មិនធម្មតា ប៉ះគ្នាលើកដំបូងក្នុង MV បទ «ខាំ» របស់ STEP តួស្រី កុយ អេនណា ហឹរខ្លាំង ធ្វើឱ្យអ្នកមើលឡើងកម្ដៅរាងកាយស្រែកវ៉ោវគ្រប់គ្នា។ ដោយឡែក បទចម្រៀងមួយនេះត្រូវបានចាត់ទុកជារសជាតិថ្មីសម្រាប់អ្នកទាំងពីរដូចគ្នា។

បទចម្រៀងទី១ ក្នុងអាល់ប៊ុម LOVE CARDS របស់ STEP ធ្វើឱ្យអ្នកទស្សនាជក់ចិត្តជាខ្លាំង អមជាមួយតួសម្ដែងស្រីស៊ិចស៊ីបែបហឹរៗ កុយអេនណា ដែលមហាជនស្គាល់ថាជា 1st Runner Up Miss Grand Cambodia 2023។
ត្រឡប់មកជាថ្មីក្នុងបទចម្រៀងបែបស៊ីអារម្មណ៍ តារាចម្រៀងប្រចាំផលិតកម្ម Gen-Musix លោក STEP កំពុងធ្វើឱ្យអ្នកទស្សនា និងហ្វេនទទួលបានអារម្មណ៍ថ្មីប្លែកពិបាកពណ៌នា ក្នុង MV បទ «ខាំ» ដែលទើបតែទម្លាក់កាលពីល្ងាចថ្ងៃទី ២៨ ខែ សីហា ម្សិលមិញ ដោយក្នុងចម្រៀងបទនេះក៏មានការចូលរួមសម្ដែងពីសំណាក់បវរកញ្ញា អេនណា ផងដែរ។ មិនសរសើរមិនបានពិតមែន នេះជាលើកទី១សម្រាប់ អេនណា ប៉ុន្តែតារាបង្ហាញម៉ូតស៊ិចស៊ីរូបនេះលេងមួយទំហឹងធ្វើឱ្យអ្នកទស្សនាបើកភ្នែកធំៗ ចំហមាត់ ក្រោយបានឃើញការសម្ដែងរបស់នាងក្នុងបទចម្រៀងមួយនេះ។



មែនទែនទៅ សាច់ភ្លេងនៃបទចម្រៀងបានបង្កើតនូវអារម្មណ៍ពុះកញ្ជ្រោលស្រាប់ទៅ រួមបញ្ចូលតារាសម្ដែងប្រុសស្រីដែលពូកែបង្កើតនូវភាពស៊ីសង្វាក់ថែមទៀតនោះបានធ្វើឱ្យបទមួយនេះឆក់យកបេះដូងអ្នកមើលថែម១កម្រិតទៀត៕
ទស្សនាវីដេអូចម្រៀងបទ «ខាំ»





















































Account
Security
Favourite Content