BLACKPINK ទើបតែទទួលបានភាពជោគជ័យជាប្រវត្តិសាស្រ្តនៅលើ YouTube។

តាមរយៈ YG Entertainment វីដេអូចម្រៀង “Kill This Love” របស់ក្រុមចម្រៀងស្រី BLACKPINK បានទទួលការទស្សនាច្រើនជាង ២ពាន់លានដងនៅលើ YouTube កាលពីថ្ងៃទី៣១ ខែសីហា។ ភាពជោគជ័យមួយនេះ បាននាំឱ្យ BLACKPINK ក្លាយជាក្រុមចម្រៀង K-pop ដំបូងគេបង្អស់ដែលទទួលបានការទស្សនាលើវីដេអូចម្រៀងច្រើនជាង ២ពាន់លានដង លើសពីមួយវីដេអូ។
គួរបញ្ជាក់ថា មិនមានវីដេអូចម្រៀង K-pop ច្រើននោះទេ ដែលទទួលបានចំនួនទស្សនារហូតដល់ទៅ ២ពាន់លានដង ដោយបទ “Kill This Love” គឺជាវីដេអូចម្រៀងទី៣ ដែលទទួលបានភាពជោគជ័យកម្រិតនេះ បន្ទាប់ពី “DDU-DU DDU-DU” ដែលជាវីដេអូចម្រៀងរបស់ក្រុម BLACKPINK ដូចគ្នា និងវីដេអូចម្រៀងរបស់ PSY ដែលមានចំណងជើងថា “Gangnam Style” ដែលជាវីដេអូចម្រៀងដំបូងបង្អស់ក្នុងវិស័យ K-pop ដែលទទួលបានអ្នកទស្សនាជាង ២ពាន់លានដង។
“Kill This Love” ចេញផ្សាយជាលើកដំបូង កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ១២រំលងអាធ្រាត្រ ម៉ោងក្នុងប្រទេសកូរ៉េ ដោយភាពជោគជ័យនេះ ប្រើប្រាស់ពេលវេលាត្រឹមតែជាង ៥ឆ្នាំ និង៤ខែ តែប៉ុណ្ណោះ ៕



























Account
Security
Favourite Content