សម្ងំមិនតបតជាច្រើនឆ្នាំ! លី តាវហួរ និយាយបែបនេះទៅកាន់អ្នកចូលចិត្ដរិះគន់ និងស្អប់លោក

Andy Lau ឬលី តាវហួរ ជាតារាសម្ដែងជើងចាស់ដ៏មានប្រជាប្រិយភាពម្នាក់ ហើយភាពល្បីល្បាញរបស់លោកនៅតែមានខ្លាំងមិនធម្មតា បើទោះជាបច្ចុប្បន្នលោកមានវ័យ ៦២ ឆ្នាំទៅហើយ។ មិនត្រឹមតែបន្ដថតរឿងនានា លោកក៏បានធ្វើការប្រគំតន្ដ្រីទេសចរណ៍ថែមទៀតផង។

មែនទែនទៅ បើទោះជាមានភាពល្បីល្បាញ និងមានការស្រឡាញ់គាំទ្រច្រើនពីមហាជន ប៉ុន្ដែលោកក៏ចៀសមិនផុតពីមតិរិះគន់ និងមានអ្នកស្អប់ផងដែរ។ អមជាមួយពាក្យពេចន៍សរសើរ លោកក៏ទទួលបានការរិះគន់ដូចគ្នា តែទោះជាយ៉ាងណាក្ដីលោកក៏មិនដែលរវល់ជាមួយមតិទាំងនេះឡើយ រហូតធ្វើឲ្យមតិខ្លះហួសហេតុខ្លាំង និងមានការប្រមាថដល់គ្រួសារលោកថែមទៀត។

ថ្មីៗ នេះ តារាប្រុស Andy Lau បានធ្វើការប្រគំតន្ដ្រីទេសចរណ៍របស់ខ្លួន នៅជាច្រើនតំបន់ ទាំងក្នុងប្រទេស និងក្រៅប្រទេស។ ក្នុងឱកាសនោះ លោកក៏បានឆ្លៀតនិយាយលេងកម្សាន្ដជាមួយអ្នកគាំទ្រ ដោយលោកបានសួរទៅកាន់ពួកគេថា៖ “តើអ្នកទាំងអស់គ្នាមានអារម្មណ៍ខឹងណាស់មែនទេ នៅពេលមានមនុស្សនិយាយអាក្រក់ពីខ្ញុំ?” អ្នកគាំទ្រជាច្រើន បានឆ្លើយតបថា៖ “ពិតជាខឹង។”

លោកក៏បានបន្ដថា៖ កុំខឹងពួកគេ ពួកគេបញ្ចេញមតិរិះគន់លោក ព្រោះពួកគេភ័យខ្លាច។ ពួកគេភ័យខ្លាចលោកកាន់តែមានភាពល្បីល្បាញមិនអាចទប់ជាប់។ បើលោកបន្ដមានភាពលេចធ្លោ និងល្បីល្បាញ ពួកគេនឹងកាន់តែខ្លាច និងក្ដៅក្រហាយ។ ពួកយើងនឹងធ្វើឲ្យមនុស្សទាំងនោះភ័យខ្លាចពេញមួយជីវិត។

បន្ថែមពីនេះ តារាប្រុស Andy Lau  បានបញ្ជាក់ថា លោកនឹងបន្ដមានឈ្មោះល្បី និងជោគជ័យ ចឹងមនុស្សដែលតាមរិះគន់ និងស្អប់លោក នឹងកាន់តែនៅមិនសុខ ព្រមទាំងតាមដានលោករហូត ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ជោគជ័យលំដាប់ពិភពលោក! Stray Kids ជាប់លេខ ២ ក្នុងបញ្ជីសិល្បករលក់ចម្រៀងដាច់បំផុត​ឆ្នាំ២០២៥ ជាក្រុម K-pop តែមួយគត់ក្នុងចំណោម Top 10

ក្រុមចម្រៀងខេប៉ុប Stray Kids បានជាប់ចំណាត់ថ្នាក់លេខ ២ លើតារាង Global Artist Chart ដែលបង្ហាញពីសិល្បករលក់ចម្រៀងដាច់បំផុតលើពិភពលោកឆ្នាំ ២០២៥ របស់សហព័ន្ធអន្តរជាតិនៃឧស្សាហកម្មថតសំឡេង IFPI

ជ្រះថ្លាណាស់! ហេង វិសាល និងភរិយា ចូលបច្ច័យជួយអារាមដែលរងគ្រោះដោយអគ្គិភ័យ ៥០០ដុល្លារ

អ្នក​ផលិត​មាតិកា​ក្នុង​ស្រុក ហេង វិសាល និង​ភរិយា អ្នក​នាង ជា ស្រីនា មាន​សទ្ធា​ជ្រះ​ថ្លា​ពន់​ពេក​បាន​ចូល​បច្ច័យ​ជា​ថវិកា​ចំនួន ៥០០ ដុល្លារ ដល់​អារាម​មួយ​កន្លែង​ដែល​រង​គ្រោះ​ដោយ​ភ្លើង​ឆាប​ឆេះ​ព្រៃ​កាល​ពី​ម្សិល​មិញ។

BTS គ្រោងបន្តក្រុមដល់អាយុ ៦០ឆ្នាំ មិនទៅចោល ARMY ងាយៗ

បើទោះបីជា RM និយាយថា លោកធ្លាប់មានគំនិតចង់បំបែកក្រុមជាច្រើនដង តែក្នុងកិច្ចសម្ភាសន៍ថ្មីជាមួយនឹងទស្សនាវដ្ដី GQ ដែលត្រៀមចេញផ្សាយក្នុងខែមីនា ខាងមុខ BTS បង្ហាញគោលបំណង ចង់រួមក្រុមរហូតដល់

ចូលដល់វ័យ ២១ ឆ្នាំ Nellyកូនស្រីអ្នកនាង គង់ សុជាតិ កាត់តែស្អាត កាន់តែមមាញឹក

កូនស្រី​ច្បង​របស់​ពិធី​ការិនី គង់ សុជាតិ គឺ​កញ្ញា Nelly កាន់តែ​ធំ កាន់​តែ​ស្អាត ហើយ​ក៏​កាន់តែ​កសាង​ស្នាដៃ​សិល្បៈ និង​ការ​សិក្សា​ក៏​កាន់តែ​រីកចម្រើន​ទៅ​មុខ​ផងដែរ។ ថ្មី​ៗ​នេះ ម៉ៅ សាលភាពនែលលី បាន​ឈាន​ដល់​វ័យ ២១ ឆ្នាំ

ទោះ Yoo Seung Ho ខំលាក់បាំង អង្គការមួយនៅតែទម្លាយពីទឹកចិត្តសប្បុរស ជួយដល់ឆ្មាអនាថា

បើទោះបីជា Yo Seung Ho បានស្នើសុំមិនឱ្យផ្សព្វផ្សាយជាសាធារណៈ​ក្ដី​ អង្គការជួយសង្គ្រោះសត្វមួយកន្លែង​​នៅតែទម្លាយពីទឹកចិត្តសប្បុរសរបស់លោក ដែលបានជួយចេញថ្លៃព្យាបាលសត្វអនាថាដែលមិនទាន់បានទូទាត់

បង្ហាញកំពូលតារាសម្ដែងកូរ៉េទាំង ១០ រូបដែលមានអ្នកតាមដានច្រើនជាងគេលើ Instagram ដើមឆ្នាំ ២០២៦

ស្របពេលរឿងភាគកូរ៉េគុណភាពជាច្រើនត្រូវបានចេញផ្សាយ ព្រមជាមួយបទចម្រៀង K-Pop ដែលឈរនៅលើកំពូលតារាងបន្តបន្ទាប់ ធ្វើឱ្យប្រជាប្រិយភាពតារាល្បីៗរបស់កូរ៉េនៅតែបន្តកើនឡើងជាលំដាប់។យោងតាមចំណាត់

អបអរថ្ងៃកំណើត J-Hope បរិច្ចាគថវិកាផ្ទាល់ខ្លួន ៣០០ លានវ៉ុនជួយមន្ទីរពេទ្យ​​ និងសិស្សក្រីក្រ

នៅថ្ងៃពុធ ទី១៨ ខែកុម្ភៈនេះ មន្ទីរពេទ្យ Seoul Asan បានប្រកាសថា J-Hope សមាជិកក្រុម BTS បានបរិច្ចាគថវិកាចំនួន ២០០ លានវ៉ុន (១៣៨ ០០០ ដុល្លារ) ដល់ផ្នែកពេទ្យកុមារនៃមន្ទីរពេទ្យ Seoul Asan ដើម្បីអបអរសាទរខួប

ថ្មីៗនេះក្រៅពីថតរឿងបុរាណហើយនោះ ព្រះនាង ជេនណា បានចូលរួមប្រគំតន្ត្រីមួយ ក្នុងទីក្រុងប៉េកាំងផងដែរ

ដូច​អ្នក​គាំទ្រ​ដឹង​ហើយ​ថា ព្រះនាង នរោត្តម ជេនណា ទើប​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​មាន​វត្តមាន​នៅ​ក្នុង​រឿង​ភាគ​បុរាណ​ចិន ដែល​ទើប​បញ្ចប់​ការ​ថត​កាលពី​ដើម​ខែ​កុម្ភៈ​ឆ្នាំ ២០២៦ កន្លង​ទៅ​ថ្មី​ៗ​នេះ ធ្វើឲ្យ​អ្នក​គាំទ្រ​ទ្រង់ រំភើប​ជា

ATEEZ យកឈ្នះ “បណ្តាសា ៧ ឆ្នាំ” ជាមួយពានរង្វាន់សិល្បករប្រចាំឆ្នាំ

កាលថ្ងៃទី ១៥ ខែកុម្ភៈ កន្លងទៅ ATEEZ បានបង្ហាញឥទ្ធិពលជាតារាលំដាប់ពិភពលោក ជាមួយនឹងពានរង្វាន់ចំនួន ៣ ពីកម្មវិធី Hanteo Music Awards 2025 យកឈ្នះបណ្ដាសា ៧ឆ្នាំ។

យូរៗជួបរួមគ្នាម្ដង ឱក សុគន្ធកញ្ញា និង ព្រាប សុវត្ថិ នៅតែធ្វើឲ្យហ្វេននៅតែរំភើប

ថ្មី​ៗ​នេះ​កំពូល​តារា​ប្រុស​ស្រី​២ រូប​ប្រចាំ​ប្រទេស​កម្ពុជា គឺ ឱក សុគន្ធកញ្ញា និង​លោក ព្រាប សុវត្ថិ បាន​សម្ដែង​រួម​គ្នា​ជា​ថ្មី​ម្ដង​ទៀត កាលពី​ថ្ងៃ​ទិវា​ក្ដី​ស្រលាញ់ ដោយ​ដៃគូ​ចាស់​ទាំង ២ បកស្រាយ​បទ «លះបង់​ឲ្យ​អ្នក​ទី៣» ដែល​ចេញ​

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)