ក្រុមហ៊ុន CIM ដែលជាអ្នករៀបចំកម្មវិធី Miss Cambodia 2024 បានបន្ថែមវិញ្ញាសាថ្មីដល់បេក្ខនារីទាំង ២១ រូប។ វិញ្ញាសាថ្មីនោះ គឺ «Keyword Challenge» ដើម្បីវាស់ស្ទង់ពីសមត្ថភាព ចំណេះដឹង និងភាពក្លាហានរបស់អ្នកចូលរូមប្រកួតទាំងអស់។

សម្រាប់វិញ្ញាសានេះដែរ កម្មវិធីប្រកួតក្នុងស្រុកកន្លងមកមិនធ្លាប់បានបញ្ចូលឡើយ ដោយឃើញមានតែកម្មវិធី Beauty Pageant នៅបរទេសប៉ុណ្ណោះ រៀបចំវិញ្ញាសាបែបនេះ។ បេក្ខភាពទាំង ២១ រូបរបស់ Miss Cambodia ឆ្នាំនេះ នឹងបញ្ចេញសមត្ថភាព ភាពរហ័សរហួន និងដឹងពីអ្វីដែលខ្លួនត្រូវធ្វើ ដើម្បីអាចទទួលបានពិន្ទុ និងអាចឆ្លងទៅ Top 11 បាន។
មួយវិញទៀត Miss Cambodia ត្រូវពន្យល់អត្ថន័យស៊ីជម្រៅនៃពាក្យគន្លឹះសំខាន់ៗ ក្នុងវិញ្ញាសា «Keyword Challenge» នៅចំពោះមុខគណៈកម្មការជំនាញ ៧ រូប ដើម្បីឲ្យគណៈកម្មការទាំងអស់វិនិច្ឆ័យលើការបកស្រាយរបស់បេក្ខភាពនីមួយៗ ហើយក៏ដូចជាធ្វើឲ្យកម្មវិធីអាចស្វែងរកបេក្ខភាពដ៏មានសក្តានុពលបាន ក្នុងវិញ្ញាសារដ៏លំបាកថ្មី «Keyword Challenge នេះ»។
នាយកប្រតិបត្តិក្រុមហ៊ុន Cambodia International Models បានថ្លែងក្នុងថ្ងៃបើកការប្រកួតវិញ្ញាសាដ៏លំបាក «Keyword Challenge» កាលពីថ្ងៃ១៧ ខែសីហា ឆ្នាំ ២០២៤ កន្លងទៅ នៅ Hall 2 នៃរោងភាពយន្ត Legend Cinema ជាន់ទី៦ នៃផ្សារទំនើបអូឡាំព្យ៉ាម៉ល លោក ម៉ែន និមលរតន៍ ថា ត្បិត «Keyword Challenge » ជាវិញ្ញាសារថ្មី និងលំបាកក៏ពិតមែន តែក៏ជាវិធីដើម្បីឲ្យបេក្ខភាពទាំងអស់អាចពង្រឹងសមត្ថភាពខ្លួនកាន់តែខ្លាំង រហូតឈានទៅរកឃើញអ្នកដែលឆ្លើយ Keyword បានល្អជាងគេ។

គួរបញ្ជាក់ថា «Keyword Challenge» គឺជាវិញ្ញាសាថ្មីដែលមិនទាន់មានឃើញកម្មវិធីប្រកួតប្រជែងសម្រស់ក្នុងស្រុកបានធ្វើទេ ឃើញតែកម្មវិធីនៅបរទេសប៉ុណ្ណោះដាក់បញ្ចូល «Keyword Challenge» នេះ។ ក្រៅពី «Keyword Challenge» នៅមានវិញ្ញាសាច្រើនទៀតតម្រូវឲ្យបេក្ខជនទាំងអស់ត្រូវតែធ្វើដូចជាថតវីដេអូប្រម៉ូតពីតំបន់អេកូទេសចរណ៍, Photoshoot និងវិញ្ញាសារផ្សេងៗទៀត។
ចំពោះគណៈកម្មការទាំង ៧ រូប ក្នុងការកាត់សេចក្ដីវិញ្ញាសារ «Keyword Challenge» រួមមាន ងិន ម៉ារ៉ាឌី Miss Universe Cambodia 2021គ្រូបង្វឹកផ្នែក Soft Skill,លោក ម៉ែន និមលរតន៍, លោក ប្រាក់ សំណាង, កញ្ញា រ៉ាត់ ចាន់ធីតា Social media Trainer , លោក អេង ស៊ីម៉េង, កញ្ញា សុខ កាក់កា ស្ថាបនិក TBS Cosmetic Corporayion និងលោក ភឿន វណ្ណៈ។
បេក្ខភាព Miss Cambodia 2024 ត្រូវបានអ្នកគាំទ្រ និង Fan Page ជាច្រើនកត់សម្គាល់ឃើញថាមានរូបសម្រស់ស្រស់ស្អាតម្យ៉ាងម្នាក់ ហើយចំណេះដឹងទូទៅ និងផ្នែកភាសាសុទ្ធតែល្អ ស័ក្តិសមជាអ្នកតំណាងឲ្យកម្ពុជាលើឆាកអន្តរជាតិ៕


































































Account
Security
Favourite Content