ក្រុមហ៊ុន Singapore Airline ជ្រើសយកសៀមរាប ជាគោលដៅផ្សព្វផ្សាយតំបន់ទេសចរណ៍នៅកម្ពុជា

ក្រុម​ហ៊ុន​​អាកាសចរណ៍​ Singapore Airline​​ បាន​ជ្រើស​រើស​​យក​ខេត្ត​សៀមរាប​របស់​ប្រទេស​កម្ពុជា ជា​​គោល​ដៅ​ផ្សព្វ​ផ្សាយ​តំបន់​ទេសចរណ៍​ក្នុង​វីដេអូដំណើរ​កម្សាន្ត​​ Beyond the cabin រដូវ​កាល​ទី​២​ របស់​ពួក​គេ។

ក្រុមហ៊ុន​​​អាកាសចរណ៍​ដ៏​ល្បី​មួយ​របស់​​ប្រទេស​សិង្ហបុរី​បាន​ជ្រើស​រើស​ប្រទេស​កម្ពុជា​ ជា​ពិសេស​ខេត្ត​សៀមរាប​ដែល​ជា​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ​ មក​ធ្វើ​ការ​ផ្សព្វផ្សាយ​ទៅ​កាន់​ពិភពលោក​​តាម​រយៈ​​កម្មវិធី​មួយ​ដែល​មាន​ឈ្មោះ​ថា Beyond the cabin រដូវ​កាល​ទី​២​​។​

នៅ​ក្នុង​វីដេអូ​មួយ​នេះក៏​​បាន​រំលេច​​​ផ្ទាំង​ទស្សនីយភាព​ជា​ច្រើន​​នៅ​ក្នុង​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ​នៃខេត្តសៀមរាបដូចជា ​ប្រាសាទ​អង្គរវត្ត​​​ ប្រាសាទ​បាយ័ន​ របាំ ​អប្សរា​ ​ក្បាច់​គុន​ល្បុក្កតោ​ ការ​សម្ដែង​ល្ខោន​ស្បែក​ធំ​​ ការ​សម្ដែង​សៀក​ ការ​បង្ហាញ​​ឧបករណ៍​តន្ត្រី​ខ្មែរ​បុរាណ​ ដូច​ជា​ ស្គរ​ធំ​ មិន​តែ​ប៉ុណ្ណោះ​ នៅ​ក្នុង​វីដេអូ​ក៏​បាន​បង្ហាញ​ពី​ការ​រស់​នៅ​របស់​ប្រជាជន​ក្នុង​តំបន់​​តាម​រយៈ​ការ​ស្មូន​ឆ្នាំង​ដី​ និង​ចម្លាក់​ដោយ​ដៃ​ផង​ដែរ​ ជា​ពិសេស​ទៅទៀត​នោះ​ក៏​បាន​បង្ហាញ​​ទីតាំង​កម្សាន្ត​​ ​Pub street​ និង​ផ្សារ​រាត្រី ​​ព្រម​ទាំង​ម្ហូប​អាហារ​ក្នុង​តំបន់​ផង​ដែរ​។​

គួរឱ្យដឹងដែរថា វីដេអូ​មួយ​នេះ​ដែរ​​មាន​ចំនួន​អ្នក​ចូល​ទស្សនា​​​ និង​ចែក​រំលែក​យ៉ាង​ច្រើន​ក្រោយ​បង្ហោះ​នៅ​លើ​អាខោន​ហ្វេសបុក​របស់​ក្រុម​ហ៊ុន​​អាកាសចរណ៍​ Singapore Airline​ ដែល​នេះ​ក៏​ជា​ចំណែកមួយដែល​អាចបញ្ច្រៀបទៅ​ដល់​បណ្ដា​ភ្ញៀវ​ជាតិ​ និង​អន្តរជាតិ​ឱ្យបានស្គាល់ប្រទេសកម្ពុជាកាន់តែច្បាស់ និងទូលំទូលាយជាងមុនផងដែរ៕

ទស្សនាវីដេអូ Beyond the Cabin Season 2 | Siem Reaphttps://www.facebook.com/singaporeair/videos/8676084009187831


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ស្ថានីយប៉ូលិសចិន ទទួលចិញ្ចឹមឆ្មាគ្មានផ្ទះសម្បែង និងឱ្យធ្វើជា «ប៉ូលិសឆ្មា» ជួយចាប់សត្វកណ្តុរ

ស្ថានីយប៉ូលិសជាច្រើននៅប្រទេសចិន បានចាប់ផ្តើមទទួលចិញ្ចឹមសត្វឆ្មាគ្មានផ្ទះសម្បែងដែលត្រាច់ចរតាមដងផ្លូវជិតស្ថានីយ និងបានធ្វើការតែងតាំងក្រៅផ្លូវការឱ្យឆ្មាទាំងនេះធ្វើជា «ប៉ូលិសឆ្មា» ប្រចាំការនៅតាមស្ថានីយ

យុវជន Gen Z ចិនយកសម្លៀកបំពាក់បុរាណ ជាការរត់គេចពីភាពហត់នឿយនឹងពិភពបច្ចុប្បន្ន

ការរស់នៅក្នុងសង្គមដែលទីផ្សារការងារមានការប្រកួតប្រជែងកាន់តែខ្លាំង ជាការដាក់សម្ពាធលើបញ្ហាសេដ្ឋកិច្ច រហូតដល់ប្រជាជនចិនជាច្រើនបានសម្រេចចិត្តពន្យារពេលរៀបការ និងមានកូន ទុក្ខលំបាកទាំងនេះបានរុញច្រានឱ្យឧស្សាហកម្មសម្លៀកបំពាក់

មណ្ឌលវិបស្សនាខេត្តកំពង់ឆ្នាំង ដែល ហេង វិសាល និងគ្រួសារប្រគេនដី ៤ ហិកតា ពេលនេះរៀបចំបុកគ្រឹះសាងសង់ហើយ

កាលពី​ប៉ុន្មាន​ខែ​មុន​អ្នក​បង្កើត​មាតិកា​ ហេង វិសាល និង​គ្រួសារ បាន​ប្រគេន​ដី ៤ ហិកតា​ដល់​ព្រះ​សង្ឃ ដើម្បី​កសាង​មណ្ឌល​វិបស្សនា​ថ្មី ដើម្បី​ជា​ប្រយោជន៍​ដល់​សង្គម និង​ជួយ​ឲ្យ​មនុស្ស​ម្នា​ជាច្រើន​មាន​ពេល​គ្រប់​គ្រាន់​ជាមួយ​

បារាំងក្លាយជាប្រទេសដំបូងគេនៅអឺរ៉ុប ដែលចេញច្បាប់ហាមឃាត់កុមារមិនឱ្យប្រើបណ្ដាញសង្គម

សមាជិកសភាបារាំងបានបោះឆ្នោតកាលពីថ្ងៃអង្គារដើម្បីហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារដែលមានអាយុក្រោម ១៥ ឆ្នាំ ដោយធ្វើឱ្យប្រទេសនេះក្លាយជាប្រទេសដំបូងគេនៅក្នុងសហភាពអឺរ៉ុបដែលដាក់ចេញនូវ

យុវជនចិនសម្រុកបង្ហោះសារ “បែកបាក់ស្នេហា” បន្ទាប់ពីរដ្ឋាភិបាលចេញច្បាប់ថ្មី ហាមឃាត់ទំនាក់ទំនងស្និទ្ធស្នាលជាមួយ AI

រដ្ឋាភិបាលចិន បានចេញបទបញ្ញត្តិថ្នាក់ជាតិចូលជាធរមានកាលពីថ្ងៃទី១៥ ខែកក្កដា កន្លងទៅ ដើម្បីការពារកុំឱ្យប្រជាជនធ្លាក់ក្នុងអន្លង់ស្នេហ៍ជាមួយ AI និងដើម្បីដោះស្រាយបញ្ហាអត្រាកំណើតទាប។

ឆ្នាំនេះកម្ពុជានៅតែជាម្ចាស់ផ្ទះរៀបចំ Miss Planet International ដដែល

កម្ពុជា​នៅតែ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​កម្មវិធី Miss Planet International ដដែល ដែល​នឹង​ធ្វើ​ឡើង​នៅ​ រោង​មហោស្រព​កោះ​ពេជ្រ​នា​វគ្គ​ផ្ដាច់ព្រ័ត្រ។ ការ​រៀបចំ​នេះ​ជួយ​ឲ្យ​កម្ពុជា​ចំណេញ​រឿង​ជាច្រើន​ទាំង​ថវិកា កេរ្តិ៍ឈ្មោះ វប្បធម៌​ប្រពៃណី

Kaylee Hottle តួស្រីក្នុងភាពយន្ត Godzilla ត្រូវបាត់បង់ជីវិតក្នុងអាយុ 18 ឆ្នាំ ដោយគ្រោះថ្នាក់ចរាចរណ៍

Kaylee Hottle តារាសម្តែងស្រីគថ្លង់ ដែលត្រូវបានស្គាល់យ៉ាងច្បាស់បំផុតតាមរយៈការសម្ដែងក្នុងខ្សែភាពយន្ត Godzilla ចំនួនពីរភាគ បានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍រថយន្តមួយកន្លែងក្នុងរដ្ឋ Maryland សហរដ្ឋអាមេរិក កាលពីព្រឹកព្រលឹមថ្ងៃអង្គារ ទី

ជប៉ុនត្រៀមមានវិធានការការពារ “សំឡេង” បុគ្គលល្បីៗពី AI

ក្នុងសម័យកាលដែល AI អាចត្រាប់តាមសំឡេងរបស់នរណាក៏បាន រហូតដល់ពេលខ្លះស្ទើរតែមិនអាចបែងចែកបានថា ជាសំឡេងពិត ឬជាសំឡេងក្លែងក្លាយ តើច្បាប់អាចការពារម្ចាស់សំឡេងបានដោយរបៀបណា?

គ្រូ​មួយ​ថ្ងៃ គ្រូ​មួយ​ជីវិត! លោកស្រី​ សុភា បុត្រឈរ ​ជូន​ប្រាក់​ ១៨​ ម៉ឺន​ដុល្លារ​ ដល់​គ្រូ​១៨​នាក់​ដែល​ធ្លាប់​បង្រៀន​កាលពីក្មេង

ដូច​ពាក្យ​ដែល​គេ​តែង​និយាយ ​គ្រូ​មួយ​ថ្ងៃ​គ្រូ​មួយ​ជិវិត ​គឺ​មន​ខុស​ពិត​មែន។ ជាក់​ស្ដែង ​លោកស្រី សុភា ​បុត្រឈរ ទោះ​ជា​ទៅ​ដល់​ទី​ណា​ក៏​មិន​ដែល​ភ្លេច​គ្រូ​បង្រៀន​ដែល​ធ្លាប់​បង្រៀន​លោក​ស្រី​កន្លង​មក​នោះ​ទេ។

BTS ចូលរួមបង្កើតប្រវត្តិសាស្ត្រក្នុងកម្មវិធី The 2026 FIFA World Cup Final Halftime Show!

ក្រុមចម្រៀងបុរស BTS បានឡើងសម្តែងនៅលើឆាកនៅ New Jersey Stadium សម្រាប់កម្មវិធី World Cup Halftime Show ជាលើកដំបូងបង្អស់ក្នុងប្រវត្តិសាស្ត្រ World Cup កំលុងពេលប្រកួតផ្តាច់ព្រ័ត្ររវាង Spain និង Argentina

Leave a Reply

Your email address will not be published.Required fields are marked *