ពោរពេញដោយស្នាមញញឹម! HuGe មិនលាក់លៀម និយាយរំឭកពីកូនស្រីយ៉ាងមានក្ដីសុខ

HuGe ជាតារាសម្ដែងប្រុសចិនមានភាពល្បីល្បាញ និងត្រូវបានគេចាត់ទុកជាសិល្បៈកររៀមច្បងម្នាក់។ កាលពីឆ្នាំមុន លោកបានធ្វើឲ្យអ្នកគាំទ្រ និងមហាជនជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយលោកប្រកាសពីដំណឹងរៀបការ និងមានកូនស្រី។ តែលោកមិននិយាយពីជីវិតគ្រួសារឡើយ ក្នុងគោលបំណងរក្សាភាពឯកជនសម្រាប់ភរិយា និងកូនស្រី។  

យោងតាមប្រភពព័ត៌មានហុងកុង hk01 បានឲ្យដឹងថា ថ្មីៗ នេះ តារាប្រុស HuGe បាននិយាយក្នុងបទសម្ភាសមួយ និងនិយាយរំឭកពីកូនស្រីរបស់លោក ដែលវាជារឿងកម្រមួយ។ លោកបានលើកឡើងថា មានការប្រែប្រួលយ៉ាងខ្លាំងក្នុងជីវិតរបស់លោកចាប់តាំងពីមានគ្រួសារ។ លោកចាំបានថា នៅពេលដែលលោកនៅក្នុងបន្ទប់សម្រាលកូន លោកពិតជាមានអារម្មណ៍ភ័យខ្លាចខ្លាំង។ លោកភ័យចំពោះរឿងគ្រប់យ៉ាង និងមិនដែលធ្លាប់មានអារម្មណ៍បែបនេះពីមុនឡើយ។ ដៃរបស់លោកគឺញ័រយ៉ាងខ្លាំង។

លោកបន្ដថា៖ នៅពេលដែលនាងចាប់ផ្ដើមហៅលោកថា លោកប៉ា វាពិតជាអារម្មណ៍ខុសប្លែកពីមុន។ នៅពេលចេញក្រៅទៅណាមកណា លោកមានអារម្មណ៍ចង់ការពារកូនស្រីរបស់លោកឲ្យមានសុវត្ថិភាព។ លោកចាប់ផ្ដើមយល់អារម្មណ៍ ក្លាយជាឳពុក។

លោកបានបន្ដទាំងស្នាមញញឹមទៀតថា៖ បច្ចុប្បន្ន ពេលវេលាដែលលោកសប្បាយរីករាយ និងរំភើបជាងគេ គឺនៅពេលដែលនិយាយរំឭកពីកូនស្រីរបស់លោក។ កូនស្រីរបស់លោកដល់អាយុកំពុងរៀននិយាយហើយ នាងក៏និយាយច្រើនទៀតផង។

គួរបញ្ជាក់ថា បច្ចុប្បន្នបើទោះជាមានវ័យ ៤១ ឆ្នាំហើយក្ដី តារាប្រុស HuGe នៅតែរក្សាភាពល្បីល្បាញរបស់ខ្លួនបានយ៉ាងល្អ និងនៅបន្ដលេងរឿងភាគជាបន្ដបន្ទាប់។ តារាប្រុស HuGe បានចូលប្រឡូកក្នុងសិល្បៈចាប់តាំងពីឆ្នាំ ២០០២ លោកបានសម្ដែងជាតួឯកប្រុសក្នុងរឿងភាគល្បីជាច្រើនដូចជា Chinese Paladin, The Legend Of the Condor Heroes, The Myth, Xuan Yuan Sword, Nirvana in Fire និង Blossom In Shanghai ជាដើម៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មូលនិធិម៉ាដក្សរបស់ Angelina Jolie ជួយប្រជាជនសំឡូតអស់ពេលជាង ២៣ ឆ្នាំ

នៅថ្ងៃទី២៣​ ខែកក្កដា នេះ តារាសម្ដែងហូលីវូដ Angelina Jolie បានចែករំលែកព័ត៌មានពីមូលនិធិម៉ាដក្សភ្ជាប់ជាមួយនឹងរូបភាពកាលដែលលោកស្រីបានធ្វើដំណើរមកកាន់ទឹកដីស្រុកសំឡូត ខេត្តបាត់ដំបង។

ហេតុផលគួរឱ្យភ្ញាក់ផ្អើលដែល Madonna, Shakira, BTS និង Justin Bieber មិនទទួលបានប្រាក់ឈ្នួលសូម្បី ១ ដុល្លារពីការសម្ដែងនៅ World Cup

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រដែលការប្រកួតផ្តាច់ព្រ័ត្រ FIFA World Cup ឆ្នាំ 2026 បានបង្ហាញនូវកម្មវិធីសម្តែងពេលសម្រាកពាក់កណ្តាលតង់តាមបែប Super Bowl។ ខណៈដែលអេស្ប៉ាញ និងអាហ្សង់ទីនចាកចេញពី

ស្ថានីយប៉ូលិសចិន ទទួលចិញ្ចឹមឆ្មាគ្មានផ្ទះសម្បែង និងឱ្យធ្វើជា «ប៉ូលិសឆ្មា» ជួយចាប់សត្វកណ្តុរ

ស្ថានីយប៉ូលិសជាច្រើននៅប្រទេសចិន បានចាប់ផ្តើមទទួលចិញ្ចឹមសត្វឆ្មាគ្មានផ្ទះសម្បែងដែលត្រាច់ចរតាមដងផ្លូវជិតស្ថានីយ និងបានធ្វើការតែងតាំងក្រៅផ្លូវការឱ្យឆ្មាទាំងនេះធ្វើជា «ប៉ូលិសឆ្មា» ប្រចាំការនៅតាមស្ថានីយ

យុវជន Gen Z ចិនយកសម្លៀកបំពាក់បុរាណ ជាការរត់គេចពីភាពហត់នឿយនឹងពិភពបច្ចុប្បន្ន

ការរស់នៅក្នុងសង្គមដែលទីផ្សារការងារមានការប្រកួតប្រជែងកាន់តែខ្លាំង ជាការដាក់សម្ពាធលើបញ្ហាសេដ្ឋកិច្ច រហូតដល់ប្រជាជនចិនជាច្រើនបានសម្រេចចិត្តពន្យារពេលរៀបការ និងមានកូន ទុក្ខលំបាកទាំងនេះបានរុញច្រានឱ្យឧស្សាហកម្មសម្លៀកបំពាក់

មណ្ឌលវិបស្សនាខេត្តកំពង់ឆ្នាំង ដែល ហេង វិសាល និងគ្រួសារប្រគេនដី ៤ ហិកតា ពេលនេះរៀបចំបុកគ្រឹះសាងសង់ហើយ

កាលពី​ប៉ុន្មាន​ខែ​មុន​អ្នក​បង្កើត​មាតិកា​ ហេង វិសាល និង​គ្រួសារ បាន​ប្រគេន​ដី ៤ ហិកតា​ដល់​ព្រះ​សង្ឃ ដើម្បី​កសាង​មណ្ឌល​វិបស្សនា​ថ្មី ដើម្បី​ជា​ប្រយោជន៍​ដល់​សង្គម និង​ជួយ​ឲ្យ​មនុស្ស​ម្នា​ជាច្រើន​មាន​ពេល​គ្រប់​គ្រាន់​ជាមួយ​

បារាំងក្លាយជាប្រទេសដំបូងគេនៅអឺរ៉ុប ដែលចេញច្បាប់ហាមឃាត់កុមារមិនឱ្យប្រើបណ្ដាញសង្គម

សមាជិកសភាបារាំងបានបោះឆ្នោតកាលពីថ្ងៃអង្គារដើម្បីហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារដែលមានអាយុក្រោម ១៥ ឆ្នាំ ដោយធ្វើឱ្យប្រទេសនេះក្លាយជាប្រទេសដំបូងគេនៅក្នុងសហភាពអឺរ៉ុបដែលដាក់ចេញនូវ

យុវជនចិនសម្រុកបង្ហោះសារ “បែកបាក់ស្នេហា” បន្ទាប់ពីរដ្ឋាភិបាលចេញច្បាប់ថ្មី ហាមឃាត់ទំនាក់ទំនងស្និទ្ធស្នាលជាមួយ AI

រដ្ឋាភិបាលចិន បានចេញបទបញ្ញត្តិថ្នាក់ជាតិចូលជាធរមានកាលពីថ្ងៃទី១៥ ខែកក្កដា កន្លងទៅ ដើម្បីការពារកុំឱ្យប្រជាជនធ្លាក់ក្នុងអន្លង់ស្នេហ៍ជាមួយ AI និងដើម្បីដោះស្រាយបញ្ហាអត្រាកំណើតទាប។

ឆ្នាំនេះកម្ពុជានៅតែជាម្ចាស់ផ្ទះរៀបចំ Miss Planet International ដដែល

កម្ពុជា​នៅតែ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​កម្មវិធី Miss Planet International ដដែល ដែល​នឹង​ធ្វើ​ឡើង​នៅ​ រោង​មហោស្រព​កោះ​ពេជ្រ​នា​វគ្គ​ផ្ដាច់ព្រ័ត្រ។ ការ​រៀបចំ​នេះ​ជួយ​ឲ្យ​កម្ពុជា​ចំណេញ​រឿង​ជាច្រើន​ទាំង​ថវិកា កេរ្តិ៍ឈ្មោះ វប្បធម៌​ប្រពៃណី

Kaylee Hottle តួស្រីក្នុងភាពយន្ត Godzilla ត្រូវបាត់បង់ជីវិតក្នុងអាយុ 18 ឆ្នាំ ដោយគ្រោះថ្នាក់ចរាចរណ៍

Kaylee Hottle តារាសម្តែងស្រីគថ្លង់ ដែលត្រូវបានស្គាល់យ៉ាងច្បាស់បំផុតតាមរយៈការសម្ដែងក្នុងខ្សែភាពយន្ត Godzilla ចំនួនពីរភាគ បានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍រថយន្តមួយកន្លែងក្នុងរដ្ឋ Maryland សហរដ្ឋអាមេរិក កាលពីព្រឹកព្រលឹមថ្ងៃអង្គារ ទី

ជប៉ុនត្រៀមមានវិធានការការពារ “សំឡេង” បុគ្គលល្បីៗពី AI

ក្នុងសម័យកាលដែល AI អាចត្រាប់តាមសំឡេងរបស់នរណាក៏បាន រហូតដល់ពេលខ្លះស្ទើរតែមិនអាចបែងចែកបានថា ជាសំឡេងពិត ឬជាសំឡេងក្លែងក្លាយ តើច្បាប់អាចការពារម្ចាស់សំឡេងបានដោយរបៀបណា?