មើលជ្រុងណាក៏ស្អាតគ្មានទាស់តារាស្រី SK លេង​ឈុតខ្មៅវាលចំហៀងតិចៗ តែចាំងចែងសម្រស់ឆ្វាច

​​តារា​ស្រី​ចម្រៀងប្រចាំ​ផលិតកម្ម​ Gen Music ​កញ្ញា​ SK ​មហាជន​ប្រាកដ​ជា​បាន​​​ស្គាល់​រួច​មក​ហើយ​ថា​តារា​ស្រី​​វ័យ​ក្មេង​រូប​នេះ​ តែង​បង្ហាញ​ស្ទីល​ថត​រូប​​ប្លែក​ៗ​ និង​ទាក់​ទាញ​ជា​ច្រើន​នៅ​លើ​​បណ្ដាញ​សង្គម​​។​ ដោយ​ឡែក ​ថ្មី​ៗ​នេះ​រូប​ច្រើន​សន្លឹក​របស់​កញ្ញា​នៅ​ក្នុង​ឈុត​ពណ៌​ខ្មៅ​បែប​ហឹរ​ៗ​​ត្រូវ​បាន​ចែក​រំលែក​ពេញ​បណ្ដាញ​សង្គម​ថែម​ទាំង​ទទួល​បាន​ការ​សរសើរ​​ព្រោងព្រាត​ទៀត​ផង​។​

ជា​ការ​ពិត​ តារា​ពន្លក​ថ្មី​របនេះហាក់​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​រាល់​ពេល​ដែល​បង្ហោះ​រូប​នៅ​លើ​គណនី​ផ្ទាល់​របស់នាងក៏​​ព្រោះ​​តែ​អំណោយ​ផល​ពី​ធម្មជាតិ​លើ​រូបរាង​ និង​ទម្រង់​មុខ​បែប​កូន​កាត់​នេះ​តែ​ម្ដង​។​

ជាក់​ស្ដែង​ នា​ថ្ងៃ​ម្សិលមិញ​​តារា​ស្រី​​វ័យ ​២០ ​ឆ្នាំ​ស្ដើង​រូប​នេះ​បាន​បង្ហោះ​រូបថត​ច្រើន​សន្លឹក​នៅ​ក្នុង​ឈុត​ពណ៌​ខ្មៅ​ដៃ​តូច​បង្ហាញ​សាច់​​​​ និង​រាង​ដ៏​ស្រឡូន ​ជាមួយ​ទម្រង់​មុខ​បែបស្មើ​ៗ​របស់​នាង​តែ​​ឆក់​បាន​បេះ​មហាជន​អ្នក​គាំទ្រ​របស់​កញ្ញា​មិន​តិច​នាក់​នោះ​ទេ​។​ SK ត្រូវ​បាន​ចាត់​ទុក​ជា​តារា​ស្រី​ដែល​ពូកែ​លេង​ស្ទីល​ក្នុង​ការ​ស្លៀក​ពាក់​ និង​ថត​រូប​ ខណៈ​រូប​ជា​ច្រើន​របស់​ម្ចាស់​បទ «Be Myself» តែង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ក៏​ដូច​ជា​ការ​សរសើរ​​ពី​សំណាក់​ប្រិយមិត្ត​អ្នក​គាំទ្រ​របស់​កញ្ញា​ផ្ទាល់។

គួរបញ្ចាក់ថា រូប​ទាំង​នេះដែរ​ក៏​កំពុង​ត្រូវ​បាន​មហាជន​ចែក​រំលែកបេញហ្វេសបុក ភ្ជាប់ជាមួយពាក្យពេចន៍សរសើរ​នូវរូបរាង​ដ៏​ស្រឡូន​ ​ស្អាត​របស់​ស្រី​ស្រស់​រូប​នេះ​ផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ហេតុផលគួរឱ្យភ្ញាក់ផ្អើលដែល Madonna, Shakira, BTS និង Justin Bieber មិនទទួលបានប្រាក់ឈ្នួលសូម្បី ១ ដុល្លារពីការសម្ដែងនៅ World Cup

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រដែលការប្រកួតផ្តាច់ព្រ័ត្រ FIFA World Cup ឆ្នាំ 2026 បានបង្ហាញនូវកម្មវិធីសម្តែងពេលសម្រាកពាក់កណ្តាលតង់តាមបែប Super Bowl។ ខណៈដែលអេស្ប៉ាញ និងអាហ្សង់ទីនចាកចេញពី

ស្ថានីយប៉ូលិសចិន ទទួលចិញ្ចឹមឆ្មាគ្មានផ្ទះសម្បែង និងឱ្យធ្វើជា «ប៉ូលិសឆ្មា» ជួយចាប់សត្វកណ្តុរ

ស្ថានីយប៉ូលិសជាច្រើននៅប្រទេសចិន បានចាប់ផ្តើមទទួលចិញ្ចឹមសត្វឆ្មាគ្មានផ្ទះសម្បែងដែលត្រាច់ចរតាមដងផ្លូវជិតស្ថានីយ និងបានធ្វើការតែងតាំងក្រៅផ្លូវការឱ្យឆ្មាទាំងនេះធ្វើជា «ប៉ូលិសឆ្មា» ប្រចាំការនៅតាមស្ថានីយ

យុវជន Gen Z ចិនយកសម្លៀកបំពាក់បុរាណ ជាការរត់គេចពីភាពហត់នឿយនឹងពិភពបច្ចុប្បន្ន

ការរស់នៅក្នុងសង្គមដែលទីផ្សារការងារមានការប្រកួតប្រជែងកាន់តែខ្លាំង ជាការដាក់សម្ពាធលើបញ្ហាសេដ្ឋកិច្ច រហូតដល់ប្រជាជនចិនជាច្រើនបានសម្រេចចិត្តពន្យារពេលរៀបការ និងមានកូន ទុក្ខលំបាកទាំងនេះបានរុញច្រានឱ្យឧស្សាហកម្មសម្លៀកបំពាក់

មណ្ឌលវិបស្សនាខេត្តកំពង់ឆ្នាំង ដែល ហេង វិសាល និងគ្រួសារប្រគេនដី ៤ ហិកតា ពេលនេះរៀបចំបុកគ្រឹះសាងសង់ហើយ

កាលពី​ប៉ុន្មាន​ខែ​មុន​អ្នក​បង្កើត​មាតិកា​ ហេង វិសាល និង​គ្រួសារ បាន​ប្រគេន​ដី ៤ ហិកតា​ដល់​ព្រះ​សង្ឃ ដើម្បី​កសាង​មណ្ឌល​វិបស្សនា​ថ្មី ដើម្បី​ជា​ប្រយោជន៍​ដល់​សង្គម និង​ជួយ​ឲ្យ​មនុស្ស​ម្នា​ជាច្រើន​មាន​ពេល​គ្រប់​គ្រាន់​ជាមួយ​

បារាំងក្លាយជាប្រទេសដំបូងគេនៅអឺរ៉ុប ដែលចេញច្បាប់ហាមឃាត់កុមារមិនឱ្យប្រើបណ្ដាញសង្គម

សមាជិកសភាបារាំងបានបោះឆ្នោតកាលពីថ្ងៃអង្គារដើម្បីហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារដែលមានអាយុក្រោម ១៥ ឆ្នាំ ដោយធ្វើឱ្យប្រទេសនេះក្លាយជាប្រទេសដំបូងគេនៅក្នុងសហភាពអឺរ៉ុបដែលដាក់ចេញនូវ

យុវជនចិនសម្រុកបង្ហោះសារ “បែកបាក់ស្នេហា” បន្ទាប់ពីរដ្ឋាភិបាលចេញច្បាប់ថ្មី ហាមឃាត់ទំនាក់ទំនងស្និទ្ធស្នាលជាមួយ AI

រដ្ឋាភិបាលចិន បានចេញបទបញ្ញត្តិថ្នាក់ជាតិចូលជាធរមានកាលពីថ្ងៃទី១៥ ខែកក្កដា កន្លងទៅ ដើម្បីការពារកុំឱ្យប្រជាជនធ្លាក់ក្នុងអន្លង់ស្នេហ៍ជាមួយ AI និងដើម្បីដោះស្រាយបញ្ហាអត្រាកំណើតទាប។

ឆ្នាំនេះកម្ពុជានៅតែជាម្ចាស់ផ្ទះរៀបចំ Miss Planet International ដដែល

កម្ពុជា​នៅតែ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​កម្មវិធី Miss Planet International ដដែល ដែល​នឹង​ធ្វើ​ឡើង​នៅ​ រោង​មហោស្រព​កោះ​ពេជ្រ​នា​វគ្គ​ផ្ដាច់ព្រ័ត្រ។ ការ​រៀបចំ​នេះ​ជួយ​ឲ្យ​កម្ពុជា​ចំណេញ​រឿង​ជាច្រើន​ទាំង​ថវិកា កេរ្តិ៍ឈ្មោះ វប្បធម៌​ប្រពៃណី

Kaylee Hottle តួស្រីក្នុងភាពយន្ត Godzilla ត្រូវបាត់បង់ជីវិតក្នុងអាយុ 18 ឆ្នាំ ដោយគ្រោះថ្នាក់ចរាចរណ៍

Kaylee Hottle តារាសម្តែងស្រីគថ្លង់ ដែលត្រូវបានស្គាល់យ៉ាងច្បាស់បំផុតតាមរយៈការសម្ដែងក្នុងខ្សែភាពយន្ត Godzilla ចំនួនពីរភាគ បានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍រថយន្តមួយកន្លែងក្នុងរដ្ឋ Maryland សហរដ្ឋអាមេរិក កាលពីព្រឹកព្រលឹមថ្ងៃអង្គារ ទី

ជប៉ុនត្រៀមមានវិធានការការពារ “សំឡេង” បុគ្គលល្បីៗពី AI

ក្នុងសម័យកាលដែល AI អាចត្រាប់តាមសំឡេងរបស់នរណាក៏បាន រហូតដល់ពេលខ្លះស្ទើរតែមិនអាចបែងចែកបានថា ជាសំឡេងពិត ឬជាសំឡេងក្លែងក្លាយ តើច្បាប់អាចការពារម្ចាស់សំឡេងបានដោយរបៀបណា?

គ្រូ​មួយ​ថ្ងៃ គ្រូ​មួយ​ជីវិត! លោកស្រី​ សុភា បុត្រឈរ ​ជូន​ប្រាក់​ ១៨​ ម៉ឺន​ដុល្លារ​ ដល់​គ្រូ​១៨​នាក់​ដែល​ធ្លាប់​បង្រៀន​កាលពីក្មេង

ដូច​ពាក្យ​ដែល​គេ​តែង​និយាយ ​គ្រូ​មួយ​ថ្ងៃ​គ្រូ​មួយ​ជិវិត ​គឺ​មន​ខុស​ពិត​មែន។ ជាក់​ស្ដែង ​លោកស្រី សុភា ​បុត្រឈរ ទោះ​ជា​ទៅ​ដល់​ទី​ណា​ក៏​មិន​ដែល​ភ្លេច​គ្រូ​បង្រៀន​ដែល​ធ្លាប់​បង្រៀន​លោក​ស្រី​កន្លង​មក​នោះ​ទេ។