមិនដាច់ ពិសេសនាឱកាសបុណ្យអុំទូក បណ្ដែតប្រទីប និងអកអំបុក សំពះព្រះខែ កាលពីសប្ដាហ៍មុនកន្លងទៅ។
នៅ «ផ្កាព្រៃអង្គរ» បានរៀបចំតុបតែងលម្អទាំងផ្កា និងរុក្ខជាតិវល្លិច្រើនអនេក តាមដងផ្លូវចូលទៅបរិវេណដ៏ធំនៃហាង។ ក្រៅពីរុក្ខជាតិ ហើយនោះហាងកាហ្វេនោះ ក៏មានរៀបចំវត្ថុបុរាណខ្មែរ ព្រមទាំងរូបសត្វផ្សេងៗទៀត ដើម្បីឲ្យមើលទៅដូចក្នុងព្រៃដែរ មួយវិញទៀតក៏មានជាការបាញ់ផ្សែងអ័ព្ទ មើលទៅពិតៗតែម្ដង។



ក្រៅពីកាហ្វេ និងអាហារផ្សេងៗទៀតក៏មានប្រើស្លឹកត្នោត សម្រាប់ច្រកកែវកាហ្វេទៀតផង។ មិនអស់ត្រឹមប៉ុណ្ណេះឡើយ ហាងកាហ្វេមួយនោះក៏មានកន្លែងថតរូបបែបខ្មែរបុរាណក្បូរក្បាច់រចនា ចម្លាក់ឈើជាបែបបទខ្មែរចំតែម្ដង ធ្វើឲ្យមើលទៅ «ផ្កាព្រៃអង្គរ» ស្អាតបែបសហសម័យ។ អ្នកចូលទៅដល់ទីនោះ តែងលាន់មាត់សរសើរថា ត្រជាក់ស្រួលខ្លួន គួរជាទីសម្រាក អាចអង្គុយអានសៀវភៅ។
សម្រាប់អ្នកដែលមានបំណងចង់ទៅហាងកាហ្វេ «ផ្កាព្រៃអង្គរ» គឺនៅ ផ្លូវទៅអង្គរវត្ត សីហមុន្នី ៥០០ ម៉ែត្រ ពីបូរីប្រិមប្រី សង្កាត់ចក ក្រុងសៀមរាប៕ រូបភាព៖ ផ្កាព្រៃអង្គរ













































































Account
Security
Favourite Content