ជារឿងដ៏គួរឱ្យភ្ញាក់ផ្អើលខ្លាំងមែនទែន សម្រាប់បេក្ខភាព Miss Supranational Cambodia ជំនាន់ទី៣ ឈុំ ចាន់ដារ៉ា ដោយនាងបានជាប់ចំណាត់ថ្នាក់ទី៦ក្នុងចំណោម ៧២ ប្រទេស នៃកម្មវិធីប្រកួត Miss Supranational 2024 តាមរយៈចំនួន Follower ខ្ពស់រហូតដល់ 204k នៅលើគណនី Instagram ផ្លូវការរបស់នាង។
លើការបង្ហោះរបស់ទំព័រហ្វេសប៊ុក Miss Supranational ឱ្យដឹងថា កម្ពុជាយើងមានឱកាសឈានចូលទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្នុងការដណ្តើមជយលាភី Miss Influencer Instagram។


ទន្ទឹមដំណឹងដ៏រីករាយនេះ ហ្វេនៗក៏មានការសោកស្តាយខ្លាំង ពេលឮដំណឹងថា មកទល់ពេលនេះ Miss Supranational Cambodia 2024 នៅពុំទាន់ទទួលបានទិដ្ឋការ (VISA) ធ្វើដំណើរទៅប្រទេសប៉ូឡូញ ដើម្បីចូលរួមការប្រកួតអន្តរជាតិនៅឡើយទេ ដែលការធ្វើដំណើរទៅយឺតយ៉ាវអាចនឹងប៉ះពាល់ដល់ពិន្ទុរបស់នាងក្នុងការប្រកួតអន្តរជាតិ។

នេះជាក្តីកង្វល់ដ៏ធំធេងរបស់ហ្វេនៗដែលមានចំពោះ ឈុំ ចាន់ដារ៉ា ដោយឆ្នាំនេះពួកគេធ្វើការដាក់ក្តីរំពឹងលើបេក្ខភាពរូបនេះជាខ្លាំងថាអាចនឹងបំបែកកំណត់ត្រានាំកម្ពុជាចូលទៅវគ្គ Top ណាមួយបាន។
គេមិនឃើញស្ថាប័នគ្រប់គ្រង Miss Supranational Cambodia មានប្រតិកម្មអ្វីលើការរឿងយឺតយ៉ាវ VISA នេះឡើយ ផ្ទុយទៅវិញមានតែ ចាន់ដារ៉ា ដែលធ្វើការ live បកស្រាយប្រាប់ហ្វេនៗអំពីដំណើរការយឺតយ៉ាវទាំងនេះ ធ្វើឱ្យហ្វេនៗអាណិតដល់បវរកញ្ញារូបនេះជាពន់ពេក ដែលនាងមានសមត្ថភាព ចំណេះដឹងគ្រប់គ្រាន់ក្នុងការប្រកួតប្រជែងជាមួយបេក្ខភាពដទៃ តែបែរជាត្រូវយឺតយ៉ាវរឿងស្នើរសុំ VISA និងការធ្វើដំណើរទៅវិញ៕


























Account
Security
Favourite Content