បង្ហាញខ្លួនក្នុងពាណិជ្ជកម្មថ្មី GongYoo និង Lee DongWook ត្រូវអ្នកគាំទ្រទទូចសុំឲ្យសម្ដែងរឿងរួមគ្នាម្ដងទៀត

វិលត្រឡប់មកថតស្ប៉តពាណិជ្ជកម្មរួមគ្នាសារជាថ្មី តារាសម្ដែងប្រុស GongYoo និង Lee DongWook បានធ្វើឲ្យអ្នកគាំទ្រជាច្រើនរំភើបចិត្ដ ជាពិសេសមិត្ដភាពដ៏ល្អរវាងអ្នកទាំងពីរ តែងជាប្រធានបទត្រូវគេនិយាយពេញបណ្ដាញសង្គម។

ថ្មីៗ នេះ តារាសម្ដែងប្រុស GongYoo និង Lee DongWook បានបង្ហាញខ្លួនជាមួយគ្នាម្ដងទៀតក្នុងពាណិជ្ជកម្មរបស់ក្រុមហ៊ុន SK Enmove ជាក្រុមហ៊ុនផលិតប្រេងសម្រាប់រថយន្ដក្នុងប្រទេសកូរ៉េខាងត្បូង។ វត្ដមានរបស់អ្នកទាំងពីររួមគ្នាម្ដងទៀត បានក្លាយជាប្រធានបទត្រូវគេយកមកពិភាក្សាម្ដងទៀតលើបណ្ដាញសង្គម។ អ្នកទាំងពីរបានបង្ហាញពីភាពស្និទ្ធស្នាល និងត្រូវរ៉ូវគ្នាយ៉ាងខ្លាំង។

ជាមួយគ្នាដែរ ឃើញដូច្នេះ អ្នកគាំទ្រជាច្រើនលើបណ្ដាញសង្គមបានទទូចសុំឲ្យអ្នកពីរចាប់ដៃគ្នាសម្ដែងរឿងម្ដងទៀត ព្រោះវានឹងក្លាយជាកាដូដល់ពិសេសមួយសម្រាប់អ្នកគាំទ្រប្រសិនបើអ្នកទាំងពីរពិតជាទទួលសម្ដែងរឿងជាមួយគ្នា។  

បកត្រឡប់ទៅខែ មីនា ឆ្នាំ ២០២៤ អ្នកទាំងពីរត្រូវបានគេប្រទះឃើញទៅទស្សនាកម្មវិធីកីឡា បេស្បល MBC Seoul Series ជាមួយគ្នា ដោយកម្មវិធីនោះ ភាគច្រើនសុទ្ធសឹងជាគូស្នេហ៍ល្បីៗ ក្នុងប្រទេសកូរ៉េខាងត្បូងទៅចូលរួមទស្សនា។ មិនតែប៉ុណ្ណោះពពួកគេថែមទាំងបានពាក់អាវដូចគ្នាថែមទៀត ដែលទង្វើទាំងនេះពិតជាធ្វើឲ្យអ្នកគាំទ្រជាច្រើនស្ងប់ស្ងែងពីចំណងមិត្ដភាពដ៏ស្អិតល្មួតរបស់អ្នកទាំងពីរ។

គួរបញ្ជាក់ថា តារាប្រុស GongYoo និង Lee DongWook បានសហការគ្នាក្នុងរឿង “Goblin: The Lonely Great God” ក្នុងឆ្នាំ ២០១៦-២០១៧ ហើយជាបន្ដបន្ទាប់អ្នកទាំងពីរនៅតែរំឭកពីគ្នា និងបន្ដរាប់អានគ្នា។ ជារឿយៗ អ្នកទាំងពីរថែមទាំងលេចមុខនៅជាមួយគ្នា និងថែមថតពាណិជ្ជកម្មរួមគ្នា និងបានចូលរួមកម្មវិធីទទួលពានង្វាន់រួមគ្នាកាលពីចុងឆ្នាំ ២០២៣។ ចំណងមិត្ដភាពស្អិតល្មួតរយៈពេលជាង ៨ ឆ្នាំរបស់អ្នកទាំងពីរ នៅតែធ្វើឲ្យអ្នកគាំទ្ររំជួលចិត្ដ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ហេតុផលគួរឱ្យភ្ញាក់ផ្អើលដែល Madonna, Shakira, BTS និង Justin Bieber មិនទទួលបានប្រាក់ឈ្នួលសូម្បី ១ ដុល្លារពីការសម្ដែងនៅ World Cup

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រដែលការប្រកួតផ្តាច់ព្រ័ត្រ FIFA World Cup ឆ្នាំ 2026 បានបង្ហាញនូវកម្មវិធីសម្តែងពេលសម្រាកពាក់កណ្តាលតង់តាមបែប Super Bowl។ ខណៈដែលអេស្ប៉ាញ និងអាហ្សង់ទីនចាកចេញពី

ស្ថានីយប៉ូលិសចិន ទទួលចិញ្ចឹមឆ្មាគ្មានផ្ទះសម្បែង និងឱ្យធ្វើជា «ប៉ូលិសឆ្មា» ជួយចាប់សត្វកណ្តុរ

ស្ថានីយប៉ូលិសជាច្រើននៅប្រទេសចិន បានចាប់ផ្តើមទទួលចិញ្ចឹមសត្វឆ្មាគ្មានផ្ទះសម្បែងដែលត្រាច់ចរតាមដងផ្លូវជិតស្ថានីយ និងបានធ្វើការតែងតាំងក្រៅផ្លូវការឱ្យឆ្មាទាំងនេះធ្វើជា «ប៉ូលិសឆ្មា» ប្រចាំការនៅតាមស្ថានីយ

យុវជន Gen Z ចិនយកសម្លៀកបំពាក់បុរាណ ជាការរត់គេចពីភាពហត់នឿយនឹងពិភពបច្ចុប្បន្ន

ការរស់នៅក្នុងសង្គមដែលទីផ្សារការងារមានការប្រកួតប្រជែងកាន់តែខ្លាំង ជាការដាក់សម្ពាធលើបញ្ហាសេដ្ឋកិច្ច រហូតដល់ប្រជាជនចិនជាច្រើនបានសម្រេចចិត្តពន្យារពេលរៀបការ និងមានកូន ទុក្ខលំបាកទាំងនេះបានរុញច្រានឱ្យឧស្សាហកម្មសម្លៀកបំពាក់

មណ្ឌលវិបស្សនាខេត្តកំពង់ឆ្នាំង ដែល ហេង វិសាល និងគ្រួសារប្រគេនដី ៤ ហិកតា ពេលនេះរៀបចំបុកគ្រឹះសាងសង់ហើយ

កាលពី​ប៉ុន្មាន​ខែ​មុន​អ្នក​បង្កើត​មាតិកា​ ហេង វិសាល និង​គ្រួសារ បាន​ប្រគេន​ដី ៤ ហិកតា​ដល់​ព្រះ​សង្ឃ ដើម្បី​កសាង​មណ្ឌល​វិបស្សនា​ថ្មី ដើម្បី​ជា​ប្រយោជន៍​ដល់​សង្គម និង​ជួយ​ឲ្យ​មនុស្ស​ម្នា​ជាច្រើន​មាន​ពេល​គ្រប់​គ្រាន់​ជាមួយ​

បារាំងក្លាយជាប្រទេសដំបូងគេនៅអឺរ៉ុប ដែលចេញច្បាប់ហាមឃាត់កុមារមិនឱ្យប្រើបណ្ដាញសង្គម

សមាជិកសភាបារាំងបានបោះឆ្នោតកាលពីថ្ងៃអង្គារដើម្បីហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារដែលមានអាយុក្រោម ១៥ ឆ្នាំ ដោយធ្វើឱ្យប្រទេសនេះក្លាយជាប្រទេសដំបូងគេនៅក្នុងសហភាពអឺរ៉ុបដែលដាក់ចេញនូវ

យុវជនចិនសម្រុកបង្ហោះសារ “បែកបាក់ស្នេហា” បន្ទាប់ពីរដ្ឋាភិបាលចេញច្បាប់ថ្មី ហាមឃាត់ទំនាក់ទំនងស្និទ្ធស្នាលជាមួយ AI

រដ្ឋាភិបាលចិន បានចេញបទបញ្ញត្តិថ្នាក់ជាតិចូលជាធរមានកាលពីថ្ងៃទី១៥ ខែកក្កដា កន្លងទៅ ដើម្បីការពារកុំឱ្យប្រជាជនធ្លាក់ក្នុងអន្លង់ស្នេហ៍ជាមួយ AI និងដើម្បីដោះស្រាយបញ្ហាអត្រាកំណើតទាប។

ឆ្នាំនេះកម្ពុជានៅតែជាម្ចាស់ផ្ទះរៀបចំ Miss Planet International ដដែល

កម្ពុជា​នៅតែ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​កម្មវិធី Miss Planet International ដដែល ដែល​នឹង​ធ្វើ​ឡើង​នៅ​ រោង​មហោស្រព​កោះ​ពេជ្រ​នា​វគ្គ​ផ្ដាច់ព្រ័ត្រ។ ការ​រៀបចំ​នេះ​ជួយ​ឲ្យ​កម្ពុជា​ចំណេញ​រឿង​ជាច្រើន​ទាំង​ថវិកា កេរ្តិ៍ឈ្មោះ វប្បធម៌​ប្រពៃណី

Kaylee Hottle តួស្រីក្នុងភាពយន្ត Godzilla ត្រូវបាត់បង់ជីវិតក្នុងអាយុ 18 ឆ្នាំ ដោយគ្រោះថ្នាក់ចរាចរណ៍

Kaylee Hottle តារាសម្តែងស្រីគថ្លង់ ដែលត្រូវបានស្គាល់យ៉ាងច្បាស់បំផុតតាមរយៈការសម្ដែងក្នុងខ្សែភាពយន្ត Godzilla ចំនួនពីរភាគ បានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍រថយន្តមួយកន្លែងក្នុងរដ្ឋ Maryland សហរដ្ឋអាមេរិក កាលពីព្រឹកព្រលឹមថ្ងៃអង្គារ ទី

ជប៉ុនត្រៀមមានវិធានការការពារ “សំឡេង” បុគ្គលល្បីៗពី AI

ក្នុងសម័យកាលដែល AI អាចត្រាប់តាមសំឡេងរបស់នរណាក៏បាន រហូតដល់ពេលខ្លះស្ទើរតែមិនអាចបែងចែកបានថា ជាសំឡេងពិត ឬជាសំឡេងក្លែងក្លាយ តើច្បាប់អាចការពារម្ចាស់សំឡេងបានដោយរបៀបណា?

គ្រូ​មួយ​ថ្ងៃ គ្រូ​មួយ​ជីវិត! លោកស្រី​ សុភា បុត្រឈរ ​ជូន​ប្រាក់​ ១៨​ ម៉ឺន​ដុល្លារ​ ដល់​គ្រូ​១៨​នាក់​ដែល​ធ្លាប់​បង្រៀន​កាលពីក្មេង

ដូច​ពាក្យ​ដែល​គេ​តែង​និយាយ ​គ្រូ​មួយ​ថ្ងៃ​គ្រូ​មួយ​ជិវិត ​គឺ​មន​ខុស​ពិត​មែន។ ជាក់​ស្ដែង ​លោកស្រី សុភា ​បុត្រឈរ ទោះ​ជា​ទៅ​ដល់​ទី​ណា​ក៏​មិន​ដែល​ភ្លេច​គ្រូ​បង្រៀន​ដែល​ធ្លាប់​បង្រៀន​លោក​ស្រី​កន្លង​មក​នោះ​ទេ។