​ចាំអ៊ុតមើលដំណឹងល្អ! Jisoo កំពុងចរចាលើតំណែងតួឯកស្រីក្នុងរឿងភាគថ្មី

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញា​សិប្បនិម្មិត្ត។

ថ្មីៗនេះយោងតាមសារព័ត៌មាន OSEN នៅថ្ងៃទី២៩ ខែសីហាបានឱ្យដឹងថា Jisoo ទទួលបានសំណើពីក្រុមការងារថតរឿងភាគ “Monthly Boyfriend”​ ដើម្បីសម្ដែងជាតួឯកស្រី។ ទាក់ទងនឹងបញ្ហានេះផងដែរ ក្រុមហ៊ុន BLISSOO ដែលជាភ្នាក់ងារចាត់ចែងការងារទោលរបស់ Jisoo បានប្រាប់ឱ្យដឹងថាពួកគេបានទទួលសំណើមួយនេះពិតមែន ហើយក៏កំពុងតែពិនិត្យ និងពិចារណាលើការងារថ្មីនេះផងដែរ។ អ្នកគាំទ្រជុំវិញពិភពលោកពិតជាមានអារម្មណ៍រភើបយ៉ាងខ្លាំងក្រោយពីបានដឹងដំណឹងនេះ ហើយក៏សង្ឃឹមថានាងនឹងវិលត្រលប់មកវិញឆាប់ៗផងដែរ។

គួរំឭកថាចាប់តាំងពីសម្ដែងជាតួឯកស្រីនៅក្នុងខ្សែភាពយន្ដភាគ “Snowdrop” រួចមក Jisoo សមាជិកក្រុម BLACKPINK ហាក់ស្រវាបានប្រជា​ប្រិយភាពកាន់តែខ្លាំងថែមមួយកម្រិតទៀតក្នុងអាជីពជាតារាសម្ដែង។ រឿង “Snowdrop” គឺជាខ្សែភាពយន្ដកូរ៉េដែលទទួលបានសន្ទុះនៃការគាំទ្រយ៉ាងខ្លាំងដោយរឿងនេះពិពណ៌នាពីស្នេហាក្នុងសម័យសង្គ្រាមឆ្នាំ ១៩៨៧ រវាងតួឯកប្រុសជាជនជាតិកូរ៉េខាងជើងសម្ដែងដោយតារាប្រុស Jung Hae In  ខណៈតួឯកស្រីជាកូនស្រីមន្រ្ដីកូរ៉េខាងត្បូងសម្ដែងដោយ Jisoo។

បន្ទាប់ពីទទួលបានភាពជោគជ័យមិនធម្មតាក្នុងខ្សែភាពយន្ដដំបូងរបស់ខ្លួន Jisoo ក៏ចាប់ផ្ដើមបង្ហាញខ្លួននៅក្នុងខ្សែភាពយន្ដកូរ៉េជាបន្ដបន្ទាប់ដោយនាងបានបញ្ចប់ការថតរឿងទីពីរ “Omniscient Reader’s Viewpoint” យ៉ាងជោគជ័យ។ ថ្មីៗនេះនាងក៏ទើបតែបញ្ចប់ការថតរឿងប្រភេទអភិនិហារ និងព្រឺព្រួច “Newtopia” ដែលទទួលបានចំណាប់អារម្មណ៍យ៉ាងខ្លាំងដោយមានការចូលរួមដោយតារាប្រុស Park Jung Min និង Kim Jun Han ផងដែរ។

គួរបញ្ជាក់ផងដែរថា Jisoo បានក្លាយជាសមាជិកទីបីនៃក្រុម BLACKPINK ដែលបង្កើតក្រុមហ៊ុនផ្ទាល់ខ្លួនមានឈ្មោះថា BLISSOO គ្រប់គ្រងសកម្មភាពទោលរបស់នាងដោយមាននាយកប្រតិបត្តិ Kim Jung Hoon ជាបងប្រុសរបស់នាង។ យោងតាម BLISSOO សកម្មភាពទោលរបស់ Jisoo ត្រូវបានរំពឹងថានឹងផ្ដោតលើការសម្ដែង។

ងាកមកមើលសកម្មភាពជាក្រុមវិញ បើយោងទៅតាមការប្រកាសរបស់ផលិតកម្ម YG កាលខែកក្កដាកន្លងទៅ BLACKPINK ក៏មានគម្រោងបញ្ចេញបទចម្រៀងថ្មីនៅក្នុងឆ្នាំ ២០២៥ ផងដែរ។ មិនត្រឹមតែបញ្ចេញបទចម្រៀងថ្មីប៉ុណ្ណោះទេ ឆ្នាំ ២០២៥ ក៏ជាឆ្នាំដែល BLINK ជុំវីញពិភពលោកទន្ទឹងរង់ចាំដែរដោយកំពូលក្រុមចម្រៀងនារីមួយនេះមានគម្រោងធ្វើការប្រគំតន្ដ្រីទេសចរណ៍ទៀតផង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ

ហេតុផល ៥ យ៉ាងដែលប្រជាជនខ្មែរគ្រប់រូបមិនគួររំលងការទៅទស្សនាភាពយន្ត «LOOT»

ភាពយន្តឯកសារស៊ើបអង្កេត «LOOT: ការវិលត្រឡប់មកវិញនូវរតនៈសម្បត្តិវត្ថុរបស់កម្ពុជា» ដែលលាតត្រដាងរឿងរ៉ាវប្រវត្តិសាស្ត្រដ៏សំខាន់នៃការលួចវត្ថុបុរាណ

ប្រាសាទព្រះវិហារ កំពុងសង្គ្រោះបន្ទាន់ដំណាក់កាលទី២ ក្រោយខូចខាតយ៉ាងដំណំពីសង្គ្រាមឈ្លានពាន

ក្រោយ​រង​ការ​ខូចខាត​យ៉ាង​ដំណំ​ដោយ​សារ​សង្គ្រាម​ឈ្លាន​ពាន​ពី​សំណាក់​កង​ទ័ព​សៀម ពេល​នេះ​ប្រាសាទ​ព្រះ​វិហារ​ដ៏​កម្សត់​របស់​កម្ពុជា​កំពុង​ត្រូវ​បាន​ជួយ​សង្គ្រោះ​ក្ន

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត