កាលពីប៉ុន្មានម៉ោងមុននេះ ហាងលក់សម្លៀកបំពាក់របស់តារាចម្រៀងប្រចាំរស្មីហង្សមាសលោក ហ្សូណូ ត្រូវបានរថយន្តមួយគ្រឿងបុកមួយទំហឹង និងបណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំផងដែរ។


នៅវេលាម៉ោងប្រមាណជា១២ ថ្ងៃត្រង់ នាថ្ងៃ ១៨ ខែ តុលា ឆ្នាំ ២០២៤ នេះ តាមបណ្ដោយផ្លូវ១៦៣ កែងផ្លូវ៤៦០ ក្នុងសង្កាត់ទួលទំពួងទី១ ខណ្ឌចំការមន រាជនាធានីភ្នំពេញ រថយន្តម៉ាក Camry បាឡែន បើកបរដោយបុរសម្នាក់បានរយ៉ែថយក្រោយរួចក៏ជ្រុលចូលទៅបុកហាងសម្លៀកបំពាក់តារាចម្រៀងលោក ហ្យូណូ បណ្ដាលឱ្យរងការខូចខាតជញ្ជាំងឥដ្ឋ ផ្ទាំងកញ្ចក់ រួមទាំងសម្ភារៈមួយចំនួននៅក្នុងហាង។ ដោយឡែក ហេតុការណ៍នេះមិនបានបង្ករបួសដល់នរណាម្នាក់នៅក្នុងហាងនោះទេ។ ក្រោយការបង្កហេតុម្ចាស់រថយន្តក៏ព្រមសងជាសំណងទៅលើហាងលោក ហ្យូណូ នៅក្នុងការជួសជុលដើម្បីបញ្ចប់រឿង។




យ៉ាងណាមិញ ក្រឡេកមកកាន់លោក ហ្សូណូ ដែលជាម្ចាស់ហាងផ្ទាល់ ក៏មិនបានបង្ហោះ ឬរៀបរាប់បញ្ហាទាំងអស់នេះនៅក្នុងបណ្ដាញសង្គមនោះដែរ៕























Account
Security
Favourite Content