ស្វីតណាស់! លាវ វេងហួរ លុតជង្គង់សុំ រឿន ណាត រៀបការទាំងព្រលឹមស្រាងៗនៅប្រាសាទអង្គរវត្ត

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញា​សិប្បនិម្មិត្ត។

បើក​បង្ហាញ​មុខ​ក៏មិន​ជា​​យូរប៉ុន្មាន​ដែរ ស្រាប់តែ​ថ្មី​ៗ​​​នេះ​កំលោះ​សង្ហា ​លាវ ​វេង​ហួរ ​បាន​សម្រេច​ចិត្ត​លុត​ជង្គង់​សុំ​មិត្ត​ស្រី​ខ្លួន​រៀបការ គឺ​កញ្ញា រឿន ណាត ​ក្នុង​ថ្ងៃ​ពិសេស​​នៅ​ពី​ខាង​មុខ​ប្រាសាទ​អង្គរវត្ត​​​។​

សុទ្ធ​តែ​ចង់​មើល​ថ្ងៃ​រះ​​នៅ​ក្នុង​ថ្ងៃ​កំណើត ​តាម​ពិត​ Mister Friendship International 2023 រូប​នេះ​បាន​ត្រៀម​គម្រោង​ និង​រៀប​ចំ​រួច​ជា​ស្រេច​ ដើម្បី​សុំ​មិត្ត​ស្រី​រៀប​ការ​។ ពិត​ណាស់ ស្រី​ស្អាត ​រឿន​ ណាត​ ដែល​ត្រូវ​បាន​មហាជន​ស្គាល់​ថា​ជា​ Miss Universe 2018 ធ្លាប់​បាន​ប្រាប់​មិត្ត​ប្រុស​របស់​ខ្លួន​ថា៖ «បើ​​បង​សុំ​អូន​រៀប​ការ​នៅ​ប្រាសាទ​អង្គរវត្ត​ដឹង​តែ​ស្អាត​ហ្មង»​​។

បន្ទាប់​ពី​បាន​ដឹង​ពី​ក្ដី​ស្រមៃ​របស់​នារី​ជា​ទី​ស្រលាញ់ ​វេង​ហួរ ​មិន​បានបង្ហាញ​ Reaction អ្វី​​នោះ​ទេ ​រហូត​ដល់​ថ្ងៃ​កំណើត​របស់​ខ្លួន​​នា​ថ្ងៃ​ទី​១២​ ខែ​តុលា​​​ កន្លង​ទៅ Mister Friendship រូប​នេះក៏​បាន​លុត​ជង្គង់​បញ្ជាក់​ចិត្ត​ស្មោះ​នៅ​ចំពោះ​មុខ​សង្សារ​បណ្ដូលចិត្ត​ជាមួយ​ចិញ្ចៀន​សុំ​រៀប​ការ​នៅ​ខាង​មុខ​ប្រាសាទ​អង្គរវត្ត​ធ្វើឱ្យ​ រឿន ណាត រំភើបចិត្តស្ទើរទប់ទឹកភ្នែកលែងជាប់ ក្រោយបានឃើញទង្វើដែល​បង្ហាញ​ចេញ​​​ក្ដី​ស្រលាញ់​របស់ ​វេង​ហួរ​ ដ៏ច្រើន​លើសលប់រហូត​ធ្វើ​ឱ្យ​ខ្លួន​មាន​សុភមង្គល​ និង​ក្ដី​សុខ​បែប​នេះ។

ក្រោយ​ការ​បង្ហាញ​រូបភាព​សុំ​រៀប​ការ​​របស់​អ្នក​ទាំង​ពីរ ​មហាជន​ក៏​ដូច​ជា​បណ្ដា​អ្នក​សិល្បៈ​រួម​ជំនាន់​ និងរៀម​ច្បងជាច្រើននាក់​បាន​ចូល​ខមិន​ជូន​ពរ​អ្នក​ទាំង​ជា​ហូរហែ​ ថែម​ទាំង​ចង់​ឃើញ​គូ​ស្នេហ៍​សក្ដិសម​មួយ​នេះ​ស្លៀក​ឈុត​រៀបការ​ឆាប់​ៗ ផង​ដែរ៕​

ចុចលីងដើម្បីទស្សនា វីដេអូ លាវ វេងហួរ សុំមិត្តស្រីរៀបការ ៖https://www.facebook.com/61552076728605/videos/1726772994738466


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ChatGPT និង Gemini ក្លាយជា AI ដែលមានអ្នកប្រើប្រាស់ដល់ខ្ទង់ពាន់លានអ្នក!

ប្រសិនបើត្រឡប់ទៅប៉ុន្មានឆ្នាំមុន គ្មាននរណានឹកស្មានដល់ថា Chatbot AI នឹងក្លាយជាសេវាកម្មដែលមានអ្នកប្រើប្រាស់រហូតដល់កម្រិត «ពាន់លាននាក់» នោះឡើយ។ ប៉ុន្តែនៅពេលនេះ រូបភាពនោះកំពុងតែក្លាយជាការពិត

ប្រធាន​នាយកដ្ឋាន​សិល្បៈ​ភាពយន្ត បញ្ជាក់ច្បាស់ថា Zhu ZhengTing នឹង​មក​កម្ពុជា​ ចូលរួម 4th CAFF

តារា​សម្ដែង/ចម្រៀង​ចិន​ល្បី​ឈ្មោះ Zhu ZhengTing នឹង​ធ្វើ​ដំណើរ​មក​កម្ពុជា​ចូលរួម​ព្រឹត្តិការណ៍​មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជា ដើម្បី​ដើរ​លើ​វេទិកា​កម្រាល​ព្រំ​ក្រហម ក្នុង​នាម​ជា​ទូត​សុឆន្ទៈ 4th CAFF ។

ក្រោយឈ្នះជយលាភី 2nd Runner up Face of Cambodia 2026 សំអុល គុណយ៉ាន្នី សម្រេចបន្តក្ដីស្រមៃ​ចេញទៅសិក្សានៅអាមេរិក

កញ្ញា សំអុល គុណយ៉ាន្នី តារាម៉ូដែលវ័យក្មេងពោរពេញដោយសមត្ថភាព ថ្មី​ៗ​នេះ​ទើប​តែ​ដណ្ដើម​បាន​ជយលាភី​លំដាប់​រង​ទី ២ ក្នុង​កម្មវិធី Face of Cambodia 2026 បាន​សម្រេច​ចិត្ត​ចេញ​ទៅ​បន្ត​ការ​សិក្សា​នៅ​សហរដ្ឋអាមេរិក

ដឹងតែល្អមើលឆ្នាំនេះ! មហោស្រព​ល្ខោននិយាយទូទាំងប្រទេស ក្រោមប្រធានបទ «ចង្កឹះមួយបាច់»

ជា​ទស្សនីយភាព​មួយ​ដ៏​កម្រ និង​មាន​តម្លៃ​បំផុត​នៅ​កម្ពុជា ខណៈ​ដែល​អ្នក​បន្តវេន​ថែ​វប្បធម៌​ខ្មែរ​បាន​ពូត​ដៃ​រួបរួម​គ្នា​ជា​កម្លាំង​រៀប​ចំ​ឱ្យ​មាន​ព្រឹត្តិការណ៍​មហោស្រព​ល្ខោន​និយាយ​ទូទាំង​ប្រទេស​ក្នុង​ឆ្នាំ ២០២៦ នេះ។

ពូកែមែនយប់មិញ Isabella Galliano ក្លាយជាជើងឯក Face of Cambodia Kids & Junior 2026

យុវតី Isabella Galliano កូន​ខ្មែរ​កាត់​អាមេរិក ដែល​ទើប​តែ​ឈ្នះ Cosmo Kid’s Star 2026 ដោយ​បាន​ផ្ដួល​បេក្ខជន​ជាច្រើន​នៅ​ប្រទេស​វៀតណាម​កាលពី​សប្ដាហ៍។ រំលង​តែ​ប៉ុន្មាន​ថ្ងៃ Isabella បាន​ដណ្ដើម​បាន​ជ័យជម្នះ​មួយ​ទៀត​នៅ​ក្នុង​ស្រុក គឺ​ក្លាយ​ជា

សារព័ត៌មានវៀតណាមចុះផ្សាយពីតារាស្រី Phương Mỹ Chi នាំយកវប្បធម៌ខ្មែរសម្បូរបែបបញ្ចូលក្នុង MV បទចម្រៀង

នៅ​ថ្ងៃ​នេះ មាន​ការ​ភ្ញាក់ផ្អើល​មួយ​បាន​កើត​ឡើង គឺ​តារា​ចម្រៀង​ប៉ុប​របស់​វៀតណាម​បទ​ម្នាក់​បាន បញ្ចេញ​ចម្រៀង​​​មួយ​បទ មាន​ចំណងជើង​ថា «Thiên Đường Với Người Thương» ដែល​មាន​ន័យ​ថា "ឋានសួគ៌​ជាមួយ​មនុស្ស​ជាទី​ស្រលាញ់​”

លីវ តឺហួរ ទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយសនៅវ័យ ៦៤ ឆ្នាំ ក្រោយកសាងស្នាដៃសិល្បៈ និងបម្រើសង្គមជាង ៤ ទសវត្សរ៍

តារាចម្រៀង និងសម្តែងហុងកុង លីវ តឺហួរ (Andy Lau) បានទទួលសញ្ញាបត្របណ្ឌិតកិត្តិយសពីសាកលវិទ្យាល័យ Hong Kong Baptist University (HKBU) ចំពោះសមិទ្ធផលដ៏លេចធ្លោ និងការវិភាគទានរបស់លោកចំពោះសង្គម

ក្រោយប្រឡងបាក់ឌុប កែវ ទិត្យផល្លី ពោលថា និទ្ទេស A ត្រូវទម្លាក់ចុះមកត្រឹម B វិញ ព្រោះវិញ្ញាសា១នេះ

កញ្ញា កែវ ទិត្យផល្លី ដែល​ទើប​បញ្ចប់​ការ​ប្រឡង​​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយភូមិ​សម័យ​ប្រឡង ១០ សីហា ២០២៦ ហើយ នាង​បាន​បង្ហើប​ថា ការ​ប្រកាស​លទ្ធផល​អាច​ត្រឹម​និទ្ទេស B ប៉ុណ្ណោះ ព្រោះ​មុខ​វិជ្ជា​១ មាន​ការ​លំបាក​សម្រាប់​តារា​ស្រី​

ក្រុមហ៊ុនជប៉ុនជួល «ឆ្មា» ១១ ក្បាលឱ្យចូលធ្វើការ ដើម្បីជួយកាត់បន្ថយភាពស្ត្រេសរបស់បុគ្គលិកក្នុងការិយាល័យ

ក្រុមហ៊ុនបច្ចេកវិទ្យាមួយនៅក្នុងក្រុងតូក្យូ ប្រទេសជប៉ុន បែរជាជ្រើសរើសវិធីសាស្ត្រខុសប្លែកពីគេ ដោយការទទួលយក «ឆ្មា» ចំនួន ១១ ក្បាល ឱ្យចូលមកធ្វើជាបុគ្គលិកប្រចាំការិយាល័យ

ជនជាតិចិន ២ នាក់ វង្វេងក្នុងព្រៃជិត ៣០ ម៉ោង តែបែរជាមិនហ៊ានឆ្លើយតប និងព្យាយាមដើរគេចពីក្រុមសង្គ្រោះ ព្រោះនឹកស្មានថាជាខ្មោចបន្លំខ្លួន

ជនជាតិចិន ២ នាក់ មិនហ៊ានឆ្លើយតបទៅនឹងសំឡេងរបស់ក្រុមជួយសង្គ្រោះ ដែលបានដើរតាមរកអស់ពេលជាង ១៧ ម៉ោង ហើយថែមទាំងព្យាយាមដើរទៅទិសដៅផ្ទុយពីប្រភពសំឡេង ព្រោះមានជំនឿខ្លាចថាជាខ្មោច

Leave a Reply

Your email address will not be published.Required fields are marked *