ត្រឹមរូបមួយសន្លឹករបស់កំពូលតារាចម្រៀងលេចធ្លោ ទេព បូព្រឹក្ស ក៏អាចទាក់ចិត្តមហាជន និងហ្វេនឱ្យចូលខមិនសរសើរ និងទស្សន៍ទាយ MV ដែលអ្នកនាងនឹងទម្លាក់នាពេលឆាប់ៗខាងមុខនេះដែរ ។

ថ្មីៗនេះ ទេព បូព្រឹក្ស បានទម្លាក់រូបថត ១សន្លឹកក្នុងទម្រង់តុបតែងដូចមនុស្សក្រៅភពជាមួយ Background វាលខ្សាច់នៅខាងក្រោយ ។ រូបថតមួយសន្លឹកនេះដែរបានធ្វើឱ្យមហាជនអ្នកគាំទ្រមានការភ្ញាក់ផ្អើល ព្រមទាំងទន្ទឹងរងចាំការមកដល់នៃ MV ថ្មីរបស់តារាចម្រៀងស្រីល្បីឈ្មោះរូបនេះថែមទៀតផង។ មិនតែប៉ុណ្ណោះអក្សរ «DRAMA QUEEN» ដែលសរសើរបែបធំៗពីក្រោយរូបភាពថ្មីស្រឡាងមួយនេះកាន់តែធ្វើឱ្យមហាជនដាក់ការសង្ស័យបន្ថែមទៀតជាឈ្មោះបទចម្រៀងថ្មីរបស់តារាស្រីនិយមស្ទីល៍ប្លែក ទេព បូព្រឹក្ស ឬគ្រាន់តែជាផ្នែកណាមួយក្នុងសាច់បទចម្រៀង ឬបែបណានោះគឺកំពុងស្ថិតក្នុងការទស្សន៍ទាយ និងទន្ទឹងរងចាំទាំងអស់។

យ៉ាងណាមិញ ទម្រាំចេញបានរូបមួយសន្លឹកដែលធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍ព្រោងព្រាតមួយនេះមានការចូលរួមការងារដោយផ្ទាល់ពី ណុបដាណេ សម្អាងការ និង Mu Zu Make up ។

គួរឱ្យដឹងដែរថា អ្នកនាង ទេព បូព្រឹក្ស ទើបតែបញ្ចប់បេសកកម្មមួយដ៏ធំនៃការថត MV បទ «ទេវរាជ» ដែលមានការចូលរួមទស្សនាយ៉ាងច្រើនកុះករពីសំណាក់អ្នកគាំទ្រ និងបណ្ដាអ្នកសិល្បៈជាច្រើន ។ បញ្ចាក់បន្តិចដែរថា រាល់ MV របស់អ្នកនាង ទេព បូព្រឹក្ស តែងទទួលបានការគាំទ្រយ៉ាងផុលផុសទាំងក្នុង និងក្រៅស្រុក៕























Account
Security
Favourite Content