លោកជំទាវ ដួងច័ន្ទ ប្រកាសស្វែងរកហាងលក់ម្ហូបខ្មែរក្នុងខេត្តសៀមរាប ដើម្បីចុះថត និងជួយប្រូម៉ូតដោយមិនគិតប្រាក់ឡើយ ដែលជាចូលរួមចំណែកជួយដល់បងប្អូនប្រជាជនខ្មែររស់នៅ និងប្រកបអាជីវកម្មក្នុងខេត្តទេសចរណ៍មួយនេះ។

ម្សិលមិញនេះ ម្ដាយមីង ស្រីនា ដែលគ្រប់គ្នាធ្លាប់បានស្គាល់ និងតែងហៅថា យាយ តយ បានបង្ហោះ Status នៅលើបណ្ដាញសង្គមស្វែងរកហាងអាហារខ្មែរនៅក្នុងខេត្តសៀមរាប ក្នុងគោលបំណងជួយផ្សព្វផ្សាយ ដើម្បីឱ្យមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមក៏ដូចជាបងប្អូនប្រជាជនខ្មែរបានស្គាល់ និងមកទទួលយករសជាតិអាហារខ្មែរនៅលើទឹកដីអច្ឆរិយមួយនេះ។ ក្នុងការជួយផ្សព្វផ្សាយនេះដែរ យាយ តយ ផ្ទាល់ក៏បានបញ្ជាក់បន្ថែមថា ការប្រូម៉ូតនេះគឺ Free ក្នុងន័យនោះដែរ លោកជំទាវបានបង្ហាញទឹកចិត្តក្នុងនាមជាជនជាតិខ្មែរដូចគ្នាដែលស្រលាញ់រាប់អាន និងចេះជួយយកអាសាគ្នាទៅវិញទៅមក។



សម្រាប់បងប្អូនអាជីវករដែលចង់ឱ្យអ្នកជំនួញអនឡាញ យាយ តយ ជួយផ្សព្វផ្សាយដោយឥតគិតថ្លៃ អាចធ្វើការទំនាក់ទំនងដោយផ្ទាល់តាមរយៈឆាតនៅក្នុងហ្វេសបុក ស្រួលគាត់បានចុះទៅដល់ទីតាំងដោយផ្ទាល់ផងដែរ៕
























Account
Security
Favourite Content