អាចនិយាយបានថាជាពេលវេលាដ៏ពិសេសសម្រាប់អ្នកគាំទ្រចម្រៀងខេប៉ុបប្រចាំឆ្នាំ២០២៤នេះក៏ថាបាន ដោយកំពូលអ្នករាំប្រចាំកំពូលក្រុមខេប៉ុបទាំងពីរ គឺ Jimin ពីក្រុម BTS និង Lisa ពីក្រុម Blackpink បានបញ្ចេញបទចម្រៀងទោលថ្មីនៅថ្ងៃទី២៨ ខែមិថុនានេះ។


ក្នុងនោះ សមាជិកក្រុមចម្រៀងបុរស BTS Jimin បានចេញវីដេអូចម្រៀងសម្រាប់បទ “Smeraldo Garden Marching Band” ដែលជាបទចម្រៀងដំបូងក្នុងអាល់ប៊ុមទោលថ្មីរបស់គេ មានចំណងជើងថា “MUSE”។
កាលពីប៉ុន្មានថ្ងៃមុននេះ Jimin បានធ្វើសេចក្តីប្រកាសដ៏គួរឱ្យភ្ញាក់ផ្អើលអំពី Solo Comeback របស់ខ្លួនស្របពេលដែលរូបគេកំពុងបំពេញកាតព្វកិច្ចយោធា។ បន្ទាប់ពីចេញផ្សាយវីដេអូចម្រៀងដំបូងដែលមានការសហការជាមួយតារារ៉េប LOCO នេះ អាល់ប៊ុម “MUSE” និងបទចម្រៀងផ្សេងៗទៀតនឹងចេញផ្លូវការនៅថ្ងៃទី១៩ ខែកក្កដា។


នេះគឺជាអាល់ប៊ុមទោលទី២ របស់ Jimin បន្ទាប់ពីអាល់ប៊ុមទោលដំបូងរបស់គេមានចំណងជើងថា “Face” បានចេញកាលពីខែមីនា ឆ្នាំ២០២៣។ ទោះយ៉ាងណា Jimin នឹងមិនបានឡើងឆាកតន្ត្រីដើម្បីផ្សព្វផ្សាយអាល់ប៊ុមនេះឡើយ ដោយរូបគេកំពុងជាប់បំពេញកាតព្វកិច្ចយោធារហូតដល់ខែមិថុនាឆ្នាំ២០២៥ ទើបបញ្ចប់។
ចំណែកឯ Lisa សមាជិកកំពូលក្រុមចម្រៀងនារី Blackpink វិញក៏បានចេញបទចម្រៀងទោលយ៉ាងកក្រើកផងដែរនៅថ្ងៃតែមួយនេះ ដោយបទចម្រៀងរបស់នាងមានចំណងជើងថា “Rockstar”។ បទចម្រៀងថ្មីនេះបានបង្ហាញស្ទីលកាន់តែពិសេសប្លែកមួយបែបទៀតរបស់ Lisa ដូចជាការរ៉េបជាភាសាអង់គ្លេសសុទ្ធ ជាការតបស្នងសម្រាប់ការទន្ទឹងរង់ចាំយ៉ាងយូររបស់អ្នកគាំទ្រ ខណៈនេះគឺជាបទទោលដំបូងរបស់នាង បន្ទាប់ពីអាល់ប៊ុម “LALISA” បានចេញតាំងពីឆ្នាំ២០២១។
គួរបញ្ជាក់ថា បទចម្រៀងថ្មីនេះក៏ជាបទដំបូងផងដែរដែលនាងបានចេញក្រោមស្លាកផលិតកម្ម LLOUD ដែលជាក្រុមហ៊ុនរបស់នាងផ្ទាល់ ខណៈទីតាំងថត Lisa បានជ្រើសយកតំបន់ Chinatown នៅទីក្រុងបាងកកជាទីតាំងសំខាន់។
បន្ទាប់ពីទស្សនាបទទាំង២ហើយ តើចូលចិត្តបទមួយណាជាង?






















































Account
Security
Favourite Content