សម្រាប់ ល្អហួស ដែលជាម្ចាស់មកុដ Miss Preteen Junior Idol World 2024 នោះ តែងតែធ្វើឲ្យគ្រប់គ្នា ពោលសរសើរពីរូបសម្រស់ដ៏សោភាផូរផង់ពីធម្មជាតិ បូករួមមានក្បួនថែរក្សាសម្ផស្សផ្សេងៗ ធ្វើឲ្យយុវតីរូបនេះកាន់តែលេចធ្លោឡើងពីមួយថ្ងៃទៅមួយថ្ងៃ។


កន្លងមក ល្អហួស បានថតប្រម៉ូតឲ្យសម្អាងការច្រើនរាប់មិនចង់អស់ហើយ ហើយឈុតទាំងអស់ដែលនាងស្លៀក ពិតជាទទួលបានការគាំទ្រពីអតិថិជន។ ជូរី ល្អហួស តែងតែស្ថិតក្នុងក្រសែភ្នែកម្ចាស់សម្អាងការ ហើយថ្មីៗនេះដែរកូនស្រីច្បង ដេនី ក្វាន់ ក៏បានបន្តសកម្មភាពការងារមួយនោះទៀត ដោយលើកនេះ សម្រស់ ល្អហួស រឹតតែស្រទន់។
ឈុតសម្លៀកបំពាក់ខ្មែរបុរាណដែល ជូរី ល្អហួស គ្រងឲ្យសម្អាងការមួយ ឃើញថាទាំង ឈុត និងគ្រឿងអលង្ការពិតជាស័ក្តិសមជាមួយរូបសម្រស់នាងម៉ាច់។ ជាពិសេសមកុដអប្សរាតូច ដាក់ពីលើសក់ ពិតជាស្រស់ចាំងចែង រហូតអ្នកគាំទ្រក៏បានពោលដែរថា ល្អហួស ពិតជាគ្រាប់ពេជ្រដ៏មានតម្លៃរបស់កម្ពុជាពិតៗ ដោយបានគ្រងឈុតបុរាណខ្មែរចំតួបែបនេះ។



ប៉ុន្មានថ្ងៃមុន ល្អហួស ទើបទម្លាក់បទចម្រៀងថ្មី «ម៉ាក់ឈរពីក្រោយ» ដោយមានការគាំទ្រខ្លាំង ពីសំណាក់អ្នកលេងបណ្ដាញសង្គម។ មិនត្រឹមមមាញឹករឿងចម្រៀងឡើយ Miss Preteen Junior Idol World 2024 វ័យ ១៦ ឆ្នាំរូបនេះ ក៏រវល់ខ្លាំងក្នុងការងារប្រម៉ូតផលិតផលថែរក្សាសម្រស់ផ្សេងៗបន្ថែមទៀត។
កូនស្រីច្បងអតីតតារាសម្ដែង ដេនី ក្វាន់ គឺជាតារាស្រីមួយរូបត្រូវប៉ាន់ផ្នែកថតសម្អាងការមិនថាមុខមាត់ កម្ពស់ គឺត្រូវជាមួយម៉ូដសម្លៀកបំពាក់តែម្ដង ហើយនាងក៏ជានាដការីរបាំបុរាណខ្មែរជំនាន់ថ្មី ដែលរាំបានសមសួន បំផុតមួយរូបផងដែរ៕






























































Account
Security
Favourite Content