មិនថាស្រឡាញ់គ្នាប៉ុណ្ណា បើគូស្នេហ៍ភ្លេចរឿង ៤ យ៉ាងនេះ មិនយូរនោះទេច្បាស់ជាដើរដល់ផ្លូវចប់

ជាការពិតពាក្យថាគូស្នេហ៍ចាំបាច់ណាស់ត្រូវតែមានពាក្យថាស្រឡាញ់ ទើបអាចកើតឡើង​បាន។ ប៉ុន្តែគ្រាន់តែពាក្យថាស្រឡាញ់មួយម៉ាត់​មិនទាន់គ្រប់គ្រាន់នៅឡើយទេ ប្រសិនបើមិនមានកត្តាផ្សេងៗរួមផ្សំបន្ថែម​ជាមួយគ្នា​ទៀត​នោះ។ ជាក់ស្ដែងថ្ងៃនេះ AMS Infotainment សូមចែករំលែក រឿង ៤ យ៉ាង ដែលគូស្នេហ៍នីមួយៗមិនគួរភ្លេច បើមិនចង់ឱ្យស្នេហាឆាប់រង្គោះរង្គើ៖

១. ភាពផ្អែមល្ហែម

ដូចដែលមនុស្សជាច្រើនធ្លាប់ធ្វើមកហើយគឺនៅពេលចាប់ផ្ដើមមានស្នេហាដំបូង ជីវិតនោះពោរពេញទៅដោយភាពផ្អែមល្ហែម ប៉ុន្តែយូរទៅភាពផ្អែមល្ហែមទាំងនោះនឹងរសាត់ទៅបន្តិចម្ដងទៅតាមពេលវេលា។ ការព្រងើយកន្តើយ និងមិនសូវបង្ហាញទង្វើយកចិត្តទុកដាក់ ប្រៀបដូចជាការរក្សាគម្លាតពីគ្នាបន្ដិចម្ដងៗរហូតអាចឈានដល់ដំណាក់កាលអស់ចិត្តរៀងខ្លួនទៀតផង។ ដូច្នេះហើយមិនថាចំណងស្នេហ៍នោះមានរយៈពេលយូរប៉ុណ្ណានោះទេ ការរក្សាភាពផ្អែមល្ហែមត្រូវតែជារឿងចាំបាច់ព្រោះវាអាចជួយញ៉ាំងឱ្យបរិយាកាសកាន់ប្រសើរជាងមុន។

២. ការលេងសើច

ជាការពិតការលេងសើចជាមួយមនុស្សជាទីស្រឡាញ់គឺប្រៀបដូចជាគ្រឿងទេសក្នុងជីវិតដែលអាចជួយដោះស្រាយបញ្ហា កាត់បន្ថយជម្លោះ និងជម្នះឧបសគ្គបានយ៉ាងមានប្រសិទ្ធភាព។ ជាងនេះទៅទៀត ការលេងសើចនេះផងដែរ គឺមិនត្រូវឱ្យជ្រុលហួសរហូតដល់គិតថាបញ្ហាទាំងអស់សុទ្ធតែងាយស្រួល និងមិនសំខាន់ឡើយ។ ដូច្នេះហើយក្នុងទំនាក់ទំនងមួយចាំបាច់ត្រូវតែមានបង្កប់​ភាពរីករាយខ្លះទើបជាការប្រសើរ។

៣. ការគោរព

មិនថារៀបការហើយ ឬត្រឹមជាសង្សារនោះទេ ការគោរពនៅតែដើរតួនាទីសំខាន់​រាល់ទំនាក់ទំនងទាំងអស់។ ការគោរពគ្នាទៅវិញទៅមកប្រៀបដូចជាការឱ្យតម្លៃ ការលើកទឹកចិត្ត និងការផ្ដល់កិត្តិយសដល់ដៃគូ ជាពិសេសពេលនៅទៅសាធារណៈ ឬ​ក្នុងចំណោមមនុស្ស​ច្រើន។ ដូច្នេះគូស្នេហ៍ទាំងអស់ត្រូវចាំថា នៅពេលដៃគូអត់ធ្មត់ និងស្រឡាញ់ខ្លាំងគឺមិនត្រូវភ្លេចខ្លួនហើយទៅប្រមាថ ឬជេរស្ដីថាឲ្យគេតាមចិត្តឡើយ។

៤. ទំនាក់ទំនង

ភាសានៃការចរចា និងពិភាក្សាគ្នាគឺជាទង្វើមួយដែលជួយឱ្យស្នេហាមួយកាន់តែមានភាពកក់ក្ដៅក៏ដូចជាបន្ថែមភាពស្និតស្នាលផងដែរ។ ជាពិសេសមិនត្រូវគិតនោះទេថាស្នេហាដែលបង្កើតឡើងមកច្រើនឆ្នាំហើយ គ្រាន់តែទំនាក់ទំនងគឺមិនសំខាន់នោះ។ ដូច្នេះក្នុងចំណងស្នេហ៍ នៅពេលខ្វះទំនាក់ទំនងគឺប្រៀបដូចជាបាត់ភាសានាំពាក្យក្នុងចិត្តមួយផ្នែកយ៉ាងធំ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

Cha Eun Woo ចេញមុខទទួលខុសត្រូវ ចំពោះរឿងអាស្រូវគេចពន្ធជាង ១៣ លានដុល្លារ

នៅថ្ងៃទី៨ ខែមេសា នេះ Cha Eun Woo បានចេញមុខបកស្រាយអំពីបញ្ហាពន្ធដារនាពេលថ្មីៗនេះ និងបានបញ្ជាក់ថា ខ្លួនបានបង់បង្គ្រប់លើប្រាក់ពន្ធ ២០ប៊ីលានវ៉ុន ឬ ១៣លានដុល្លារដែលមានបញ្ហា រួចរាល់ហើយ។

ចាប់ផ្ដើមជំពូកថ្មី Heeseung អតីតសមាជិកក្រុម ENHYPEN ប្តូរឈ្មោះទៅជា EVAN

ក្រោយចាកចេញពីក្រុម ENHYPEN តារាខេប៉ុបប្រុស Heeseung បានចាប់ផ្ដើមជំពូកថ្មីក្នុងអាជីពដដែលនេះ ដោយណែនាំខ្លួនជាសិល្បករទោល ក្រោមឈ្មោះថា EVAN។

ព្រះនាង នរោត្តម អេម៉ា នឹងសហការជាមួយ Immersion Community រៀបចំព្រឹត្តិការណ៍ពិសេសមួយនៅកម្ពុជា

ថ្មី​ៗ​នេះ​ព្រះនាង នរោត្តម អេម៉ា ដែល​ត្រូវជា​ម្ចាស់​បង​របស់​ព្រះនាង ជេនណា កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍ និង​ត្រូវ​បាន​ក្លាយ​ជា​តំណាង​នៃ​កម្ពុជា​ផង​ដែរ។ ដោយ​នៅ​ពេល​ខាង​មុខ​នេះ ទ្រង់​នឹង​សហការ​ជាមួយ Immersion

បទ «Pop Out» របស់ N.John កំពុងផ្អើលនៅកូរ៉េ ល្បីរហូតសូម្បី G-dragon ក៏ចូលចិត្ត

កាលពីម្សិលមិញនេះ ​អ្នក​គាំទ្រ​វិស័យ​ចម្រៀង K-Pop នៅ​ខ្មែរភ្ញាក់ផ្អើល ព្រោះតែ​ឃើញ​កំពូល​តារា K-Pop G-dragon បាន​ចុច Like លើ​ផុស​បទ «Pop Out» របស់ N.John។ នោះ​ក៏​ដោយសារ​តែ​មួយ​រយៈ​នេះ​តារា K-Pop ជាច្រើន​ទាំង​ស្រី​ទាំង​ប្រុស​បាន​រាំលេង

វត្ថុបុរាណខ្មែរ «ពិធី» ដែលបានប្រគល់មកវិញកំពុងដាក់បង្ហាញនៅសាលាបុរីកោះពេជ្រ

បន្ទាប់ពីការប្រារព្ធកម្មវិធីដោយជោគជ័យជាមួយការប្រគុំតន្រ្តី «Carnegie in Cambodia» ការតាំងពិព័រណ៍វត្ថុបុរាណខ្មែរ «ពិធី» នៅសាលាបុរីកោះពេជ្រ

ទំនាក់ទំនងរវាង Yeonjun និង Soobin ធ្លាប់រកាំរកូស តែបាន RM ជាអ្នកជួយណែនាំឱ្យត្រូវរ៉ូវគ្នាវិញ

Yeonjun និង Soobin សមាជិកក្រុម Tomorrow X Together (TXT) បានទម្លាយឱ្យដឹងថា ពួកគេធ្លាប់ឆ្លងកាត់ដំណាក់កាលរកាំរកូស និងមិនសូវចុះសម្រុងនឹងគ្នាក្នុងទំនាក់ទំនងមិត្តភាព ប៉ុន្តែពួកគេអាចជម្នះវា

រឿង Painter of the Night បញ្ចប់ដំណាក់កាលថតជាស្ថាពរ ត្រៀមចាក់បញ្ចាំងឆាប់ៗនេះ

ប្រលោមលោករូបភាព BL រឿង Painter of the Night ដែលបានផលិតចេញជារឿងភាគខ្នាតខ្លី បានបញ្ចប់ការថតជាស្ថាពរ ខណៈគ្រោងចាក់បញ្ចាំងក្នុងពេលឆាប់ៗខាងមុខ។

មិនដែលរំលង! ឱក សុគន្ធកញ្ញា តែងថតទេវតារៀងរាល់ឆ្នាំមិនដែលខាន

ឱក សុគន្ធកញ្ញា ជា​តារា​ស្រី​​ដែល​តែងតែ​ត្រូវ​បាន​គេ​កោតសរសើរ​ពី​ការ​ស្លៀកពាក់​បាន​ស្អាត​បំផុត ពិសេស​ក្នុង​ឈុត​បុរាណ។ ក្នុង​នោះ ការ​គ្រង​ឈុត​ជា​តួអង្គ​ទេវតា​ឆ្នាំ​ថ្មី រៀងរាល់​ឆ្នាំ ក៏​តែង​តែ​លេចធ្លោ​ជាង​តារា​ស្រី​ណា​ទាំងអស់

កម្ពុជា ទទួលបានសមុច្ច័យ ២០ រូបពីអ្នកកាន់កាប់ឯកជននៅតំបន់អាស៊ី

មុន​នេះ ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ បាន​បង្ហោះ​ជូន​ដំណឹង​លើ​ផេក​ផ្លូវ​ការ ពី​ការ​វិល​ត្រឡប់​នៃ​វត្ថុ​បុរាណ​ខ្មែរ​ចំនួន ២០ រូប​មក​កាន់​មាតុភូមិ​កំណើត ពោល​គឺ​ប្រទេស​កម្ពុជា ក្រោយ​ឃ្លាត​ចាក​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)