នារាត្រីថ្ងៃទី១១ ខែ១១ កន្លងទៅថ្មីៗ តារាចម្រៀងប្រចាំរស្មីហង្សមាស ឱក សុគន្ធកញ្ញា និងស្វាមីបានរៀបចំធ្វើពិធីខួបកំណើតឱ្យកូនប្រុសច្បង អ៊ឹង បញ្ញាបុត្រ-Chalie គម្រប់ខួប ៥ ឆ្នាំ នៅ Sky Bar មួយកន្លែងក្នុងទីក្រុងភ្នំពេញ។

បន្ទាប់ពីរៀបការចាប់ដៃសាងគ្រួសារច្រើនឆ្នាំមកនេះអ្នកនាង និងស្វាមី ទទួលបានចំណងដៃកូនប្រុសដ៏គួរឱ្យស្រលាញ់២ នាក់ឈ្មោះ អ៊ឹង បញ្ញាបុត្រ និង អ៊ឹង ឬទ្ធីបញ្ញា ដោយកាលពីរាត្រីថ្ងៃទី១១ កន្លងទៅថ្មីៗនេះ អ្នកនាង និងគ្រួសារបានរៀបចំពិធីខួបកំណើតឱ្យកូនប្រុសច្បង អ៊ឹង បញ្ញាបុត្រ-Chalie គម្រប់ខួប ៥ ឆ្នាំនៅក្នុងហាងអាហារលំដាប់មួយក្នុងទីក្រុងភ្នំពេញ។ នៅក្នុងបរិយាកាសដ៏សែនរីករាយនារាត្រីថ្ងៃកំណើតរបស់ Chalie ឃើញមានវត្តមានមិត្តសិល្បករ តារាចម្រៀងនៅក្នុងផលិតកម្មរស្មីហង្សមាស ព្រមទាំងមិត្តភក្តិបានចូលរួមអបអរយ៉ាងច្រើនកុះករ។









រំលឹកពីតារាចម្រៀង ឱក សុគន្ធកញ្ញា ទោះបីអ្នកនាងមមាញឹកខ្លាំងនៅក្នុងអាជីពសិល្បៈ ក៏ដូចជាការងារផ្សេងៗយ៉ាងណាក៏ដោយ ក៏អ្នកនាងនៅតែឆ្លៀតពេលបំពេញក្ដីសុខនៅក្នុងក្រុមគ្រួសារជាមួយស្វាមី និងកូនប្រុសដ៏គួរឱ្យស្រលាញ់ទាំងពីររបស់អ្នកនាងក្នុងនាមជាភរិយា និងអ្នកម្ដាយមួយរូប៕





















































Account
Security
Favourite Content