ក្រោយចាកចេញពីផលិតកម្មជាច្រើន ពេលនេះ Jessi សម្រេចចិត្តបើកក្រុមហ៊ុនផ្ទាល់ខ្លួន

ថ្មីៗនេះសារព័ត៌មានកូរ៉េ MAEIL BUSINESS NEWSPAPAER បានរាយការណ៍ Jessi បានបង្កើតក្រុមហ៊ុនផ្ទាល់ខ្លួនមានឈ្មោះថា UNNI សម្រាប់ការចាប់ផ្ដើមក្នុងការផ្សព្វផ្សាយរបស់នាងក្នុងនាមជាសិល្បករទោល។ នៅក្នុងភាសាកូរ៉េ “UNNI” មានន័យថាបងស្រីធំ។

នៅថ្ងៃទី២០ ខែកញ្ញា ម្ចាស់បទ “Zoom”​ បានប្រកាសពីការចាប់ផ្ដើមថ្មីរបស់នាងនៅលើបណ្ដាញសង្គមអ៊ីនស្ដាក្រាមដោយក្លាយជាសិល្បករទោលស្របតាមទំនោរនៃរសជាតិតន្រ្ដីរបស់នាង។ លើសពីនេះ ក៏មានការបង្ហើបថានាងបានចុះកិច្ចសន្យាគ្រប់គ្រងជាមួយ DOD ដែលជាក្រុមហ៊ុនគ្រប់គ្រងសិល្បកររួមមានសមាជិក BTOB Eunkwang, Minhyuk, Hyunsik និង Peniel ក៏ដូចជាអតីតសមាជិក NMIXX គឺ Jini ផងដែរ។

ជាមួយគ្នានេះ DOD ក៏បានបង្ហាញការគាំទ្រទៅដល់ Jessi និងក្រុមហ៊ុន UNNI យ៉ាងពេញទំហឹងថា៖ ពួកយើងនឹងនឹងប្រឹងប្រែង​ឱ្យអស់ពីសមត្ថភាពដើម្បីគាំទ្រដល់ Jessi ដែលជាតារាចម្រៀងពោរពេញដោយទេសកោសល្យ និងសមត្ថភាពអាចប្រើប្រាស់ក្នុងវិស័យផ្សេងៗជាច្រើន ជាពិសេសគឺតន្ដ្រី។ ជាងនេះទៅទៀត ក្រុមហ៊ុននឹងអនុញ្ញាតឱ្យ​ Jessi មានសេរីភាពក្នុងការបង្ហាញពីភាពច្នៃប្រឌិតរបស់នាងក្នុងផ្នែកផលិតតន្ដ្រីទៀតផង។

គួរបញ្ជាក់ផងដែរថា នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ Jessi បានបញ្ចប់កិច្ចសន្យាជាតារាចម្រៀងក្នុងក្រុមហ៊ុន P Nation របស់កំពូលតារាចម្រៀង PSY។ លុះដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ នាងក៏បានសម្រេចចិត្តចាកចេញពីក្រុមហ៊ុន​ MORE VISON របស់​ Jay Park ផងដែរ។ ក្រោយពីក្លាយជាតារាឯករាជ្យជិត ៩ ខែកន្លងមក ពេលនេះ Jessi បានសម្រេចចិត្តបើកក្រុមហ៊ុនផ្ទាល់ខ្លួនសម្រាប់ការផ្សព្វផ្សាយសកម្មភាពទោលរបស់នាងដោយធ្វើឱ្យអ្នកគាំទ្រជាច្រើនទន្ទឹងរង់ចាំមើលការវិលត្រលប់មកវិញជាមួយនឹងគំនិតថ្មីប្លែកនៃតន្រ្ដី ជាពិសេសភាពទាក់ទាញដែលជាអត្តសញ្ញាណរបស់ Jessi តែម្ដង៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

បារាំងក្លាយជាប្រទេសដំបូងគេនៅអឺរ៉ុប ដែលចេញច្បាប់ហាមឃាត់កុមារមិនឱ្យប្រើបណ្ដាញសង្គម

សមាជិកសភាបារាំងបានបោះឆ្នោតកាលពីថ្ងៃអង្គារដើម្បីហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារដែលមានអាយុក្រោម ១៥ ឆ្នាំ ដោយធ្វើឱ្យប្រទេសនេះក្លាយជាប្រទេសដំបូងគេនៅក្នុងសហភាពអឺរ៉ុបដែលដាក់ចេញនូវ

យុវជនចិនសម្រុកបង្ហោះសារ “បែកបាក់ស្នេហា” បន្ទាប់ពីរដ្ឋាភិបាលចេញច្បាប់ថ្មី ហាមឃាត់ទំនាក់ទំនងស្និទ្ធស្នាលជាមួយ AI

រដ្ឋាភិបាលចិន បានចេញបទបញ្ញត្តិថ្នាក់ជាតិចូលជាធរមានកាលពីថ្ងៃទី១៥ ខែកក្កដា កន្លងទៅ ដើម្បីការពារកុំឱ្យប្រជាជនធ្លាក់ក្នុងអន្លង់ស្នេហ៍ជាមួយ AI និងដើម្បីដោះស្រាយបញ្ហាអត្រាកំណើតទាប។

ឆ្នាំនេះកម្ពុជានៅតែជាម្ចាស់ផ្ទះរៀបចំ Miss Planet International ដដែល

កម្ពុជា​នៅតែ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​កម្មវិធី Miss Planet International ដដែល ដែល​នឹង​ធ្វើ​ឡើង​នៅ​ រោង​មហោស្រព​កោះ​ពេជ្រ​នា​វគ្គ​ផ្ដាច់ព្រ័ត្រ។ ការ​រៀបចំ​នេះ​ជួយ​ឲ្យ​កម្ពុជា​ចំណេញ​រឿង​ជាច្រើន​ទាំង​ថវិកា កេរ្តិ៍ឈ្មោះ វប្បធម៌​ប្រពៃណី

Kaylee Hottle តួស្រីក្នុងភាពយន្ត Godzilla ត្រូវបាត់បង់ជីវិតក្នុងអាយុ 18 ឆ្នាំ ដោយគ្រោះថ្នាក់ចរាចរណ៍

Kaylee Hottle តារាសម្តែងស្រីគថ្លង់ ដែលត្រូវបានស្គាល់យ៉ាងច្បាស់បំផុតតាមរយៈការសម្ដែងក្នុងខ្សែភាពយន្ត Godzilla ចំនួនពីរភាគ បានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍រថយន្តមួយកន្លែងក្នុងរដ្ឋ Maryland សហរដ្ឋអាមេរិក កាលពីព្រឹកព្រលឹមថ្ងៃអង្គារ ទី

ជប៉ុនត្រៀមមានវិធានការការពារ “សំឡេង” បុគ្គលល្បីៗពី AI

ក្នុងសម័យកាលដែល AI អាចត្រាប់តាមសំឡេងរបស់នរណាក៏បាន រហូតដល់ពេលខ្លះស្ទើរតែមិនអាចបែងចែកបានថា ជាសំឡេងពិត ឬជាសំឡេងក្លែងក្លាយ តើច្បាប់អាចការពារម្ចាស់សំឡេងបានដោយរបៀបណា?

គ្រូ​មួយ​ថ្ងៃ គ្រូ​មួយ​ជីវិត! លោកស្រី​ សុភា បុត្រឈរ ​ជូន​ប្រាក់​ ១៨​ ម៉ឺន​ដុល្លារ​ ដល់​គ្រូ​១៨​នាក់​ដែល​ធ្លាប់​បង្រៀន​កាលពីក្មេង

ដូច​ពាក្យ​ដែល​គេ​តែង​និយាយ ​គ្រូ​មួយ​ថ្ងៃ​គ្រូ​មួយ​ជិវិត ​គឺ​មន​ខុស​ពិត​មែន។ ជាក់​ស្ដែង ​លោកស្រី សុភា ​បុត្រឈរ ទោះ​ជា​ទៅ​ដល់​ទី​ណា​ក៏​មិន​ដែល​ភ្លេច​គ្រូ​បង្រៀន​ដែល​ធ្លាប់​បង្រៀន​លោក​ស្រី​កន្លង​មក​នោះ​ទេ។

BTS ចូលរួមបង្កើតប្រវត្តិសាស្ត្រក្នុងកម្មវិធី The 2026 FIFA World Cup Final Halftime Show!

ក្រុមចម្រៀងបុរស BTS បានឡើងសម្តែងនៅលើឆាកនៅ New Jersey Stadium សម្រាប់កម្មវិធី World Cup Halftime Show ជាលើកដំបូងបង្អស់ក្នុងប្រវត្តិសាស្ត្រ World Cup កំលុងពេលប្រកួតផ្តាច់ព្រ័ត្ររវាង Spain និង Argentina

ធុញនឹងការងារពេក អ្នកបើកយន្តហោះម្នាក់ចំណាយពេលជាង ២ ម៉ោង បើកបរយន្តហោះចេញជាអក្សរថា “ខ្ញុំធុញ”

នរណាក៏ធ្លាប់មានអារម្មណ៍ធុញទ្រាន់នឹងការងារដែរ ក៏ប៉ុន្តែអ្នកបើកយន្តម្នាក់នៅក្នុងចក្រភពអង់គ្លេស បានរំសាយភាពធុញទ្រាន់នេះទៅជាស្នាដៃដ៏ប្លែកមួយ ដោយបានចំណាយពេលជាង ២ ម៉ោងនៅលើផ្ទៃមេឃដើម្បី

​កុយ អេនណា ដើរឡើងភ្នំខ្ពស់បំផុតក្នុងស្រុក បង្ហាញសម្រស់ធម្មជាតិបៃតងខៀវស្រងាត់ សត្វព្រៃកម្រៗនៃកម្ពុជា

កុយ អេនណា ជា​ការងារ​ជា​តារា​បង្ហាញ​ម៉ូដ បវរកញ្ញា ហើយ​ក៏​ត្រូវ​បាន​ទទួល​ស្គាល់​ថា​អ្នក​ធ្វើ​ដំណើរ​ផ្សងព្រេង​ស្រី​ដែល​មិន​ចេះ​ខ្លាច​ក្នុង​ការ​ធ្វើ​ដំណើរ​ថ្មើរ​ជើង​ទៅ​កាន់​រមណីយដ្ឋាន​ផ្សេង​ៗ ដើម្បី​ចូលរួម​ក្នុង​ការ​ផ្សព្វផ្សាយ​ពី​កន្លែង​ទេសចរណ៍​ខ្មែរ​គ្រប់​ខេត្ត​ក្រុង

ចង់លេងផ្លូវកាត់! បុរសកូរ៉េម្នាក់ប្រើប្រាស់វ៉ែនតាមាន AI លួចចម្លងក្នុងការប្រឡងថ្នាក់ជាតិ

រដ្ឋអាជ្ញាកូរ៉េខាងត្បូងបានចោទប្រកាន់បុរសម្នាក់ពីបទប្រើប្រាស់វ៉ែនតាឆ្លាតវៃ ដែលមានបំពាក់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដើម្បីលួចចម្លងក្នុងការប្រឡងយកវិញ្ញាបនបត្រថ្នាក់ជាតិ។ នេះជាចំណាត់ការផ្លូវ

Leave a Reply

Your email address will not be published.Required fields are marked *