ជាប់ឈ្មោះក្នុងរឿងអាស្រូវធ្ងន់ធ្ងរ តែតារាកូរ៉េ ៦ រូបនេះនៅតែអាចក្រោកឈរ​ស្ដារកេរ្តិ៍ឈ្មោះឡើងវិញបាន

នៅក្នុងពិភពសិល្បៈកូរ៉េ រឿងអាស្រូវអាចបំផ្លាញកេរ្តិ៍ឈ្មោះរបស់សិល្បករយ៉ាងឆាប់រហ័ស ប៉ុន្ដែក៏មានតារាមួយចំនួនដែរដែលអាចលុបលាងកេរ្តិ៍ឈ្មោះរបស់ពួកគេ និងត្រលប់មកជោគជ័យវិញគួរឱ្យកត់សម្គាល់ ដូចពាក្យចាស់និយាយថាមាសសុទ្ធមិនខ្លាចភ្លើងនោះទេ។ ខាង​ក្រោម​នេះ AMS សូមបង្ហាញ​​តារា​កូរ៉េ​ប្រាំមួយ​រូប​ដែល​ប្រឈម​នឹង​រឿង​អាស្រូវ​ធំៗ​ស្ទើរតែបាត់បង់​បញ្ចប់​អាជីព​ ប៉ុន្តែទីបំផុតពួកគេអាចយកឈ្នះបាន។

១. តារាសម្ដែង Kim Seon Ho

តារាសម្ដែង Kim Seon Ho ធ្លាប់ជាប់ពាក់ព័ន្ធរឿងចម្រូងចម្រាសដ៏ធំមួយក្នុងឆ្នាំ ២០២១ បន្ទាប់ពីអតីតមិត្តស្រីរបស់លោកឈ្មោះ Choi បានធ្វើការចោទប្រកាន់លោកជាសាធារណៈ ដោយ​អះអាង​ថា លោកបាន​បង្ហាញ​អាកប្បកិរិយា​មិនសមរម្យ និង​បង្ខំ​ឱ្យ​នាង​រំលូត​កូន។ ជាលទ្ធផល ការចោទប្រកាន់ទាំងនេះធ្វើឱ្យ Kim Seon Ho ត្រូវបានទម្លាក់ចេញពីការផ្សាយពាណិជ្ជកម្ម ការសម្ភាសន៍ចុងក្រោយសម្រាប់រឿងភាគ Hometown Cha-Cha-Cha, ខ្សែភាពយន្ត Dog Days និង 2 O’Clock Date ក៏ដូចជាកម្មវិធី 1 Night 2 Days ។

ទោះជាយ៉ាងណា របាយការណ៍របស់ Dispatch បានបង្ហាញថា ការអះអាងរបស់ Choi ភាគច្រើនគឺមិនពិតនោះទេ។ តាមរយៈភស្តុតាងដែលផ្តល់ដោយ Kim Seon Ho និងអ្នកស្គាល់គ្នារបស់អតីតមិត្តស្រីរូបនោះ Dispatch បានរាយការណ៍ថាអ្នកទាំងពីរបានយល់ព្រមរំលូតកូន ហើយ Kim Seon Ho បានស្នើសុំរៀបការនៅពេលក្រោយ។ មានការទម្លាយថា លោកបានត្រៀមរៀបការជាមួយនាង ទោះបីក្រោយពេលរំលូតកូនក៏ដោយ ហើយហេតុផលចុងក្រោយនៃការបែកគ្នាគឺដោយសារតែការកុហកឥតឈប់ឈររបស់អតីតមិត្តស្រីរូបនោះ។ ក្រោយការពិតទាំងនេះត្រូវលាតត្រដាង Kim Seon Ho ក៏បានត្រលប់ចូលសិល្បៈវិញយ៉ាងឆាប់រហ័សតាមរយៈខ្សែភាពយន្ត The Childe។

២. តារាសម្ដែង Lee Byung Hun

Lee Byung Hun គឺជាសិល្បករ​ដ៏​ល្បីល្បាញ​ម្នាក់​ដែល​អាច​យកឈ្នះរឿងអាស្រូវបាន​តាមរយៈ​ទេពកោសល្យ​សម្តែង​របស់លោក។ ត្រលប់ទៅឆ្នាំ ២០១៥ លោកបានប្រឈមនឹងវិបត្តិធំបំផុតក្នុងអាជីព ដោយសារតែរឿងអាស្រូវពាក់ព័ន្ធនឹងជីវិតឯកជនរបស់ខ្លួន។ កាលនោះ មានតារា​ម៉ូដែល និង​សមាជិក​ក្រុម​ចម្រៀង​នារីមួយរូប​បាន​ជំរិត​ទារ​ប្រាក់យ៉ាង​ច្រើន​ពី​លោក ដោយ​គំរាម​បញ្ចេញ​វីដេអូ​ឯកជន។ រឿង​អាស្រូវ​នេះ​ធ្វើឱ្យមាន​ភាព​រំជើបរំជួល​ជា​ពិសេស​ចាប់​តាំង​ពី​លោក​បាន​រៀបការ​ជាមួយតារាសម្ដែង Lee Min Jung និងនៅ​តែបន្ត​រហូត​ដល់បច្ចុប្បន្ន។

នៅក្នុងសវនាការដំបូង តុលាការបានកាត់ទោសស្ត្រីទាំងពីរនាក់ឱ្យជាប់ពន្ធនាគារ ប៉ុន្តែការកាត់ទោសរបស់ពួកគេត្រូវបានព្យួរនៅក្នុងសាលាឧទ្ធរណ៍។ ក្រោយ​កើត​ហេតុ Lee Byung Hun បាន​សម្ដែង​ការ​សោកស្ដាយ។ ឥឡូវនេះ រយៈពេលជាច្រើនឆ្នាំក្រោយមក លោកបានបន្តអាជីពដ៏ជោគជ័យឡើងវិញ ដោយបានបង្ហាញខ្លួននៅក្នុងខ្សែភាពយន្តដូចជា The Fortress, Keys to the Heart និង The Man Standing Next ក៏ដូចជាក្នុងរឿងភាគល្បីៗដូចជា Squid Game និង Mr. Sunshine ជាដើម។

៣. តារាសម្ដែង Park Min Young

នៅក្នុងខែកញ្ញា ឆ្នាំ ២០២២ Park Min Young បានធ្លាក់ចូលក្នុងរឿងចម្រូងចម្រាស បន្ទាប់ពីមានព័ត៌មានបែកធ្លាយអំពីទំនាក់ទំនងស្នេហារបស់នាងជាមួយ Kang Jong Hyun ដែលជាអ្នករកស៊ីខុសច្បាប់។ ត្រឹមតែពីរថ្ងៃបន្ទាប់ពីមានសេចក្ដីរាយការណ៍ដំបូង ភ្នាក់ងាររបស់នាងបានបញ្ជាក់ថាពួកគេបានបែកបាក់គ្នារួចហើយ។ តែយ៉ាងណា ព័ត៌មាននេះបានប៉ះពាល់ខ្លាំងដល់កេរ្តិ៍ឈ្មោះរបស់ Park Min Young ជាពិសេសនៅពេលដែលអតីតគូស្នេហ៍របស់នាងត្រូវបានចាប់ខ្លួន និងចោទប្រកាន់ពីបទកេងបន្លំថវិកា។ ទោះបីជាបច្ចុប្បន្នស្ថិតនៅក្រៅឃុំក៏ដោយ ប៉ុន្តែលោក Kang ប្រឈមមុខនឹងការកាត់ទោសជាប់ពន្ធនាគាររយៈពេល ១ ឆ្នាំកន្លះសម្រាប់ការរំលោភលើទំនុកចិត្ត និងការសូកប៉ាន់ទាក់ទងនឹងការចុះបញ្ជីរូបិយប័ណ្ណគ្រីបតូ។

Park Min Young បានចេញមុខ​និយាយ​ពី​បញ្ហា​ចម្រូងចម្រាស​នេះ​ដោយ​មិន​បញ្ឈប់​គម្រោង​សម្តែងនានា​របស់​នាងនោះ​ឡើយ។ នៅក្នុងសន្និសីទសារព័ត៌មានសម្រាប់រឿងភាគ Marry My Husband នាងបានបង្ហាញការសោកស្តាយយ៉ាងខ្លាំង ដោយបាន​ចែក​រំលែក​ថា៖ “ខ្ញុំ​ចង់​ទទួល​ខុស​ត្រូវ​ទាំង​ស្រុង និង​សុំ​ទោស​ដែល​ធ្វើ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ។ ខ្ញុំ​ពិតជា​សោកស្តាយ​ចំពោះ​អ្នកគាំទ្រ​ដែល​ស្រឡាញ់​ខ្ញុំ​»​។ ជាសំណាងល្អ អារម្មណ៍សាធារណជនបានចាប់ផ្តើមផ្លាស់ប្តូរមកពេញចិត្តនាងវិញបន្ទាប់ពីការចេញផ្សាយរឿង។ ការសម្ដែងដ៏ចូលតួ​របស់​នាង​​ធ្វើ​ឱ្យ​អ្នក​ទស្សនា​ចាប់​អារម្មណ៍​ខ្លាំង និង​នាំ​ឱ្យ​មាន​ការ​គាំទ្រ​ជា​ថ្មី។

៤. តារាសម្ដែង Nam Joo Hyuk

Nam Joo Hyuk ប្រឈមមុខនឹងការចោទប្រកាន់យ៉ាងធ្ងន់ធ្ងរអំពីការ bully នៅសាលារៀនក្នុងឆ្នាំ ២០២០។ អតីតមិត្តរួមថ្នាក់ម្នាក់បានអះអាងថា Nam Joo Hyuk បានគំរាមកំហែងគេអស់រយៈពេលប្រាំមួយឆ្នាំ។ ជនជាប់ចោទបានចោទប្រកាន់ថា Nam Joo Hyuk និងគ្នីគ្នាបានវាយដំ និងធ្វើបាបរូបគេម្តងហើយម្តងទៀត ធ្វើឱ្យរូបគេត្រូវមានបញ្ហាផ្លូវចិត្តរហូតដល់បច្ចុប្បន្ន។

ទីភ្នាក់ងាររបស់ Nam Joo Hyuk បានច្រានចោលការចោទប្រកាន់នេះយ៉ាងខ្លាំង ដោយបញ្ជាក់ថា ការចោទប្រកាន់នេះគ្មានមូលដ្ឋានច្បាស់លាស់ និងជាការបង្ខូចកេរ្តិ៍ឈ្មោះរបស់តារាសម្តែង។ ក្នុងខែមីនា ឆ្នាំ២០២៣ Nam Joo Hyuk បានចុះឈ្មោះចូលបម្រើយោធា ហើយបច្ចុប្បន្នកំពុងបម្រើការនៅក្នុងអង្គភាពប៉ូលីសយោធា។ ទីបំផុត អតីតមិត្តរួមថ្នាក់ដែលបានធ្វើការចោទប្រកាន់នោះ ត្រូវបានតុលាការពិន័យជាប្រាក់ចំនួន ៧លានវ៉ុន ពីបទបរិហារកេរ្តិ៍ ប៉ុន្តែពួកគេបានប្តឹងឧទ្ធរណ៍ចំពោះសេចក្តីសម្រេចនេះ។

៥. Shownu សមាជិកក្រុម Monsta X

នៅថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០១៩ ដែលជាថ្ងៃតែមួយ Wonho សមាជិកក្រុម Monsta X បានចាកចេញពីក្រុមជាផ្លូវការ ពាក្យចចាមអារ៉ាមបានលេចចេញមកថាសមាជិក Shownu មានទំនាក់ទំនងជាមួយនារីម្នាក់ដែលរៀបការរួចហើយ។

ជាការឆ្លើយតប ទីភ្នាក់ងាររបស់ Shownu បានចេញសេចក្តីថ្លែងការណ៍មួយ ដើម្បីបញ្ជាក់អំពីស្ថានភាពនេះ ដោយពន្យល់ថា៖ “Shownu បានស្គាល់នារីម្នាក់នោះមុនពេលនាងរៀបការ ប៉ុន្តែខណៈដែលពួកគេកំពុងទាក់ទងគ្នា នាងបានរៀបការ ដោយមិនប្រាប់ Shownu ឱ្យដឹងឡើយ។ នៅពេលដែល Shownu បានដឹងរឿងអំពីពីប្តីរបស់នាង គេបានផ្តាច់ទំនាក់ទំនងភ្លាមៗ”។

៦. Hyunjin សមាជិកក្រុម Stray Kids

កាលពីថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២១ អ្នកលេងអ៊ីនធឺណិតដែលអះអាងខ្លួនជាអតីតមិត្តរួមថ្នាក់របស់ Hyunjin បានបង្ហោះសារនៅលើ Nate Pann ដោយចោទប្រកាន់ថាពួកគេត្រូវបាន Hyunjin បំពានដោយពាក្យសម្ដី នៅពេលពួកគេទាំងពីររៀនឆ្នាំទី ២ នៅសាលាមធ្យមសិក្សា Seongnae។ ជាការឆ្លើយតប JYP Entertainment បានចេញសេចក្តីថ្លែងការណ៍ផ្លូវការមួយ ដែលព្រមានចាត់វិធានការផ្លូវច្បាប់ប្រឆាំងនឹងការផ្សព្វផ្សាយព័ត៌មានមិនពិត។ ប៉ុន្តែប៉ុន្មានថ្ងៃក្រោយមក ពួកគេបានចេញសេចក្តីថ្លែងការណ៍ជាលើកទីពីរជាមួយនឹងការសុំទោសដែលសរសេរដោយដៃពី Hyunjin ។

ក្នុង​ការ​សុំទោស Hyunjin បាន​សម្ដែង​ការ​សោកស្ដាយ​យ៉ាង​ខ្លាំង​ចំពោះ​អាកប្បកិរិយា​មិន​ពេញ​វ័យ​របស់​ខ្លួន​ក្នុង​ពេល​រៀន​ថ្នាក់​មធ្យមសិក្សា។ បុគ្គល​ដែល​ធ្វើការ​អះអាង​នោះ​ក៏​បាន​បញ្ជាក់​ថា​ពួកគេ​បាន​ដោះស្រាយ​ការ​យល់​ខុស​ជាមួយ Hyunjin ហើយ​បាន​ទទួល​យក​ការ​សុំទោស​របស់​សមាជិក Stray Kids រូបនេះហើយ។ គ្រូបង្រៀនម្នាក់មកពីអតីតសាលារបស់ Hyunjin ក៏បានចេញមុខទទួលស្គាល់បរិយាកាសក្នុងថ្នាក់នៅពេលនោះផងដែរ ប៉ុន្តែបាននិយាយថា ការចោទប្រកាន់នេះគឺមានការបំផ្លើស។

នៅថ្ងៃទី ២៧ ខែកុម្ភៈ JYP បានប្រកាសថា Hyunjin នឹងឈប់សម្រាកដើម្បីឆ្លុះបញ្ចាំងពីសកម្មភាពរបស់ខ្លូន។ រយៈពេល ៤ ខែបន្ទាប់ពីហេតុការណ៍នេះ Hyunjin បានបន្តសកម្មភាពតន្ត្រី ដោយបង្ហាញខ្លួននៅក្នុងបទចម្រៀងឌីជីថល Mixtape: OH ។ កំលុងពេលសម្រាកHyunjin បាននិយាយថាលោកផ្តោតលើការងារស្ម័គ្រចិត្ត និងការបរិច្ចាគសប្បុរសធម៌ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

រួសរាន់​ឡើង មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ ចាប់ទទួល​ពាក្យ​ប្រកួត «រឿង​ខ្លី» សម្រាប់ផលិតករវ័យក្មេង

ដោយ​មាន​ការ​សំណូម​ពរ​ពី​សំណាក់​អនាគត​ផលិតករ​ភាពយន្ត​វ័យ​ក្មេង​ជា​ច្រើន​រូប ពេល​នេះ​មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ សម្រេច​ពន្យារពេល​ក្នុង​ការ​ទទួល​ពាក្យ​ប្រកួត​ប្រជែង​រឿង​ខ្លី​រហូត​ដល់​ចុង​ខែ កក្កដា ឆ្នាំ ២០២៦ ក្នុង​

ក្លឹបអ្នកគាំទ្រចិន YUNI រួមគ្នាចុះធ្វើសកម្មភាពសប្បុរសធម៌ក្នុងឱកាសថ្ងៃកំណើតរបស់តារាប្រុស ZIYU

ថ្មីៗនេះ YUNI ក្លឹបអ្នកគាំទ្រផ្លូវការរបស់តារាប្រុស ZIYU បានរួមគ្នាប្រើក្ដីស្រឡាញ់របស់ពួកគេទៅធ្វើសកម្មភាពសប្បុរសធម៌មួយក្នុងឱកាស

N.John សហការ​ជាមួយ 1 Million Dance Studio ដែលល្បីពេញកូរ៉េខាងត្បូង

ការ​ទៅ​សម្ដែង​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​របស់ N.John កាលពី​ខែ​ឧសភា ឆ្នាំ ២០២៦ កន្លង​ទៅ ហើយ​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ពី​សំណាក់​អ្នក​គាំទ្រ ក៏​ដូចជា​អ្នក​រាំ​អាជីព​នៅ​ទីនោះ។ ក្នុង​នោះ​ក៏​មាន​ក្លឹប​រាំ 1 Million Dance Studio ដ៏​ល្បី​ដែល​តារា

Ariana Grande ប្រកាសបង្កើតមូលនិធិ Brighter Days Ahead Foundation ដើម្បីគាំទ្រសហគមន៍ LGBTQIA+

នៅថ្ងៃទី១២ ខែមិថុនា កន្លងទៅ Ariana Grande បានប្រកាសបើកដំណើរការមូលនិធិ Brighter Days Ahead Foundation ដើម្បីជួយគាំទ្រដល់សិទ្ធិរបស់ក្រុមអ្នកស្រឡាញ់ភេទដូចគ្នា និងក្រុមអ្នកកែភេទ រួមទាំងការផ្តល់នូវសេវា

Joshua នឹងថ្លែងសុន្ទរកថាលើកទឹកចិត្តដល់យុវជន នៅទីស្នាក់ការកណ្តាលអង្គការ UNESCO នាទីក្រុងប៉ារីស

Joshua សមាជិកក្រុមខេប៉ុបបុរស Seventeen នឹងថ្លែងសុន្ទរកថានៅទីស្នាក់ការកណ្តាលរបស់អង្គការ UNESCO នៅទីក្រុងប៉ារីស នាថ្ងៃ ២៥ ខែមិថុនា ឆ្នាំ ២០២៦ ខាងមុខ ក្នុងនាមជាទូតសុឆន្ទៈយុវជន។

ប្អូនស្រីសាន់ឆាយទម្លាយសារដ៏ក្ដុកក្ដួល រយៈពេលមួយឆ្នាំក្រោយមរណភាពបងស្រី

ទោះបីជាសិល្បការិនីតៃវ៉ាន់ Barbie Hsu ឬភាគច្រើនបានស្គាល់ជាតួ សាន់ឆាយ បានលាចាកលោកទៅអស់រយៈពេលជាងមួយឆ្នាំហើយក៏ដោយ ក៏ប្អូនស្រីបង្កើតរបស់នាងនៅតែបន្តបង្ហាញពីក្តីស្រឡាញ់ និងការនឹករឭកយ៉ាង

TREASURE បង្កើតប្រវត្តិសាស្ត្រថ្មី! ឈ្នះពានរង្វាន់ដំបូង ស្របពេល MV ផ្ទុះដល់ ១០០ លាន VIEW ក្នុងរយៈពេលត្រឹម ១១ ថ្ងៃ

ថ្មីៗនេះ TREASURE ក្រុមចម្រៀងបុរសរបស់ YG Entertainment បានត្រលប់មកវិញជាមួយនឹងអាល់ប៊ុមខ្នាតតូចទី ៤ មានចំណងជើង "NEW WAV" ចេញផ្សាយនៅថ្ងៃទី ១ ខែមិថុនា ដោយមានបទចម្រៀងចំណងជើង "IF I" ជាបទចម្រៀងភាសាអង់គ្លេស

បវរកញ្ញាខ្មែរកូនកាត់អ៊ីតាលី Angelia Dougherty កំពុងក្រសោបបានប្រជាប្រិយភាពពីអ្នកគាំទ្រនៅកម្ពុជា

Angelia Dougherty ដែល​ជា​កូន​ខ្មែរ​កាត់​អ៊ីតាលី និង​បាន​ធំធាត់​ឡើង​នៅ​សហរដ្ឋអាមេរិក តែ​កញ្ញា​មាន​ចិត្ត​ចង់​ថែរក្សា​វប្បធម៌​ខ្មែរ​ បើ​ទោះ​រស់នៅ​នាយ​សមុទ្រក៏ដោយ ក៏​នាង​ចេះ​​រាំ​របាំ​ខ្មែរ​យ៉ាង​ស្ទាត់​ជំនាញ​ និង

Oliver Tree ម្ចាស់បទ Life Goes On ទទួលមរណភាព ដោយសារគ្រោះថ្នាក់ឧទ្ធម្ភាគចក្របុកគ្នា

Oliver Tree បានទទួលមរណភាពក្នុងវ័យ ៣២ ឆ្នាំ ដោយសារគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រ កាលពីព្រឹកថ្ងៃទី ១៤ ខែមិថុនា នេះ នៅក្នុងទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល។

ការប្រគំតន្រ្ដីរបស់ ZIYU នៅ Xiamen ក្ដោបបានពានរង្វាន់ជាង ១ លានយ័ន ខណៈបំបែកកំណត់ត្រាសេដ្ឋកិច្ចវប្បធម៌ទេសចរណ៍

សមជាគ្រាប់ពេជ្ររបស់ Jiangsu ដោយនៅក្នុងខែមិថុនា ឆ្នាំ ២០២៦ នេះ ការិយាល័យវប្បធម៌ និងទេសចរណ៍ក្រុង Xiamen បានប្រកាសផ្តល់រង្វាន់លើកទឹកចិត្តលំដាប់កំពូលដែលមានតម្លៃ ១.២ លានយ័នដែលជារង្វាន់

Leave a Reply

Your email address will not be published.Required fields are marked *