អបអរសាទរ អង្ករក្រអូបប្រណិតកម្ពុជាឈ្នះពានរង្វាន់ «អង្ករល្អប្រណិតផ្ដាច់គេលើពិភពលោក» លើកទី៦ នៅក្នុងការប្រកួតអង្ករល្អផ្ដាច់គេលើពិភពលោក (WORLD BEST RICE)។

យោងតាមការបង្ហោះលើផេកផ្លូវការរបស់សហព័ន្ធស្រូវអង្ករកម្ពុជាបានឱ្យដឹងថា អង្ករក្រអូបប្រណិតកម្ពុជាបានឈ្នះពានរង្វាន់អង្ករល្អប្រណិតផ្ដាច់គេជាថ្មីម្ដងទៀត ពោលគឺលើកទី៦ហើយ។ ការប្រកួតនេះដែរធ្វើឡើងនៅក្នុងកម្មវិធីសន្និសីទស្រូវអង្ករពិភពលោកឆ្នាំ ២០២៤ ទីក្រុង ម៉ានីឡា ប្រទេសហ្វីលីពីន នាថ្ងៃ ៧ ខែវិច្ឆិកា ឆ្នាំ ២០២៤ នេះ ដោយវិទ្យាស្ថានគ្រាប់ធញ្ញជាតិអន្តរជាតិ International Commodity Institute (ICI) និង The Rice Trader (TRT) របស់សហរដ្ឋអាមេរិក។ គួរឱ្យដឹងដែរថា អង្ករម៉ាក “ម្លិះអង្គរ” ជាអង្ករដែលមានគុណភាព និងទុកចិត្តបានសម្រាប់ អង្ករក្រអូបប្រណិតកម្ពុជា។




នៅក្នុងជ័យជម្នះមួយនេះដែរ សហព័ន្ធស្រូវអង្ករកម្ពុជាក៏បានអរគុណដល់ប្រជាកសិករខ្មែរ ដែលបានខិតខំធ្វើការងារបានយ៉ាងល្អក្នុងការដាំដុះ ក៏ដូចជាអរគុណដល់រោងម៉ាស៊ីនកិនស្រូវដែលខិតខំសម្រិតសម្រាំង និងកិនកែច្នៃអង្ករបានយ៉ាងល្អរហូតទទួលបានជ័យជម្នះជូនប្រទេសជាតិ៕


























Account
Security
Favourite Content