តារាកូនកាត់ខ្មែរ-បារាំង Mélia Constantin កំពុងបង្កព្យុះភ្លៀងនៅក្នុងពិភពសិល្បៈខ្មែរនាពេលបច្ចុប្បន្ននេះ។ ក្រៅពីត្រៀមសម្ពោធស្នាដៃខ្សែភាពយន្តខ្នាតធំដំបូងហើយនោះ មាលា ក៏មមាញឹកក្នុងការថត TVC ឲ្យប្រេនធំៗទៀតផង។



តារាស្រីរូបនេះ កំពុងកសាងកេរ្តិ៍ឈ្មោះក្នុងវិស័យភាពយន្ត ដើរម៉ូដ ហើយថ្មីៗនេះក៏លេចឮថាកញ្ញាអាចនឹងដាក់ពាក្យចូលរួមប្រកួតកម្មវិធីបវរកញ្ញាណាមួយផងដែរ ហើយសាមីខ្លួនមិនទាន់បានទម្លាយថា នោះគ្រាន់តែជាពាក្យចចាមអារ៉ាម ឬយ៉ាងណានោះទេ តែហ្វេនៗ និងអ្នកពាក់ព័ន្ធនឹងវិស័យបវរកញ្ញាជាច្រើនតែងទទូចឲ្យ មាលា ចូលប្រកួតកម្មវិធី Beauty Pageant។
មាលា ជាតារាស្រីម្នាក់ដែលមានរសនិយមតុបតែងខ្លួនបានយ៉ាងស័ក្ដិសមគ្រប់ពេល សូម្បីតែការស្លៀកពាក់ជាប្រចាំក៏នាងជ្រើសរើសម៉ូដបានសមរូបសមរាង។ ជាពិសេសស្ទីល៍ Crop Top ដែលតារាកូនកាត់ខ្មែរ-បារាំងរូបនេះ ឧស្សាហ៍ស្លៀកពាក់មិនថាពេលដើរលេង ឬថតផ្សេងៗឡើយ រូបភាពដែលចេញមកមួយៗបាន Like, share ព្រមទាំងបញ្ចេញមតិសរសើររូបសម្រស់ Mélia Constantin ថាស្អាត និងទាក់ទាញឲ្យគេចង់យកស្ទីល៍តាម។
ដោយសារតែរូបរាងស្រឡូន ក្បាលពោះរាបស្មើ ស្ទីល៍ Crop Top ស៊ីគ្នាជាមួយនាងបំផុត បើទោះជាឈុតនោះមើលទៅធម្មតាៗ តែ Mélia ស្លៀកពាក់ មើលទៅគ្មានកន្លែងទាស់ បូករួមទាំងស្បែកម៉ត់រលោងមួយមុខទៀតនោះ ស្អាតគ្មានពាក្យបរិយាយ។ បើទោះជា style នោះសាមញ្ញ តែនាងចាយរាងបានយ៉ាងហំ ដោយការតុបតែងសក់ម៉ូដផ្សេងៗ និងគ្រឿងអលង្ការលំអច្រើនប្រភេទទៀត។
ខាងក្រោមគឺជាម៉ូដ Crop Top outfit របស់ Mélia មួយណាក៏ស្អាតខ្ញង់ និងមើលទៅដឹងថាជាមនុស្សស្រីពូកែខាង fashion តែម្ដង៖






































































Account
Security
Favourite Content